• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រេស៊ីលប្រកាសកាន់មរណៈទុក្ខថ្នាក់ជាតិរយៈពេល ៣ ថ្ងៃដើម្បីរំលឹកវិញ្ញាណក្ខ័ន្ធ "ស្តេចបាល់ទាត់" Pele

ប្រធានាធិបតិប្រេស៊ីល លោក Jair Bolsonaro កាលពីថ្ងៃទី២៩ ខែធ្នូ បាន ប្រកាសថា ប្រទេសនេះនឹងប្រារព្ធពិធីកាន់មរណៈទុក្ខថ្នាក់ជាតិរយៈពេល ៣ ថ្ងៃ ដើម្បី រំលឹកដល់រឿងព្រេងបាល់ទាត់ Pele ដែលបានទទួលមរណភាពកាលពីថ្ងៃទី២៩ ធ្នូ ក្នុងជន្មាយុ ៨២ ឆ្នាំក្រោយរយៈពេលមួយប្រយុទ្ធនឹងជំងឺមហារីក។

ក្នុងពេលជាមួយគ្នានោះ នៅរដ្ឋ Sao Paulo ជាកន្លែងដែលលោក Pele បានចាប់ ផ្តើមអាជីពរបស់ខ្លួន អាជ្ញាធរមូលដ្ឋានក៏បានសម្រេចចិត្តកាន់ទុក្ខ "ស្តេចបាល់ទាត់" ក្នុងរយៈពេល ៧ ថ្ងៃ ដើម្បីលើកតម្កើងរាល់ការរួមវិភាគទានរបស់លោក Pele ចំពោះ បាល់ទាត់ប្រេស៊ីល។
តាមការគ្រោងទុក ពិធីគោរពវិញ្ញាណក្ខន្ធកីឡាករបាល់ទាត់ដ៏មហិមារបំផុតក្នុងប្រវត្តិសាស្ត្រប្រេស៊ីល នឹងត្រូវបានរៀបចំឡើងនៅថ្ងៃទី ២ ខែមករា នៅពហុកីឡដ្ឋាន Vila Belmiro ដែលជាកីឡាដ្ឋានផ្ទះរបស់ក្លឹប Santos។ កីឡដ្ឋាននឹងបើកទ្វារឲ្យអ្នកគាំទ្រទាំងអស់ចូលគោរពវិញ្ញាណក្ខ័ន្ធ "ស្ដេចបាល់ទាត់"។ ពិធីបញ្ចុះសពរបស់លោក Pele នឹងប្រព្រឹត្តទៅនៅថ្ងៃទី ៣ ខែមករា នៅឈាបនដ្ឋាន Ecumenical Necropolis ក្នុងទីក្រុង Santos៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

វៀតណាមនិងសហភាពអឺរ៉ុប លើកកម្ពស់ទំនាក់ទំនងទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ

វៀតណាមនិងសហភាពអឺរ៉ុប លើកកម្ពស់ទំនាក់ទំនងទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ

វៀតណាមនិងសហភាពអឺរ៉ុប (EU) បានសម្រេចចិត្តលើកកម្ពស់ទំនាក់ទំនងទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។ ព័ត៌មាននេះត្រូវបានប្រកាសដោយប្រធានរដ្ឋវៀតណាមលោក លឿង គឿង និងប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក អាន់តូនីញ៉ូ កូស្តា (Antonio Costa ) នៅក្នុងសន្និសីទសារព័ត៌មាន នាថ្ងៃទី ២៩ ខែមករា នៅទីក្រុងហាណូយ បន្ទាប់ពីជំនួបពិភាក្សាការងារជាន់ខ្ពស់។

Top