• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រេសិតពិសេសអាស៊ានធ្វើទស្សនកិច្ចនៅមីយ៉ាន់ម៉ា- កិច្ចខិតខំប្រឹងប្រែងថ្មីដើម្បីជំរុញសន្តិភាព

ប្រេសិតពិសេសអាស៊ាន ឧបនាយរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា លោក ប្រាក់ សុខុន គ្រោងនឹងអញ្ជើញទៅបំពេញទស្សនកិច្ចនៅមីយ៉ាន់ម៉ា ដែល នឹងប្រព្រឹត្តទៅនៅចុងខែមិថុនា ឬដើមខែកក្កដាខាងមុខ។
  ប្រេសិតពិសេសអាស៊ាន ឧបនាយរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា លោក ប្រាក់ សុខុន  

ដំណើរទស្សនកិច្ចនេះមានគោលបំណងសំខាន់ៗចំនួនពីរគឺ៖ វាយតម្លៃលើការអនុវត្តការប្តេជ្ញាចិត្តរបស់កងកម្លាំងពិសេសមីយ៉ាន់ម៉ាក្នុងកិច្ចប្រជុំពិគ្រោះយោបល់ស្ដីពីជំនួយមនុស្សធម៌របស់អាស៊ានសម្រាប់មីយ៉ាន់ម៉ា និង ការកសាងបរិយាកាសអំណោយផលថែមទៀតសម្រាប់កិច្ចសន្ទនានយោបាយឲ្យបានគ្រប់ជ្រុងជ្រោយ។ តាមនោះ ប្រេសិតពិសេសលោក ប្រាក់ សុខុន នឹងស្វែងរករិធីជំរុញកិច្ចសន្ទនារវាងក្រុមប្រឹក្សារដ្ឋមីយ៉ាន់ម៉ា (SAC) អង្គការប្រដាប់អាវុធជនជាតិភាគតិច (EAO) និងភាគីពាក់ព័ន្ធទាំងអស់។

នេះគឺដំណើរទស្សនកិច្ចលើកទី២របស់ប្រេសិតពិសេសលោក ប្រាក់ សុខុនទៅកាន់មីយ៉ាន់ម៉ា សំដៅជំរុញដំណោះស្រាយសន្តិភាពសម្រាប់ប្រទេសអាស៊ីអាគ្នេយ៍មួយនេះ។ វាយតម្លៃលើដំណើរទស្សនកិច្ចនេះ លោក ប្រាក់ សុខុន បានសង្កត់ធ្ងន់អំពីសារៈសំខាន់នៃការចូលរួមរបស់មីយ៉ាន់ម៉ា ដើម្បីអនុវត្តន៍ "ការព្រមព្រៀងជាឯកច្ឆ័ន្ទប្រាំចំណុច" ដែលត្រូវបានអនុម័តនៅក្នុងកិច្ចប្រជុំកំពូលអាស៊ានកាលពីខែមេសាឆ្នាំមុន។ ប្រេសិតពិសេសលោក ប្រាក់ សុខុនបានសម្តែងសុទិដ្ឋិនិយមចំពោះគោលដៅដែលបានដាក់ចេញ ដោយអះអាងថា រាល់ការខិតខំប្រឹងប្រែងដោះស្រាយជម្លោះដោយសន្តិវិធីនឹងទទួលបានលទ្ធផល ខណៈដែលទាំងអាស៊ាន និងសហគមន៍អន្តរជាតិបន្តសហប្រតិបត្តិការក្នុងន័យស្ថាបនាមីយ៉ាន់ម៉ាផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម​

នាយករដ្ឋមន្ត្រីអញ្ជើញចូលរួមសម័យសន្ទនាកម្រិតខ្ពស់នៃវេទិកាសេដ្ឋកិច្ចឯកជនវៀតណាមឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រីអញ្ជើញចូលរួមសម័យសន្ទនាកម្រិតខ្ពស់នៃវេទិកាសេដ្ឋកិច្ចឯកជនវៀតណាមឆ្នាំ ២០២៥

ក្នុងក្របខ័ណ្ឌនៃវេទិកាសេដ្ឋកិច្ចឯកជនវៀតណាមឆ្នាំ ២០២៥ នារសៀលថ្ងៃទី ១៦ ខែកញ្ញា នៅទីក្រុងហាណូយបានប្រព្រឹត្តទៅសម័យសន្ទនាកម្រិតខ្ពស់ ដោយមានការចូលរួមពីគណៈប្រតិភូជិត ១.០០០ នាក់ដែលជាថ្នាក់ដឹកនាំរដ្ឋាភិបាល ក្រសួង ស្ថាប័ន សាខា មូលដ្ឋាន អង្គការអន្តរជាតិ អ្នកជំនាញ អ្នកវិទ្យាសាស្ត្រ និងសហគមន៍ធុរកិច្ចឯកជនទូទាំងប្រទេស។

Top