• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រារព្ធកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់អាស៊ាន (SOM) ត្រៀមអោយកិច្ចប្រជុំចង្អៀតរដ្ឋមន្រ្តីការបរទេសអាស៊ាន (AMM Retreat)

នាថ្ងៃទី១៦ខែមករា កិច្ចប្រជុំមន្ត្រីជាន់ខ្ពស់អាស៊ាន (SOM) បានប្រព្រឹត្តទៅនៅទីក្រុង ញ៉ា ត្រាង ខេត្តខាញ់ហ្វា ភាគ​កណ្ដាលវៀតណាម។
កិច្ចប្រជុំនេះគឺសំដៅត្រៀមរៀបចំនិងត្រួតពិនិត្យឡើងវិញនូវខ្លឹមសារសំខាន់ៗដែលនឹងត្រូវបានលើកយកមកពិភាក្សានៅកិច្ចប្រជុំចង្អៀតរដ្ឋមន្រ្តីការបរទេសអាស៊ាន (AMM Retreat) នាថ្ងៃទី១៧ខែមករាខាងមុខ ក្រោមអធិបតីភាពរបស់ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេសវៀតណាមលោក Pham Binh Minh។

នេះជាកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីដើមដំបូងក្នុងឆ្នាំប្រធានអាស៊ានរបស់វៀតណាម។ អនុរដ្ឋមន្រ្តីការបរទេស ប្រធាន SOM ASEAN វៀតណាមលោក Nguyen Quoc Dung បានអោយដឹងថា កិច្ចប្រជុំ AMM Retreat នឹងសម្រេច លើកម្មវិធីការងារនៃឆ្នាំទាំងមូលរបស់អាស៊ាន។ ក្នុងឋានៈជាប្រធានអាស៊ាន ឆ្នាំ២០២០ វៀតណាមនឹងឧទ្ទេសនាមអំពីគំនិតផ្ដួចផ្ដើមក៏ដូចជាបណ្ដាយថាទស្សន៍របស់អាស៊ានក្នុងឆ្នាំ២០២០ ដើម្បីអោយប្រទេសជាសមាជិកដទៃផ្ដល់​មតិ​៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

ជំរុញកិច្ចសហប្រតិបត្តិការជាក់ស្តែងលើគ្រប់វិស័យរវាងវៀតណាមនិងខេត្តយូណាន ប្រទេសចិន

ជំរុញកិច្ចសហប្រតិបត្តិការជាក់ស្តែងលើគ្រប់វិស័យរវាងវៀតណាមនិងខេត្តយូណាន ប្រទេសចិន

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចការងារដើម្បីចូលរួមសប្តាហ៍កំពូល APEC និងបំពេញការងារទ្វេភាគីនៅចិន នាថ្ងៃទី ១៩ ខែវិច្ឆិកា នៅទីក្រុងគុនមិញ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានអនុញ្ញាតឱ្យលោក Mo Gaoyi លេខាគណៈកម្មាធិការបក្សខេត្តយូណាន ចូលជួបសម្តែងការគួរសម។

Top