• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រព័ន្ធទិន្នន័យអត្តសញ្ញាណពលរដ្ឋគឺជាជំហានលោតផ្លោះនៅក្នុងដំណើរការធ្វើកំណែទម្រង់អភិបាលកិច្ចជាតិតាមទិសទំនើប

ថ្លែងក្នុងពិធីបូកសរុបការកសាងនិងអនុវត្តន៍ គម្រោងមូលដ្ឋានទិន្នន័យជាតិអំពីទីប្រជុំជន គម្រោងផលិតផ្តល់និងគ្រប់គ្រងអត្តសញ្ញាណប័ណ្ណនិងពិធីប្រកាសប្រតិបត្តិការផ្លូវការនៃប្រព័ន្ធ បានធ្វើឡើងនៅព្រឹកថ្ងៃទី ២២ ខែមិថុនានៅទីក្រុងហាណូយ លោកនាយករដ្ឋមន្រ្តី Pham Minh Chinh បានសង្កត់ធ្ងន់លើភាពចាំបាច់ក្នុងការប្រើប្រាស់ធនធានទិន្នន័យតាមវិធីជាក់ស្តែងនិងមានប្រសិទ្ធភាព។

ដំណើរការជាផ្លូវការនូវប្រព័ន្ធទិន្នន័យជាតិស្តីពីទីប្រជុំជន (រូបថត៖ VOV)


លោកនាយករដ្ឋមន្ត្រីអញ្ជើញមានប្រសាសន៍ថា៖ “បន្តជំរុញការតភ្ជាប់ទំនាក់ទំនងការប្រាស្រ័យទាក់ទងនិងការផ្តល់សេវាសាធារណៈតាម អនឡាញរវាងរដ្ឋាភិបាលនិងក្រសួង សាខា ភ្នាក់ងាររដ្ឋបាលគ្រប់លំដាប់ថ្នាក់ អង្គការនយោបាយនិងសង្គមពាក់ព័ន្ធ។ ទន្ទឹមនឹងនេះ តភ្ជាប់ជាមួយមូលដ្ឋានទិន្នន័យជាតិដទៃទៀតដើម្បីបម្រើឱ្យមានប្រសិទ្ធភាពនៃការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនិងបង្ការប្រយុទ្ធប្រឆាំងជំងឺកូវីដ ១៩”។

លោកនាយករដ្ឋមន្រ្តី Pham Minh Chinh ជឿជាក់ថា ការប្រកាសជាផ្លូវការនៃប្រព័ន្ធទិន្នន័យជាតិអំពីទីប្រជុំជននិងប្រព័ន្ធអត្តសញ្ញាណប័ណ្ណពលរដ្ឋបានប្រតិបតិ្តការគឺជាចំណុចលេចធ្លោ ដ៏សំខាន់និងជាជំហានថ្មីក្នុងដំណើរការធ្វើកំណែទម្រង់អភិបាលកិច្ចជាតិតាមទិសទំនើប ជាពិសេសការគ្រប់គ្រងអភិវឌ្ឍន៍និងការគ្រប់គ្រងសង្គម ដើម្បីឆ្លើយតបតម្រូវការនៃការធ្វើសមាហរណកម្មអន្តរជាតិនិងក្នុងតំបន់៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

កាសែតរុស្ស៊ីបញ្ជាក់អំពីតម្លៃនៃគោលនយោបាយ ការទូតឫស្សី របស់វៀតណាម

កាសែតរុស្ស៊ីបញ្ជាក់អំពីតម្លៃនៃគោលនយោបាយ "ការទូតឫស្សី" របស់វៀតណាម

កាសែតការពិត (Pravda) នៃសហព័ន្ធរុស្ស៊ី នៅថ្ងៃទី ៣០ ខែសីហា បានចុះផ្សាយអត្ថបទមួយដែលមានចំណងជើងថា "ការទូតដើមឬស្សីហាណូយ" ដែលបញ្ជាក់ពីតម្លៃនៃការទូតឫស្សីក្នុងការជួយវៀតណាមឱ្យមានទំនាក់ទំនងអន្តរជាតិយ៉ាងទូលំទូលាយ មានកិត្យានុភាព ក៏ដូចជាការជឿទុកចិត្តលើឆាកអន្តរជាតិ។

Top