• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រព័ន្ធផ្សព្វផ្សាយថៃវាយតម្លៃខ្ពស់ចំពោះបរិយាកាសវិនិយោគនិងធុរកិច្ចនៅវៀតណាម

ប្រព័ន្ធផ្សព្វផ្សាយថៃបានចុះផ្សាយអត្ថបទមួយចំនួន ដោយវាយតម្លៃខ្ពស់ចំពោះបរិយាកាសវិនិយោគនិងធ្វើអាជីវកម្មនៅវៀតណាម; ដោយបង្ហាញទំនុកចិត្តថា វៀតណាមកំពុងក្លាយជា “ខ្លាសេដ្ឋកិច្ចនៃអាស៊ី” ជាបណ្តើរៗ។
អត្ថបទចុះផ្សាយលើកាសែត The Nation នាថ្ងៃទី ១៨ សីហា - វៀតណាមប្រកាសផែនការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទ្រង់ទ្រាយធំ ដើម្បីជំរុញសេដ្ឋកិច្ច (រូបថត៖ VOV-បាងកក)

កាសែតថៃ The Nation នាថ្ងៃទី១៨ ខែសីហា បានចុះផ្សាយអត្ថបទមួយដែលមានចំណងជើងថា “វៀតណាមប្រកាសផែនការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទ្រង់ទ្រាយធំ ដើម្បីជំរុញសេដ្ឋកិច្ច”។ អត្ថបទបានវាយតម្លៃខ្ពស់ចំពោះផែនការចាប់ផ្តើមបើកការដ្ឋានសាងសង និងសម្ពោធគម្រោងចំនួន  ២៥០ នៅវៀតណាម ក្នុងឱកាសបដិវត្តន៍ខែសីហា និងទិវាបុណ្យជាតិ ថ្ងៃទី ២ ខែកញ្ញា; អះអាងថា ផែនការនេះមានគោលបំណងជំរុញសេដ្ឋកិច្ចវៀតណាម រួមចំណែកសម្រេចគោលដៅកំណើន GDP ជាង ៨% នៅឆ្នាំនេះ និងធ្វើឱ្យវៀតណាមក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ ២០៤៥ ជាបណ្តើរៗ។ អត្ថបទនេះបានសម្តែងការជឿជាក់ថា ក្រោមការដឹកនាំរបស់លោកអគ្គលេខាបក្ស តូ ឡឹម វៀតណាមនឹងក្លាយទៅជា “ខ្លាសេដ្ឋកិច្ចរបស់អាស៊ី” នាពេលឆាប់ៗនេះជាក់ជាពុំខាន។

ក្នុងពេលជាមួយគ្នានោះ កាសែតបាងកកប៉ុស្តិ៍កាលពីម្សិលមិញបានបោះពុម្ពអត្ថបទមួយដោយស្ងើចសរសើរបរិយាកាសធុរកិច្ច និងការវិនិយោគនៅក្នុងប្រទេសវៀតណាម ជាពិសេសសក្តានុពលរបស់ខ្លួនសម្រាប់កំណើន GDP ខ្ពស់នាពេលខាងមុខ។ នៅក្នុងអត្ថបទមួយដែលមានចំណងជើងថា "វៀតណាមក្រោកឡើងដើម្បីក្លាយជាប្រទេសដឹនាំក្នុងតំបន់" ចុះផ្សាយលើកាសែតបាងកកប៉ុស្តិ៍នាថ្ងៃទី ១៩ ខែសីហា អ្នកកាសែតជើងចាស់ Kavi Chongkittavorn បានសង្កត់ធ្ងន់ថា វៀតណាមបានពង្រឹង និងធានាបរិយាកាសសន្តិភាព ហើយបានចូលរួមយ៉ាងស៊ីជម្រៅនៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោក។ ជាពិសេស វិនិយោគិនបរទេស ជាពិសេសលើវិស័យបច្ចេកវិទ្យាខ្ពស់ ការអភិវឌ្ឍបៃតង និងនិរន្តរភាព កំពុងមើលឃើញថា វៀតណាមជាទិសដៅវិនិយោគឈានមុខគេ ដោយសារបរិយាកាសវិនិយោគ និងធុរកិច្ចប្រកបដោយតម្លាភាព ប្រសិទ្ធភាព និងអភិបាលកិច្ចល្អ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

ប្រធានរដ្ឋវៀតណាមអញ្ជើញជាអធិបតីក្នុងពិធីលៀងសាយភោជន៍ជូនព្រះមហាក្សត្រប៊ូតាន

ប្រធានរដ្ឋវៀតណាមអញ្ជើញជាអធិបតីក្នុងពិធីលៀងសាយភោជន៍ជូនព្រះមហាក្សត្រប៊ូតាន

កាលពីយប់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលសន្និសីទអន្តរជាតិ (ហាណូយ) ប្រធានរដ្ឋវៀតណាមលោក លឿង គឿង និងលោកជំទាវ បានអញ្ជើញជាអធិបតីក្នុង ពិធីលៀងសាយភោជន៍យ៉ាងឱឡារិកជូនចំពោះព្រះមហាក្សត្រប៊ូតាន Jigme Khesar Namgyel Wangchuck និងម្ចាស់ក្សត្រី រួមជាមួយគណៈប្រតិភូជាន់ខ្ពស់ប៊ូតានដែល កំពុងយាងមកបំពេញព្រះរាជទស្សនកិច្ចថ្នាក់រដ្ឋនៅវៀតណាម (ថ្ងៃទី ១៨ ដល់ថ្ងៃទី ២២ ខែសីហា)។

Top