
សមាគមជនរងគ្រោះដោយជាតិគីមី ពុលព័រណ៌លឿងទុំ / Dioxin ទីក្រុង Da Nang
ជួយជ្រោមជ្រែងចលនា៖ បុណ្យចូលឆ្នាំថ្មី ដើម្បីជនរងគ្រោះដោយជាតិគីមីពុលព័ណ៌លឿងទុំ/ Dioxin ២០១៥ ដោយសមាគមជនរងគ្រោះដោយជាតិគីមីពុលព័ណ៌លឿងទុំ / Dioxin ទីក្រុង Da Nang (ភាគកណ្ដាលវៀតណាម) បំផុសឡើង នាព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០១៥ បណ្ដាអង្គការ អង្គភាពអាជីវកម្ម បុគ្គលបានជួយឧបត្ថម្ភជាទឹកប្រាក់ចំនួនជិត១,៥ពាន់លានដុង និងអំណោយរាប់ពាន់ចំណែក ដើម្បីរួមដៃថែទាំបុណ្យចូលឆ្នាំថ្មីសំរាប់ជនរងគ្រោះដោយជាតិគីមីពុលព័ណ៌លឿងទុំនៅក្នុងភូមិសាស្ត្រទីក្រុង។ លោកស្រី Nguyen Thi Hien ប្រធានសមាគមជនរងគ្រោះដោយ ជាតិគីមីពុលព័ណ៌លឿងទុំ / Dioxin ទីក្រុង Da Nang បានអោយដឹងថា៖
“១០ឆ្នាំកន្លងទៅ ប្រសិនបើគ្មានការរួមដំណើរ ចែករំលែកពីបណ្ដាអង្គការ បុគ្គលនៅក្នុងនិងក្រៅប្រទេស គឺយើងមិនអាចរក្សារបានការថែទាំចំពោះជនរងគ្រោះដោយជាតិគីមីពុលព័ណ៌លឿងទុំ /Dioxin លើកទឹកចិត្ត និងជួយឧបត្ថម្ភគេឈានទៅខាងមុខបានឡើយ។ បុណ្យចូលឆ្នាំថ្មីប្រពៃណី២០១៥ជិតមកដល់ហើយ យើងខ្ញុំមានគោលបំណងថាបណ្ដាសម្បុរសជននៅក្នុងនិងក្រៅប្រទេសរួមដៃជួយឧបត្ថម្ភជាអំណោយតេតដើម្បីជនរងគ្រោះទទួលបុណ្យចូលឆ្នាំថ្មីប្រពៃណីប្រកបដោយល្អប្រសើជាង៕”