• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រព័ន្ធផ្សព្វផ្សាយអាមេរិកឡាទីន៖ វៀតណាមបើក “ទ្វារដែក” ក្នុងទំនាក់ទំនងពាណិជ្ជកម្មជាមួយអាមេរិក

ទីភ្នាក់ងារសារព័ត៌មាន Prensa Latina បានចុះផ្សាយអត្ថបទមួយ នាថ្ងៃទី ១១ មេសា ដោយបញ្ជាក់ថា ការសម្រេចចិត្តចាប់ផ្តើមការចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មរួមទាំងបញ្ហាពន្ធគយបានបើក “ទ្វារដែក” ក្នុងទំនាក់ទំនងសេដ្ឋកិច្ចនិងពាណិជ្ជកម្ម រវាងវៀត ណាមនិងអាមេរិក។

 អត្ថបទ “វៀតណាមបើក “ទ្វារដែក” ក្នុងទំនាក់ទំនងពាណិជ្ជកម្មជាមួយអាមេរិក” ត្រូវបានចុះផ្សាយនាថ្ងៃទី ១១ មេសា (រូបថត៖ Mai Phuong/TTXVN)

ក្រោមចំណងជើងថា “វៀតណាមបើកទ្វារដែកក្នុងទំនាក់ទំនងពាណិជ្ជ កម្មជាមួយអាមេរិក” អត្ថបទបានសង្កត់ធ្ងន់ថា ឧបនាយករដ្ឋមន្ត្រី លោក Ho Duc Phoc បេសកជនពិសេសរបស់អគ្គលេខាបក្ស លោក តូ ឡឹម និងក្រុមការងារពិសេសវៀតណាមបានបញ្ចុះបញ្ចូលភាគីអាមេរិកឱ្យយល់ព្រមចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគី។ Prensa Latina បានលើកត្រដែតចំពោះការដែល វៀតណាមនិងអាមេរិកបានយល់ព្រមជាផ្លូវការក្នុងការចរចារអំពីពន្ធគយ ហើយបញ្ជាក់ថា នេះគឺជា “សសរស្តម្ភសំខាន់បំផុត” នៃកិច្ចព្រមព្រៀងបានលើកឡើងខាងលើ។ ក្នុងប៉ុន្មានថ្ងៃខាងមុខ រដ្ឋាភិបាលវៀតណាមនឹងពិចារណាបង្កើតក្រុមចរចាបច្ចេកទេសថ្នាក់រដ្ឋមន្ត្រី ដើម្បីអនុវត្តន៍ជាក់ស្តែងរាល់លទ្ធផលដែលក្រុមការងារពិសេសសម្រេចបាន។

យោងតាម Prensa Latina ក្នុងជំនួបនាពេលថ្មីៗនេះជាមួយរដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិក Scott Bessent ដែលត្រូវបានតែងតាំងជាប្រធានគណៈប្រតិភូដើម្បីចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគី ជាមួយវៀតណាម ឧបនាយករដ្ឋមន្ត្រីលោក Ho Duc Phoc បានអះអាងថា វៀតណាមត្រៀមខ្លួនជាស្រេចសម្រាប់ការពិភាក្សា; ភាគីទាំងពីរត្រូវបានស្នើឱ្យពិភាក្សាយ៉ាងឆាប់ៗ លើខ្លឹមសារជាក់ស្តែង ដើម្បីសម្រេចបានកិច្ចព្រមព្រៀងឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន រួមចំណែកជំរុញការអភិវឌ្ឍស្ថិរភាពនិងនិរន្តរភាពនៃទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មទ្វេភាគី បំពេញផលប្រយោជន៍ប្រជាជន និងធុរកិច្ចនៃប្រទេសទាំងពីរ។

ទីភ្នាក់ងារសារព័ត៌មាន Prensa Latina បានសង្កត់ធ្ងន់ថា វៀតណាមនិងអាមេរិកនឹងដំណើរការកិច្ចចរចារលើកិច្ចព្រមព្រៀងពាណិជ្ជកម្មក្នុងស្មារតីនៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដោយឈរលើការគោរពគ្នាទៅវិញទៅមក សំដៅរកដំណោះស្រាយសមស្របសម្រាប់ពាណិជ្ជកម្មប្រកបដោយនិរន្តរភាព នាំមកនូវផលប្រយោជន៍ជូនប្រជាជននិងអាជីវកម្មនៃភាគីទាំងពីរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាមo

ដំណើរទៅចូលរួមកិច្ច​ប្រជុំកំពូល BRICS និង​បំពេញ​ទស្សនកិច្ចនៅឥណ្ឌា របស់លោក​នាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង សម្រេចបានលទ្ធផលលេចធ្លោជាច្រើន

ដំណើរទៅចូលរួមកិច្ច​ប្រជុំកំពូល BRICS និង​បំពេញ​ទស្សនកិច្ចនៅឥណ្ឌា របស់លោក​នាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង សម្រេចបានលទ្ធផលលេចធ្លោជាច្រើន

ដំណើរទស្សនកិច្ច​ទៅចូលរួមកិច្ចប្រជុំកំពូល BRICS និងធ្វើការទ្វេភាគីនៅឥណ្ឌា របស់លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង បាន​បញ្ចប់ប្រកប​ដោយជោគជ័យ។ លោកនាយករដ្ឋមន្ត្រី និងគណៈប្រតិភូ ក្នុងរយៈពេលដ៏ខ្លី បានអនុវត្តសកម្មភាពកិច្ចការបរទេសជាច្រើន ប្រកប​ដោយប្រសិទ្ធភាពនិងជាក់​ស្តែង។នេះត្រូវបានបញ្ជាក់ដោយរដ្ឋមន្ត្រីក្រសួងការបរទេស លោក ឡេ ហយជុង នៅពេលលើកឡើងពីលទ្ធផលនៃដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹ​ង ចាប់ពីថ្ងៃទី១២-១៣ ខែកញ្ញា។

Top