• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រារព្ធទិវាបង្កើតកងទ័ពប្រជាជនវៀតណាមនៅកម្ពុជា


 គណៈប្រតិភូកងយោធពលខេមរៈភូមិន្ទ ដឹកនាំដោយនាយឧត្តមសេនីយ៍ លោក ជៀង អំ រដ្ឋលេខាធិការក្រសួងការពារជាតិកម្ពុជា បានអញ្ជើញមកដាក់កម្រងផ្កា អុជធូបនៅវិមានមិត្តភាពវៀតណាម-កម្ពុជា នៅរាជធានីភ្នំពេញ

 នាថ្ងៃទី២១ ខែធ្នូ ឆ្នាំ​២០១៨ ស្ថានទូត វៀតណាម ស្ថាប័នអនុពន្ធយោធាវៀតណាម នៅកម្ពុជាបាន​រៀបចំ​ពិធីដាក់​កម្រង​ផ្កា អុជធូបនៅវិមានមិត្ត​ភាពវៀតណាម-កម្ពុជានៅរាជ ​ធានីភ្នំពេញ។ 
 
ក្នុងឱកាស​រំលឹកខួបអនុស្សាវរីយ៍លើកទី ៧៤​ នៃការបង្កើតកងទ័ពប្រជា ជន​វៀតណាម ដើម្បីតបស្នង​សងគុណ​ចំពោះកង​ទ័ពស្ម័គ្រចិត្តវៀតណាម ដែលពលីជីវិតនៅក​ម្ពុជា ដើម្បីជួយ​ប្រជាជន​កម្ពុជា​រួចផុត​ពីរបប​ប្រល័យ ពូជសាសន៍ពលព​ត ជួយប្រទេសកម្ពុជារស់រានមានជីវិតឡើង​វិញនោះ នាថ្ងៃទី២១ខែធ្នូ ស្ថា​នទូត​វៀត​ណាម​ ស្ថាប័ន​អនុពន្ធយោធាវៀតណាម នៅកម្ពុជាបានរៀបចំពិ​ធីដាក់​កម្រង​ផ្កា អុជធូប​នៅវិមាន​មិត្ត​ភាព​វៀត​​ណាម​-កម្ពុជានៅរាជធានីភ្នំពេ​ញ។
 
ចូលរួមក្នុងពិធី មានវត្តមានកម្មាភិបាលស្ថានទូត ស្ថាប័នតំណាងអមស្ថាន ទូត ក៏ដូជជា តំណាង​សមាគម​ខ្មែរ​-វៀត​ណាម សហគ្រាសវៀតណាមនិងនិស្សិតវៀតណាម ដែលកំ​ពុងសិក្សានៅកម្ពុជាផងដែរ។​
 
ក្នុងឱកាសនេះ ​គណៈប្រតិភូកងយោធពលខេមរៈភូមិន្ទ ដឹក​នាំដោយនាយឧត្តមសេនីយ៍ លោក ​ជៀង ​អំ រដ្ឋលេខាធិការ​ក្រសួងការពារ​ជាតិកម្ពុជា រួមជាមួយនាយទាហានជា​ន់ខ្ពស់កម្ពុជាច្រើនរូបទៀត ​បានអញ្ជើ​ញមកដាក់កម្រ​ងផ្កា អុជធូប ដើម្បីគោរពវិញ្ញាណក្ខ័ន្ធ​ដល់យុទ្ធជន​ស្ម័គ្រចិត្ត​វៀត​ណាម​និង​អ្នកជំនាញ​ការវៀត​ណាម ដែ​លបានពលីទាំងសាច់ស្រស់ ឈាមស្រស់ ជួយប្រជា​ជនកម្ពុជារួចផុតពីការប្រ​ល័យពូជសា​សន៍​៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh៖ ប្ដេជ្ញាចិត្តបញ្ចេញទុនយ៉ាងហោចណាស់ ៩៥% នៃផែនការដែលបានកំណត់

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh៖ ប្ដេជ្ញាចិត្តបញ្ចេញទុនយ៉ាងហោចណាស់ ៩៥% នៃផែនការដែលបានកំណត់

ក្នុងរយៈពេល ១១ ខែកន្លងមក អត្រានៃការបញ្ចេញទុនវិនិយោគសាធារណៈ ទូទាំងប្រទេសសម្រេចបាន ៦៥,១% នៃផែនការ កើន ៦,៧៧% បើធៀបនឹងរយៈ ពេលដូចគ្នាកាលពីឆ្នាំមុន។

Top