• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រារព្ធកិច្ចប្រជុំក្រុមការងារមន្ត្រីយោធាជាន់ខ្ពស់អាស៊ាន


 តំណាងនៃបណ្ដាប្រទេសអាស៊ានចូលរួមកិច្ចប្រជុំ (រូបថត៖ TTXVN) 
 

នាព្រឹក​ថ្ងៃទី៩ ខែមករា ឆ្នាំ២០២០ កិច្ចប្រជុំក្រុមការងារមន្ត្រីការពារជាតិជាន់ខ្ពស់ អាស៊ាន (ADSOM WG) បាន​ប្រារព្ធ​ឡើងនៅទីក្រុងដាណាំង ភាគកណ្ដាល វៀតណាម ដោយមានការចូលរួមរបស់តំណាងប្រមាណ៨០នាក់មកពី ​ស្ថាប័នតាក់តែងគោលនយោបាយការពារជាតិនៃក្រសួងការពារជាតិរបស់ប្រទេសអាស៊ានទាំង១០និងគណៈ​លេខាធិការ​អាស៊ាន។ នេះជាកិច្ចប្រជុំ ដើមដំបូងក្នុងចំណោមសកម្មភាពយោធាការពារជាតិក្នុងឆ្នាំ២០២០ដែល វៀត​ណាមជាប្រធានអាស៊ាន។ កិច្ចប្រជុំនេះគឺសំដៅសុក្រិតឯកសារ ខ្លឹម សារនិងការងារត្រៀម​រៀបចំ​សម្រាប់​កិច្ចប្រជុំការពារជាតិអាស៊ាននានា ក្នុង នោះមានកិច្ចប្រជុំមន្ត្រីយោធាជាន់ខ្ពស់អាស៊ាន (ADSOM) កិច្ច​ប្រជុំរដ្ឋមន្រ្តី ការពារជាតិអាស៊ានលើកទី១៤ (ADMM 14) និងកិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិ អាស៊ានបើក​ទូលាយ លើកទី៧ (ADMM+)។
 
គោលដៅនៃ​បណ្ដាកិច្ចប្រជុំ សកម្មភាពយោធាការពារជាតិរបស់ អាស៊ានក្នុងឆ្នាំនេះគឺការជំរុញសន្តិភាព ស្ថិរភាព​ក្នុង​តំបន់តាមរយៈកិច្ច សន្ទនា កិច្ចសហប្រតិបតិ្តការលើវិស័យការពារជាតិនិងសន្តិសុខ ណែនាំ មន្ត្រី​យោធា​​និង​ការពារជាតិជាន់ខ្ពស់អំពីរបៀបសន្ទនា សហប្រតិបតិ្តការគ្នា លើវិស័យការពារជាតិ សន្តិសុខ​រវាង​ប្រទេស​ជាសមាជិកអាស៊ាននានា និង រវាងអាស៊ានជាមួយប្រទេសដៃគូផ្សេងៗ ព្រមទាំង​បង្កើន​ការជឿ​ទុក​ចិត្ត​គ្នា ទៅវិញ​ទៅមករវាងបណ្ដាប្រទេសផងដែរ៕ 

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

ជំរុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម-ជប៉ុន

ជំរុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម-ជប៉ុន

នារសៀលថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥ នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ បានទទួលជួបឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅវៀតណាម លោក Ito Naoki ដើម្បីពិភាក្សាលើខ្លឹមសារមួយចំនួនដើម្បីបង្កើនកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនាពេលខាងមុខ។

Top