• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រារព្ធពិព័រណ៍រូបថត “បក្សកុម្មុយនិស្តវៀតណាម-៩០និទាឃរដូវប្រវត្តិសាស្ត្រ”

ពិព័រណ៍នេះតាំងបង្ហាញនូវរូបថតជាង ១០០ ផ្ទាំង ដែលឧទ្ទេសនាមអំពីដំណាក់កាលប្រវត្តិសាស្ត្រដ៏ភ្លឺស្វាងក្លាហានមោះមុតរបស់បក្សកុម្មុយនិស្តវៀតណាមអស់រយៈពេល៩០ឆ្នាំកន្លងមកនេះ ព្រមទាំងជាឱកាសដើម្បី អោយជំនាន់បច្ចុប្បន្នរំលឹកឡើងវិញនូវប្រវត្តិសាស្ត្រជាតិទៀតផង។

ភ្ញៀវមកទស្សនាពិព័រណ៍ (រូបថត៖ VOV)

នាព្រឹកថ្ងៃទី១៥ខែធ្នូ នៅទីក្រុង Can Tho បានប្រារព្ធធ្វើឡើងពិព័រណ៍រូបថតក្រោមប្រធានបទ “បក្សកុម្មុយនិស្តវៀតណាម-៩០និទាឃរដូវប្រវត្តិសាស្ត្រ”។ នេះគឺជាសកម្មភាពដ៏មានអត្ថន័យសំដៅអបអរសាទរខួបលើកទី ៩០ឆ្នាំទិវាកំណើតបក្សកុម្មុយនិស្តវៀតណាម (ថ្ងៃទី៣កុម្ភៈឆ្នាំ១៩៣០-ថ្ងៃទី ៣កុម្ភៈឆ្នាំ២០២០) និងខួបលើកទី៧៥ឆ្នាំទិវាកំណើតកងទ័ពប្រជាជនវៀត ណាម (ថ្ងៃទី២២ធ្នូឆ្នាំ១៩៤៤-ថ្ងៃទី២២ធ្នូឆ្នាំ២០១៩)។

ពិព័រណ៍នេះតាំងបង្ហាញនូវរូបថតជាង ១០០ ផ្ទាំងដែលឧទ្ទេសនាមអំពីដំណាក់កាលប្រវត្តិសាស្ត្រដ៏ភ្លឺស្វាងក្លាហានមោះមុតរបស់បក្សកុម្មុយនិស្តវៀតណាមអស់រយៈពេល ៩០ ឆ្នាំកន្លងមកនេះ ព្រមទាំងជាឱកាសដើម្បី អោយជំនាន់បច្ចុប្បន្នរំលឹកឡើងវិញនូវប្រវត្តិសាស្ត្រជាតិទៀតផង។ រួមជាមួយពិព័រណ៍រូបថតស្ដីពីបក្សកុម្មុយនិស្ត​វៀតណាមនោះ ទីក្រុង Can Tho ក៏បានរៀបចំពិព័រណ៍រូបថតមួយទៀតក្រោមប្រធានបទ “កងទ័ពប្រជាជន វៀតណាម-៧៥ឆ្នាំរីកធំធាត់និងអភិវឌ្ឍ”។ ថ្លែងនៅពិធីបើក លោក Tran Viet Phuong នាយកមន្ទីរវប្បធម៌ កីឡានិងទេសចរណ៍ទីក្រុង Can Tho បាន អោយដឹងថា៖

“ពិព័រណ៍នេះត្រូវបានរៀបចំឡើងសំដៅពង្រឹងជំនឿទុកចិត្តចំពោះបក្ស រដ្ឋនិងកងទ័ព បំផុសឡើងហើយពង្រីកការទទួលខុសត្រូវរបស់បក្សទាំងមូល ប្រជាជនទាំងមូលនិងកងទ័ពទាំងមូលក្នុងការកសាងខឿនការពារជាតិ ដោយប្រជាជននិងបង្កើនសន្តិសុខដោយប្រជាជនអោយបានរឹងមាំ ក៏ដូចជាកសាងកងទ័ពប្រជាជនបដិវត្តន៍ប្រកបដោយលក្ខណៈជំនាញ ចំណាន និងទំនើបផងដែរ”។

ពិព័រណ៍រូបថតទាំងពីរពោលខាងលើនឹងបើកទ្វាររហូតដល់ដំណាច់ ថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ២០២០៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

សេចក្តីព្រាងច្បាប់រដ្ឋធានី៖ បង្កើតយន្តការសម្រាប់ហាណូយអភិវឌ្ឍន៍

សេចក្តីព្រាងច្បាប់រដ្ឋធានី៖ បង្កើតយន្តការសម្រាប់ហាណូយអភិវឌ្ឍន៍

សមាជិកសភាបានឯកភាពគ្នាថា សេចក្តីព្រាងច្បាប់ស្តីពីរដ្ឋធានី (វិសោធនកម្ម) បន្ទាប់ពីត្រូវបានទទួលយក និងកែសម្រួលគឺ មានចំណុចថ្មីៗជាច្រើន ផ្តល់យន្តការជាក់លាក់ ដើម្បីអភិវឌ្ឍរដ្ឋធានីឲ្យក្លាយទៅជាតំណាងសម្រាប់ប្រទេសជាតិទាំងមូលយ៉ាងពិតប្រាកដ។

Top