• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិ៖ វៀតណាមឆ្ពោះទៅគោលដៅក្លាយជាប្រទេសអភិវឌ្ឍន៍នៅឆ្នាំ ២០៤៥

នាថ្ងៃទី ២៥ ខែមករា ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិនិងក្នុងតំបន់បានរាយការណ៍ព្រមៗគ្នា ដោយការចាប់អារម្មណ៍ ការកោតសរសើរនិងភាពជឿជាក់ ទៅលើទិសដៅយុទ្ធសាស្ត្រ ដែលបន្តត្រូវបានអនុម័តនៅមហាសន្និបាតលើកទី XIII របស់បក្សកុម្មុយនិស្តវៀតណាម។

អ្នកយកព័ត៌មានបរទេសដែលធ្វើការនៅឯពិធីបើកមជ្ឈមណ្ឌលសារព័ត៌មានបម្រើមហាសន្និបាតលើកទី XIII របស់បក្សកុម្មុយនិស្តវៀតណាម (រូបថត៖ dfa.hanoi.gov.vn)


ទីភ្នាក់ងារសារព័ត៌មាន AP របស់អាមេរិក និងទីភ្នាក់ងារសារព័ត៌មាន Nikkei របស់ជប៉ុនបានរាយការណ៍ថា អ្នកតំណាងជិត ១.៦០០ នាក់បានចូលរួមមហាសន្និបាតលើកទី XIII របស់បក្សកុម្មុយនិស្តវៀតណាម។ យោងតាមអត្ថបទចុះផ្សាយលើប្រព័ន្ធផ្សព្វផ្សាយទាំងពីរនេះបានឲ្យដឹងថា មហាសន្និបាតលើកទី XIII របស់បក្សកុម្មុយនិស្តវៀតណាមគឺជាព្រឹត្តិការណ៍នយោបាយដ៏សំខាន់មួយរបស់វៀតណាម ដែលប្រារព្ធឡើងនៅក្នុងបរិបទដែលវៀតណាមរំពឹងថានឹងអាចទាញយកប្រយោជន៍ពីគុណសម្បត្តិសេដ្ឋកិច្ចរបស់ខ្លួនដែលជាប្រទេសមួយក្នុងចំណោមប្រទេសតិចតួចដែលមានកំណើន GDP ២,៩% ក្នុងឆ្នាំ ២០២០ ដោយសារមានការចាត់វិធានការនិងមានការឆ្លើយតបប្រកបដោយប្រសិទ្ធភាពទៅនឹងជំងឺរាតត្បាតកូវីដ ១៩។

ក្នុងថ្ងៃដដែល ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូង ក្នុងនោះមានវិទ្យុនិងទូរទស្សន៍ KBS ទីភ្នាក់ងារសារព័ត៌មាន យ៉ុនហាប់ បានរាយការណ៍អំពីព្រឹត្តិការណ៍ដែលថា វៀតណាមបានប្រារព្ធមហាសន្និបាតលើកទី XIII របស់បក្សកុម្មុយនិស្ត ដែលបានបញ្ជាក់យ៉ាងច្បាស់ថា រដ្ឋាភិបាលវៀតណាមគ្រោងកំណត់គោលដៅកំណើនសេដ្ឋកិច្ចសម្រាប់ដំណាក់កាល ២០២១-២០២៦ ឈានដល់ ៦,៥% -៧% /ឆ្នាំនិងក្លាយជាប្រទេសដែលមានចំណូលមធ្យម។

កាសែតឥណ្ឌូនេស៊ីជាច្រើនក៏បានរាយការណ៍អំពីព្រឹត្តិការណ៍នយោបាយសំខាន់ៗរបស់វៀតណាម និងបានរំលេចនូវសមិទ្ធិផលរបស់ វៀតណាម ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។ កាសែត Kompas ក៏មានអត្ថបទមួយដែលកោតសរសើរសមិទ្ធិផលរបស់វៀតណាមលើគ្រប់វិស័យ ជាពិសេសសេដ្ឋកិច្ចក្នុងបរិបទនៃការរីករាលដាលជំងឺរាត ត្បាតកូវីដ ១៩ និងវាយតម្លៃថា វៀតណាមពិតជាបានវ៉ាដាច់សេដ្ឋកិច្ចភាគច្រើននៅអាស៊ី ដោយឆ្ពោះទៅគោលដៅក្លាយជាប្រទេសអភិវឌ្ឍន៍នៅឆ្នាំ ២០៤៥៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ អញ្ជើញបោះឆ្នោតនៅការិយាល័យបោះឆ្នោតសង្កាត់ តី ហូ (ហាណូយ)

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ អញ្ជើញបោះឆ្នោតនៅការិយាល័យបោះឆ្នោតសង្កាត់ តី ហូ (ហាណូយ)

នាព្រឹកថ្ងៃទី ១៥ខែមិនានេះ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញ ជីញ និងភរិយា លោកស្រី ឡេ ធីប៊ីច ត្រឹន បានអញ្ជើញអនុវត្តន៍សិទ្ធិ និងកាតព្វកិច្ចពលរដ្ឋ ដោយទៅបោះឆ្នោតជ្រើសរើសសមាជិកសភានីតិកាលទី១៦ និងសមាជិកក្រុមប្រឹក្សាប្រជាជន គ្រប់លំដាប់ថ្នាក់ អាណត្តិ ២០២៦-២០៣១ នៅការិយាល័យបោះ ឆ្នោតលេខ ២១ ក្នុងអង្គភាពបោះឆ្នោតលេខ៧ សង្កាត់តីហូ ទីក្រុងហាណូយ។

Top