• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រព័ន្ធផ្សព្វផ្សាយឡាវបានចុះផ្សាយនូវព័ត៌មានជាច្រើនអំពីកិច្ចប្រជុំកំពូលអាស៊ាន

យោងតាមសារព័ត៌មានឡាវ កិច្ចប្រជុំនេះក៏បានអនុម័តជាឯកច្ឆន្ទចំពោះការដែល លោក Robert Matheus Michael Tene ជនជាតិឥណ្ឌូនេស៊ីនឹងកាន់ដំណែងជាអគ្គលេខាធិការរងអាស៊ាន ទទួលបន្ទុកកិច្ចការនយោបាយ-សន្តិសុខរបស់អាស៊ាន ពីឆ្នាំ ២០២១-២០២៤។

ប្រព័ន្ធផ្សព្វផ្សាយឡាវ នៅថ្ងៃទី ២៥ ខែមិថុនា បានចុះផ្សាយនូវព័ត៌មានជាច្រើនស្តីពី កិច្ចប្រជុំក្រៅផ្លូវការថ្នាក់រដ្ឋមន្រ្តីការបរទេសអាស៊ាន កិច្ចប្រជុំក្រុមប្រឹក្សា នយោបាយ-សន្តិសុខអាស៊ានលើកទី ២១ និងកិច្ចប្រជុំក្រុមប្រឹក្សាសម្របសម្រួលអាស៊ានលើកទី ២៦ ដែលប្រព្រឹត្តទៅតាមប្រព័ន្ធវីដេអូ ក្រោមអធិតបតីភាពរបស់រដ្ឋមន្រ្តីការបរទេសវៀតណាមលោក Pham Binh Minh និងមានការចូលរួមពីរដ្ឋមន្រ្តីការបរទេសឡាវ លោក Saleumxay Kommasith។

យោងតាមសារព័ត៌មានឡាវ នៅក្នុងកិច្ចប្រជុំក្រៅផ្លូវការថ្នាក់រដ្ឋមន្រ្តីការបរទេសអាស៊ាន រដ្ឋមន្ត្រីទាំងអស់បានពិភាគ្សា ផ្លាស់ប្តូរនូវប្តូរទស្សនៈស្តីពីស្ថានភាពតំបន់និងពិភពលោក ជាពិសេសរាល់កិច្ចខិតខំប្រឹងប្រែងនិងវិធានការដើម្បីទប់ទល់នឹងការរីករាលដាលនៃជំងឺរាតត្បាត COVID-19  តាមរយៈក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការរវាងបណ្តាប្រទេសអាស៊ាននិងរវាងអាស៊ាននិងដៃគូសន្ទនា រួមទាំងដៃគូខាងក្រៅទៀតផង។ យោងតាមសារព័ត៌មានឡាវ កិច្ចប្រជុំនេះក៏បានអនុម័តជាឯកច្ឆន្ទចំពោះការដែល លោក Robert Matheus Michael Tene ជនជាតិឥណ្ឌូនេស៊ីនឹងកាន់ដំណែងជាអគ្គលេខាធិការរងអាស៊ាន ទទួលបន្ទុកកិច្ចការនយោបាយ-សន្តិសុខរបស់អាស៊ានពីឆ្នាំ ២០២១-២០២៤៕

តាម VOV5- វិទ្យុសម្លេងវៀតណាម

វៀតណាម - អង្គការយូណេស្កូជាគំរូសហប្រតិបត្តិការដ៏ជោគជ័យ ស្វាហាប់ និងមានប្រសិទ្ធភាព

វៀតណាម - អង្គការយូណេស្កូជាគំរូសហប្រតិបត្តិការដ៏ជោគជ័យ ស្វាហាប់ និងមានប្រសិទ្ធភាព

ឆ្នាំ ២០២៦ គូសសញ្ញាសម្គាល់ខួបលើកទី ៥០ នៃកិច្ចសហប្រតិបត្តិការរវាងវៀតណាម និងអង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌នៃអង្គការសហប្រជាជាតិ (យូណេស្កូ) (ខែកក្កដា ឆ្នាំ១៩៧៦ - ខែកក្កដា ឆ្នាំ២០២៦)។ ក្នុងឱកាសនេះ អនុរដ្ឋមន្ត្រីក្រសួងការបរទេសលោក ង៉ូ ឡេ វ៉ាន់ បានផ្តល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មានអំពីទំនាក់ទំនងរយៈពេល ៥០ ឆ្នាំរវាងវៀតណាម និងយូណេស្កូ។

Top