• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រមុខនៃបណ្តាប្រទេសអារ៉ាប់និងមជ្ឈឹមបូព៌ា អបអរសាទរទិវាបុណ្យជាតិវៀតណាម


ក្នុងឱកាសនៃទិវាបុណ្យឯករាជ្យជាតិ ប្រមុខនៃបណ្តាប្រទេសអារ៉ាប់និងមជ្ឈឹមបូព៌ា បានចូលរួមអបអរសាទរផងដែរ
 

ប្រមុខបណ្តាប្រទេសអារ៉ាប់និងមជ្ឈឹមបូព៌ា បាន​ផ្ញើសារ​អបអរ​សាទរ​ទិវាបុណ្យ​ជាតិ​នៃ​សាធារណ​រដ្ឋ​សង្គម​និយម​វៀត​ណាម​ (២ កញ្ញា ១៩៤៥-២ កញ្ញា ២០១៩)។ 
 
ប្រធានាធិបតី​អ៊ីរ៉ង់លោក Hassan Rouhani នាថ្ងៃទី ២ កញ្ញា បានផ្ញើសារអបអរសាទរដល់អគ្គលេខាបក្ស ប្រធាន​រ​​ដ្ឋ​ លោក Nguyen Phu Trong និងប្រជាជន វៀតណាមក្នុងឱកាសទិវាបុណ្យឯករាជ្យជាតិហើយសង្ឃឹមថា ទំនាក់​ទំនងរវាងប្រទេសទាំងពីរនឹងទទួលបានផ្លែផ្កាច្រើននាពេលខាងមុខ។ នៅក្នុងសារអបអរសាទរប្រធា នាធិបតី ​លោក Rouhani បានជឿជាក់ថា ទំនាក់ទំនងមិត្តភាពរវាងវៀតណាមនិងអ៊ីរ៉ង់ នឹងអភិវឌ្ឍន៍​ដើម្បី​ផល​ប្រយោជន៍​របស់​គ្នាទៅវិញទៅមក។
 
ព្រះមហាក្សត្រ​អារ៉ាប៊ីសាអូឌីត  Salman bin Abdulaziz បានផ្ញើសារអបអរសាទរដល់អគ្គលេខាបក្ស ប្រធាន​រដ្ឋ​វៀត​​ណាម​លោក Nguyen Phu Trong ក្នុងឱកាសទិវាបុណ្យឯករាជ្យជាតិ។ តាងនាម​ប្រជាជន​និង​រដ្ឋាភិបាល​នៃព្រះរា​ជាណាចក្រអារ៉ាប់ប៊ីសាអូឌីត ​ព្រះមហាក្សត្របាន​សម្តែង​ការអបអរសាទរ​និង​សេចក្តី​ជូន​ពរ​ដ៏ស្មោះស្ម័គ្រ​ជូន​ ចំពោះអគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Ng​uyen Phu Trong និង​រដ្ឋាភិបាល ប្រជា ជន​នៃសា​ធារណរដ្ឋសង្គមនិយមវៀតណាម ដើម្បីភាពជឿនលឿននិងវិបុលភាព។

ព្រះ​មហាក្សត្រកាតា Sheikh Tamim bin Hamad Al Thani បានផ្ញើសារអបអរសាទរដល់អគ្គលេខាបក្ស ប្រធាន​រដ្ឋ​ លោក Nguyen Phu Trong ក្នុងឱកាសទិវាជាតិបុណ្យជាតិ ថ្ងៃទី ២ កញ្ញា។ ក្នុងឱកាសនេះ ព្រះ​មហាក្សត្របា​រ៉ែន​ ​Hamad bin Isa Al Khalifa ក៏បានផ្ញើសារអបអរសាទរដល់អគ្គលេខាបក្ស ប្រធានរដ្ឋ​នៃសាធារណរដ្ឋ​សង្គម​និយម​ វៀតណាមលោ​ក Nguyen Phu ​Trong ផងដែរ​៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

ប្រធានរដ្ឋវៀតណាមលោក លឿង គឿង អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅឡាវ

ប្រធានរដ្ឋវៀតណាមលោក លឿង គឿង អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅឡាវ

ដំណើរទស្សនកិច្ចនេះនឹងធ្វើឡើងពីថ្ងៃទី២៤ ដល់ថ្ងៃទី២៥ ខែមេសា។

Top