រូបភាពដែលព្រះចៅអធិរាជជប៉ុននិងមហេសីអាគីហ៊ីតុញញឹមចំពោះការទទួលរាក់ទាក់កក់ក្តៅរបស់ប្រជាជនវៀតណាមនោះបានក្លាយទៅជាប្រធានបទ សំខាន់ចុះផ្សាយលើកាសែតជប៉ុននាព្រឹកថ្ងៃទី១ ខែមិនា ឆ្នាំ២០១៧។ ព័ត៌មានស្តីពីដំណើរទស្សន កិច្ចនេះ ត្រូវបានសារព័ត៌មានជប៉ុនជូនដំណឹងតាំងពីយប់ថ្ងៃទី២៨ ខែកុម្ភៈ។ សារព័ត៌មានជប៉ុនទាំងអស់នេះសុទ្ធតែលើកត្រដែតនូវដំណើរទស្សនកិច្ចរបស់អធិរាជជប៉ុន និងមហេសីគឺសំដៅពង្រឹងថែមទៀតទំនាក់ទំនងយ៉ាងល្អប្រសើររវាងប្រទេសទាំងពីរ។ កាសែត Mainichi បានចុះផ្សាយរូបថតអនុប្រធានរដ្ឋវៀតណាម លោក ស្រី Dang Thi Ngoc Thinh អញ្ជើញទទួលព្រះអង្គនិងមហេសីនៅព្រលានយន្តហោះ Noi Bai នារសៀលថ្ងៃទី២៨កុម្ភៈ។ កាសែត Asahi បានដកស្រង់សន្ទរកថារបស់ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc ដោយសង្កត់ធ្ងន់ថា “ដំណើរទស្សនកិច្ចវៀតណាមរបស់អធិរាជជប៉ុននិងមហេសីជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ បើកចេញទំព័រថ្មីសម្រាប់ទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរ”។
ក្នុងពេលជាមួយគ្នានោះ នាយប់ថ្ងៃទី២៨កុម្ភៈ ទូរទស្សន៍រ NHK ជប៉ុនបានបញ្ចាំងរូបថតស្តីពីពិធីទទួលព្រះចៅអធិរាជជប៉ុននិងមហេសីនៅព្រលានយន្តហោះអន្តរជាតិ Noi Bai របស់វៀតណាមផងដែរ៕
តាម VOV5-វិទ្យុសម្លេងវៀតណាម