ព័ត៌មាន
ប្រធានាធិបតី Abdel Fattah Al Sisi និងប្រធានរដ្ឋ Tran Dai Quang បើកសន្និសីទសារព័ត៌មានប្រកាសលទ្ធផលនៃកិច្ចចរចា

ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang និងប្រធានាធិបតីអេហ្ស៊ីប លោក Absel Fattah Al Sisi នៅក្នុងសន្និសីទសារព័ត៌មាន
បន្ទាប់ពីជំនួបចរចានាថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៨ ប្រធានាធិបតីអេហ្ស៊ីបលោក Abdel Fattah Al Sisi និងប្រ ធានរដ្ឋវៀតណាម លោក Tran Dai Quang បានធ្វើជាសហអធិបតីសន្និសីទសារព័ត៌មានដើម្បីប្រកាសលទ្ធផលនៃកិច្ចចរចានេះ។
ប្រធានាធិបតីលោក Abdel Fattah Al Sisi បានឲ្យដឹងថា ជំនួបចរចារវាងលោកជាមួយប្រធានរដ្ឋវៀតណាមលោក Tran Dai Quang ទទួលបានជោគជ័យ។ ជាក់ស្តែងគឺ ភាគីទាំងពីរបានផ្លាស់ប្តូរមតិលើបញ្ហាមួយចំនួនក្នុងទំនាក់ទំនងទ្វេភាគីក៏ដូចក្នុងកិច្ចសហប្រតិបត្តិការលើបណ្តាវេទិកាអន្តរជាតិបញ្ហាតំបន់ដែលមានការយកចិត្តទុកដាក់ដូចគ្នា។
ភាគីទាំងពីរក៏បានផ្លាស់ប្តូរមតិលើកិច្ចសហប្រតិបត្តិការមួយចំនួនដូចជាក្នុងវិស័យនយោបាយយោធា សន្តិសុខ ប្រឆាំងភេរវកម្ម កិច្ចសហប្រតិ បត្តិការសេដ្ឋកិច្ចនិងបើកចំហទីផ្សារសម្រាប់ទំនិញវៀតណាមនិងអេហ្ស៊ីបផងដែរ។ ប្រធានាធិបតី លោក Abdel Fattah Al Sisi បានអះអាងថា អេហ្ស៊ីបបានពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាមួយវៀតណាម។ លោកក៏បានថ្លែងអំណរគុណដល់វៀតណាមដែលបានគាំទ្រអេហ្ស៊ីបចូលរួមក្នុងសន្ធិសញ្ញាមិត្តភាពនិងសហប្រតិ បត្តិការនៅអាស៊ីអាគ្នេយ៍ តាមនោះ ពង្រឹងទំនាក់ទំនងរវាងអេហ្ស៊ីបនិងបណ្តាប្រ ទេសដទៃទៀតនៅតំបន់អាស៊ីអាគ្នេយ៍ក៏ដូចជាទំនាក់ទំនងជាមួយវៀតណាម។ ។
រីឯប្រធានរដ្ឋលោក Tran Dai Quang បានឲ្យដឹងថា ភាគីទាំងពីរបានផ្លាស់ប្តូរមតិ លើគ្រប់ជ្រុងជ្រោយនៃទំនាក់ទំនងទ្វេភាគីនិងទទួលបានការឯកភាពខ្ពស់ ចំពោះទិសដៅនិងវិធានការ សំដៅរឹតបន្តឹងទំនាក់ទំនងនយោបាយ ពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ការអប់រំ បណ្តុះបណ្តាលនិងចាត់ទុកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចជាមូលដ្ឋានសម្រាប់ជម្រុញកិច្ចសហប្រតិបត្តិការទ្វេភាគីកាន់តែជាក់ស្តែងនិងស៊ីជម្រៅ៖ “ភាគីទាំងពីរបានឯក ភាពបង្កើនទំនុកទុកចិត្តនយោបាយតាមរយៈការរក្សាជាប្រចាំ រាល់ដំណើរទស្សនកិច្ច បង្កើនកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ សន្តិសុខ ជម្រុញការជួបប្រាស្រ័យប្រជាជន។ ទន្ទឹមជាមួយគ្នានោះ ជម្រុញកិច្ចសហប្រតិប ត្តិការរវាងប្រទេសទាំងពីរនៅបណ្តាវេទិកាពហុភាគី ជាពិសេស ក្នុងក្របខ័ណ្ឌអង្គការ សហប្រជាជាតិ កិច្ចសហប្រតិបត្តិការ Nam-Nam ចលនាមិនចូលបក្សសម្ព័ន្ធ អង្គការ Francophone ផងដែរ។ តាមនោះបង្កើតមូលដ្ឋានគ្រឹះសម្រាប់អភិវឌ្ឍន៍នូវទំនាក់ទំនងវៀតណាម- អេហ្ស៊ីបឲ្យបានរឹងមាំជានិច្ច”។
ប្រធានរដ្ឋ លោក Tran Dai Quang បានឲ្យដឹងថា ភាគីទាំងពីរបានប្តេជ្ញា នាំទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីឲ្យទទួលបាន១ពាន់លានដុល្លាអាមេរិក នាពេលខាងមុខ។ ប្រធានរដ្ឋ លោក Tran Dai Quang បានឲ្យដឹងថា៖ “ភាគីទាំងពីរបានឯកភាពបង្កើនការផ្លាស់ប្តូរព័ត៌មានអំពីបរិយាកាស ឱកាសវិនិយោគនៅប្រទេសនីមួយៗនិងមានយន្តការអាទិភាពពិសេស ជម្រុញការវិនិយោគលើវិស័យមួយចំនួន ដូចជា បច្ចេកវិទ្យាព័ត៌មាន ផលិតទំនិញប្រើប្រាស់ កែច្នៃកសិផល។ វៀតណាមក៏បានត្រៀមខ្លួនជាស្រេច បង្កលក្ខណៈងាយស្រួលសម្រាប់សហគ្រាសអាហ្ស៊ីបមកធ្វើការវិនិយោគនៅវៀតណាមលើវិស័យដែលអេហ្ស៊ីបមានប្រៀបខ្លាំងនិងវៀតណាមមានតម្រូវការ”។
នារសៀលថ្ងៃដដែល ប្រធានាធិបតីអេហ្ស៊ីប លោក Abdel Fattah Al Sisi បានរៀបចំពិធីជប់លៀងអបអរសាទរប្រធានរដ្ឋវៀតណាម លោក Tran Dai Quang និងគណៈ ប្រតិភូជាន់ខ្ពស់វៀតណាមផងដែរ៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម