• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រព័ន្ធផ្សព្វផ្សាយកម្ពុជាចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះចក្ខុវិស័យអភិវឌ្ឍន៍រយៈពេលវែងរបស់វៀតណាម

គេហទំព័រផ្លូវការរបស់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) និងកាសែតកោះសន្តិភាព បានចុះផ្សាយអត្ថបទដែលធ្វើអត្ថាធិប្បាយអំពីលទ្ធផលនៃមហាសន្និបាតតំណាងទូទាំងប្រទេសលើក ទី ១៤ របស់បក្សកុម្មុយនីស្តវៀតណាម (មហាសន្និបាតលើកទី១៤) ដែលក្នុងនោះបានសង្កត់ធ្ងន់លើចក្ខុវិស័យអភិវឌ្ឍន៍ដល់ឆ្នាំ២០៤៥ របស់វៀតណាម ដែលផ្សារភ្ជាប់ជាមួយនឹងដំណោះស្រាយយុទ្ធសាស្ត្រដោយឈរលើស្មារតីផ្លាស់ប្តូរថ្មីផ្នត់គំនិត ដើម្បីនាំប្រទេសជាតិឈានចូលយុគសម័យអភិវឌ្ឍន៍ប្រកបដោយសន្តិភាព ឯករាជ្យ ប្រជាធិបតេយ្យ សម្បូររុងរឿង ស៊ីវិល័យ និងសុភមង្គល តាមទិសដៅសង្គមនិយម។
រូបថតអេក្រង់។ រូបថត៖ TTXVN

ក្នុងអត្ថបទដែលបានចុះផ្សាយនាថ្ងៃទី៣០ ខែមករា ក្រោមចំណងជើងថា «ផ្លាស់ប្ដូររបៀបគិតតាមបែបថ្មី ប្រទេសវៀតណាមបោះជំហានឆ្ពោះទៅរកចក្ខុវិស័យអភិវឌ្ឍឆ្នាំ ២០៤៥» កាសែតកោះសន្តិភាពបានឱ្យដឹងថា ក្នុងសន្និសីទសារព័ត៌មានអន្តរជាតិប្រកាសលទ្ធផលនៃមហាសន្និបាត លោកអគ្គលេខាបក្ស តូ ឡឹម បានឲ្យដឹងថា បក្សកុម្មុយនីស្តវៀតណាមបានបូកសរុប និងដកមេរៀនជាច្រើនដោយផ្អែកលើបទពិសោធន៍ និងប្រពៃណីជាំប្រវត្តិសាស្ត្រ។ តម្រូវការអភិវឌ្ឍន៍ថ្មីរបស់ប្រទេសជាតិក្នុងដំណាក់កាលថ្មី ទាមទារឱ្យមានវិធីសាស្ត្រ របៀបគិត និងសកម្មភាពថ្មីៗ។ ទាក់ទងនឹងវិស័យសេដ្ឋកិច្ច វៀតណាមចាំបាច់ត្រូវកសាងគំរូអភិវឌ្ឍន៍ថ្មី ដើម្បីសម្រេចបាននូវកំណើនពីរខ្ទង់។

ក្នុងអត្ថបទដែលបានចុះផ្សាយក្នុងថ្ងៃដដែល ទីភ្នាក់ងារសារព័ត៌មានកម្ពុជាក៏បានដកស្រង់សម្តីរបស់លោកអគ្គលេខាបក្ស តូ ឡឹម ស្តីពីសមាហរណកម្មអន្តរជាតិ ដែលក្នុងនោះវៀតណាមយកចិត្តទុកដាក់ និងលើកកម្ពស់កម្រិតសមាហរណកម្មអន្តរជាតិ ដោយចាត់ទុកសមាហរណកម្មអន្តរជាតិមិនត្រឹមតែជាកម្លាំងចលករដ៏សំខាន់សម្រាប់ការអភិវឌ្ឍប៉ុណ្ណោះទេ ប៉ុន្តែជាវិធីសាស្ត្រឈានចម្បង ដើម្បីសម្រេចបាននូវគោលដៅយុទ្ធសាស្ត្ររបស់ប្រទេសជាតិទៀតផង។ ទន្ទឹមនឹងនោះ វៀតណាមចាំបាច់ត្រូវធ្វើសមាហរណកម្មលើវិស័យនយោបាយ សន្តិសុខ និងការពារជាតិ ដោយឆ្ពោះទៅរកគោលដៅពង្រឹង សក្តានុពល និងឋានៈរបស់ប្រទេសជាតិ ដើរទន្ទឹមជាមួយនឹងការពង្រឹងស្វ័យភាពជាយុទ្ធសាស្ត្រ ភាពម្ចាស់ការ និងភាពខ្លួនទីពឹងខ្លួន៕

តាម VOV5​​ - វិទ្យុសំឡេងវៀតណាម​

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ លើកទឹកចិត្តឲ្យសហគ្រាសស៊ុយអែតវិនិយោគលើវិស័យសេដ្ឋកិច្ចវិលជុំ

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ លើកទឹកចិត្តឲ្យសហគ្រាសស៊ុយអែតវិនិយោគលើវិស័យសេដ្ឋកិច្ចវិលជុំ

កាលពីរសៀលថ្ងៃទី ៣០ ខែមករា នៅទីក្រុងហាណូយ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានទទួលជួបលោក Johan Ndisi ឯកអគ្គរដ្ឋទូតស៊ុយអែតប្រចាំនៅវៀតណាម និងលោក Dennis Nobelius អគ្គនាយកក្រុមហ៊ុន SYRE ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ H&M ដែលជាម៉ាកយីហោសម្លៀកបំពាក់ស៊ុយអែតដ៏ល្បីល្បាញលើពិភពលោក។

Top