• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះកំណើនសេដ្ឋកិច្ចរបស់វៀតណាម

ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ទីភ្នាក់ងារប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិបានកោតសរសើរយ៉ាងខ្លាំងចំពោះការងើបឡើងវិញយ៉ាងខ្លាំងនៃសេដ្ឋកិច្ចវៀតណាម នៅ ពេលដែលកំណើនត្រីមាសទីបីសម្រេចបាន ៨,២២% ដែលជាកម្រិតខ្ពស់បំផុតក្នុងរយៈពេលជាងមួយទសវត្សរ៍។

លទ្ធផលនេះលើសពីការរំពឹងទុក សមស្របតាមគោលដៅរបស់រដ្ឋាភិបាល និងខ្ពស់ជាងការព្យាករណ៍របស់ស្ថាប័ន ហិរញ្ញវត្ថុអន្តរជាតិ។ ទិន្នន័យសេដ្ឋកិច្ចវិជ្ជមានបានរួមចំណែកដល់ការកែលម្អចំណាត់ថ្នាក់នៃទីផ្សារ ភាគហ៊ុនរបស់វៀតណាម ដែលឆ្លុះបញ្ចាំងពីទំនុកចិត្តរបស់វិនិយោគិនលើមូលដ្ឋានគ្រឹះសេដ្ឋកិច្ចរបស់ប្រទេសជាតិ។ ថ្មីៗនេះ FTSE Russell បានដំឡើងឋានៈវៀតណាមទៅជាទីផ្សារកំពុងរីកចម្រើនបន្ទាប់បន្សំ ដោយដាក់វៀតណាមនៅក្នុងចំណាត់ថ្នាក់ដូចគ្នានឹងទីផ្សារធំៗដូចជា ចិន ឥណ្ឌា ឥណ្ឌូនេស៊ី និងហ្វីលីពីន។

ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិបានចាត់ទុកថា អត្រាកំណើននៅក្នុងត្រីមាសទីបីបានឆ្លុះបញ្ចាំងពីការងើបឡើងវិញនៃការនាំចេញដ៏រឹងមាំជាងការរំពឹងទុករបស់វៀតណាម។ សន្ទុះកំណើនដ៏រឹងមាំបែបនេះគឺដោយសារការរួមបញ្ចូលគ្នានៃកត្តាជាច្រើន រួមទាំងការវិនិយោគបរទេសកើនឡើង ការ ងើបឡើងវិញនៃវិស័យទេសចរណ៍ និងការប្រើប្រាស់ក្នុងស្រុកយ៉ាងខ្លាំងក្លា។ ការផលិត និងការនាំចេញបានជួយវៀតណាមទប់ទល់នឹងការប្រែប្រួលរូបិយប័ណ្ណ និងភាពមិនប្រាកដប្រជាទូទាំងពិភពលោក។ ដោយសារអត្រាគ្មានការងារធ្វើទាប និងការចំណាយរបស់អ្នកប្រើប្រាស់មានស្ថេរភាព ប្រទេសវៀតណាមកំពុងបង្ហាញថា សេដ្ឋកិច្ចកំពុងរីកចម្រើននៅតែអាចរក្សាសន្ទុះកំណើនបាន ទោះបីជារូបិយប័ណ្ណស្ថិតនៅក្រោមសម្ពាធក៏ដោយ។

អង្គការ Citi Research ព្យាករណ៍ថា ផលិតផលក្នុងស្រុកសរុប (GDP) របស់វៀតណាមនឹងសម្រេចបាន ៨% ក្នុងឆ្នាំ ២០២៥ ដែលខ្ពស់ជាងការព្យាករណ៍ពីមុនរបស់ខ្លួន។ កត្តាជំរុញសំខាន់ៗរួមមាន៖ តម្រូវការក្នុងស្រុកកើនឡើង កំណែទម្រង់សំខាន់ៗនៅក្នុងហេដ្ឋារចនាសម្ព័ន្ធ និងឧបករណ៍រដ្ឋបាល និងការបង្កើនប្រសិទ្ធភាពដើមទុន៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

វៀតណាម និងបារាំង ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ឲ្យអភិវឌ្ឍស្របទៅនឹងសក្តានុពល

វៀតណាម និងបារាំង ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ឲ្យអភិវឌ្ឍស្របទៅនឹងសក្តានុពល

នៅថ្ងៃទី ៣ ខែកញ្ញា នៅទីក្រុងហាណូយ លោក ឡេ ហ្វាយ ទ្រុង សមាជិកការិយាល័យនយោបាយ និងជារដ្ឋមន្ត្រីការបរទេសវៀតណាម បានទទួលជួបលោក Olivier Brochet ឯកអគ្គរដ្ឋទូតបារាំង ដែលមកជំរាបលាក្នុងឱកាសបញ្ចប់អាណត្តិបេសកកម្មការទូតនៅវៀតណាម។

Top