• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិបន្តលើកត្រដែតពីភាពជោគជ័យនៃមហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាម

ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិបន្តលើកត្រដែតពីឋានៈកាន់តែកើនឡើងរបស់ វៀតណាម ក៏ដូចជានិន្នាការអភិវឌ្ឍន៍យ៉ាងខ្លាំងក្លារបស់វៀតណាមនៅក្នុងវិស័យជាច្រើន។

កាសែតបារាំង L'Humanité បានចុះផ្សាយអត្ថបទមួយដោយសង្កត់ធ្ងន់ថា បន្ទាប់ពីកំណើនសេដ្ឋកិច្ចដ៏គួរឱ្យចាប់អារម្មណ៍អស់រយៈពេលជាច្រើនទសវត្សរ៍ មហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាម ដាក់ចេញគោលដៅ រក្សាគន្លងអភិវឌ្ឍន៍នេះរហូតដល់ឆ្នាំ២០៣០ ខណៈពេលដែលលើកកម្ពស់ការច្នៃប្រឌិតក្នុងក្របខ័ណ្ឌនៃសេដ្ឋកិច្ចទីផ្សារ ទិស ដៅសង្គមនិយម។

អត្ថបទនេះក៏បានដកស្រង់ទស្សនៈវិស័យ និងទិសដៅអភិវឌ្ឍន៍ដែលបានគូសបញ្ជាក់នៅក្នុងបណ្តាឯកសារនៃមហាសន្និបាតផងដែរ; ដោយ គូសបញ្ជាក់ពីគោលដៅនៃការសម្រេចបាននូវ “របកគំហើញ” កាន់តែធំនៅក្នុងរយៈពេលខាងមុខ ជាពិសេសអត្រាកំណើនពី ១០% ឬច្រើនជាងនេះ។ ក្នុងពេលជាមួយគ្នានេះ ប្រព័ន្ធផ្សព្វផ្សាយថៃបានកោតសរសើរយ៉ាងខ្លាំងចំពោះគោលនយោបាយការបរទេសដែលអាចបត់បែនបាន របស់ វៀតណាម ដែលបានបង្កើនតួនាទី និងឋានៈនៅក្នុងឆាកអន្តរជាតិ និងទទួលស្គាល់ពីភាពខ្ជាប់ខ្ជួនរបស់បក្សកុម្មុយនិស្តវៀតណាម នៅលើមាគ៌ាកសាងសង្គមនិយមឆ្ពោះទៅស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាព។

ប្រព័ន្ធផ្សព្វផ្សាយថៃក៏បានតាមដានយ៉ាងដិតដល់ និងរាយការណ៍យ៉ាងច្រើនអំពីមហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាម។ កាសែត Thaipublica បានចុះផ្សាយអត្ថបទមួយដែលបញ្ជាក់ថា មហាសន្និបាតលើកទី១៤ គឺជា «ចំណុចរបត់ជាយុទ្ធសាស្ត្រ» នៅក្នុងដំណើរការធ្វើទំនើបកម្មរបស់ប្រទេស ដែលបង្ហាញពីការផ្លាស់ប្តូរយ៉ាងច្បាស់លាស់របស់ប្រទេសវៀតណាមទៅកាន់គំរូកំណើនថ្មីមួយ ដោយផ្តោតលើការកែលម្អផលិតភាព និងការលើកកម្ពស់ឌីជីថលូបនីយកម្ម៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

សកម្មភាពថែទាំប្រជាជនដែលមានស្ថានភាពលំបាកក្នុងឱកាសបុណ្យតេត លើទូទាំងប្រទេស

សកម្មភាពថែទាំប្រជាជនដែលមានស្ថានភាពលំបាកក្នុងឱកាសបុណ្យតេត លើទូទាំងប្រទេស

ក្នុងប៉ុន្មានថ្ងៃនេះ សកម្មភាពថែទាំប្រជាជនដែលមានស្ថានភាពលំបាកក្នុង ឱកាសបុណ្យតេតប្រពៃណីឆ្នាំ២០២៦ កំពុងប្រព្រឹត្តទៅយ៉ាងផុសផុលនៅតាមខេត្តក្រុងទូទាំងប្រទេស។

Top