• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រែក្លាយការសន្យាទៅជាប្រភពធនធានជាក់ស្តែងសម្រាប់បម្រើការអភិវឌ្ឍប្រទេសជាតិ

លោក ឡេ ហយជុង រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម ដឹកនាំកិច្ចប្រជុំអន្តរផ្នែកស្តីពីការពិនិត្យ និងពន្លឿនការអនុវត្តការសន្យានិងកិច្ចព្រមព្រៀងអន្តរជាតិ។ រូបថត៖ ក្រសួងការបរទេស

លោក ឡេ ហយជុង រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម ដឹកនាំកិច្ចប្រជុំអន្តរផ្នែកស្តីពីការពិនិត្យ និងពន្លឿនការអនុវត្តការសន្យានិងកិច្ចព្រមព្រៀងអន្តរជាតិ។ រូបថត៖ VNA 
លោក ឡេ ហយជុង រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម ដឹកនាំកិច្ចប្រជុំអន្តរផ្នែកស្តីពីការពិនិត្យ និងពន្លឿនការអនុវត្តការសន្យានិងកិច្ចព្រមព្រៀងអន្តរជាតិ។ រូបថត៖ ក្រសួងការបរទេស

អង្គប្រជុំបានឯកភាពខ្ពស់លើអត្ថន័យផ្នែកនយោបាយនិងភាពចាំបាច់បន្ទាន់នៃការតាមដាន និងពន្លឿនការអនុវត្តការសន្យា និងកិច្ចព្រមព្រៀងអន្តរជាតិ; បញ្ជាក់ពីការប្តេជ្ញាចិត្តផ្លាស់ប្តូរយ៉ាងខ្លាំងពីការផ្តោតលើការចុះហត្ថលេខាទៅជាការផ្តល់អាទិភាពដល់ការអនុវត្តប្រកបដោយប្រសិទ្ធភាព និងប្រែក្លាយការសន្យាទៅជាប្រភពធនធានជាក់ស្តែងសម្រាប់បម្រើការអភិវឌ្ឍប្រទេសជាតិ។

ថ្លែងនៅក្នុងកិច្ចប្រជុំ លោករដ្ឋមន្រ្តី ឡេ ហយជុង បានមានប្រសាសន៍ថា ក្រសួងការបរទេសនឹងបន្តធ្វើឲ្យសុក្រិតក្របខ័ណ្ឌ និងយន្តការសម្របសម្រួលរួម; លើកកម្ពស់តួនាទីរបស់ស្ថាប័នអចិន្ត្រៃយ៍នៃគណៈ កម្មាធិការដឹកនាំមជ្ឈិមអំពីកិច្ចការបរទេស និងសមាហរណកម្មអន្តរជាតិកណ្តាល ក៏ដូចជាបណ្តាញស្ថាប័នតំណាងវៀតណាមនៅក្រៅប្រទេស ដើម្បីរួមដំណើរ និងជួយគាំទ្រដល់បណ្ដាក្រសួង វិស័យ និងមូលដ្ឋាននានា ក្នុងការជំរុញការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវការសន្យានិងកិច្ចព្រមព្រៀងអន្តរជាតិ ព្រមទាំងកៀរគរធនធានពីខាងក្រៅ ដើម្បីបម្រើដល់ការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងប្រកបដោយចីរភាពរបស់ប្រទេសជាតិ និងលើកកម្ពស់ឋានៈ និងកិត្យានុភាពលើឆាកអន្តរជាតិរបស់វៀតណាមផងដែរ៕

តាម​ vovworld.vn/km-KH

លោក​អគ្គលេខាបក្ស ប្រធានរដ្ឋ​ ​ តូ ឡឹម អញ្ជើញ​ដាក់កម្រងផ្កានៅរូបសំណាកលោកប្រធានហូជីមិញ នៅទីក្រុងម៉ុងត្រេអ៊ីល (បារាំង)

លោក​អគ្គលេខាបក្ស ប្រធានរដ្ឋ​ ​ តូ ឡឹម អញ្ជើញ​ដាក់កម្រងផ្កានៅរូបសំណាកលោកប្រធានហូជីមិញ នៅទីក្រុងម៉ុងត្រេអ៊ីល (បារាំង)

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការទៅកាន់សាធារណរដ្ឋបារាំង និងចូលរួមក្នុងកិច្ចប្រជុំកំពូលអវកាសនៅទីក្រុងប៉ារីស នៅព្រឹកថ្ងៃទី១០ ខែកញ្ញា (ម៉ោងក្នុងស្រុក) អគ្គលេខាបក្ស ប្រធានរដ្ឋ​វៀតណាម លោក តូ ឡឹម និងភរិយា រួមជាមួយ​គណៈប្រតិភូជាន់ខ្ពស់វៀតណាម បានអញ្ជើញ​ដាក់កម្រងផ្កានៅរូបសំណាកលោកប្រធានហូជីមិញ នៅឧទ្យានម៉ុងត្រេអ៊ីល (ទីក្រុងម៉ុងត្រេអ៊ីល)។

Top