• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានាធិបតីអាល់ហ្សេរីវាយតម្លៃខ្ពស់ចំពោះសមិទ្ធិរបស់វៀតណាមក្នុងបុព្វហេតុអភិវឌ្ឍន៍ប្រទេសជាតិ

លោក Abdelmadjid Tebboune បានសន្យាថា នឹងបង្ករាល់លក្ខណៈងាយស្រួល ដើម្បីលោក ឯកអគ្គរដ្ឋទូតសម្រេចភារកិច្ចរបស់ខ្លួននៅអាល់ហ្សេរី។

ឯកអគ្គរដ្ឋទូតវៀតណាមលោក Nguyen Thanh Vinh បានជូនសារតាំងឡើងប្រធានាធិបតីអាល់ហ្សេរីលោក Abdelmadjid Tebboune (រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម)

នាថ្ងៃទី ២២ ខែមករា នៅវិមាន El Mouradia នៅទីក្រុង Algiers ឯកអគ្គរដ្ឋទូតវៀតណាមលោក Nguyen Thanh Vinh បានជូនសារតាំងរបស់ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong ឡើងប្រធានាធិបតីអាល់ហ្សេរីលោក Abdelmadjid Tebboune ។

ក្រោយពិធីជូនសារតាំង ប្រធានាធិបតីអាល់ហ្សេរីលោក Abdelmadjid Tebboune បានទទួលជួបជាមួយ លោក Nguyen Thanh Vinh។ នៅក្នុងជំនួបនេះ លោក Abdelmadjid Tebboune បានសន្យាថា នឹងបង្ករាល់លក្ខណៈងាយស្រួល ដើម្បីលោក ឯកអគ្គរដ្ឋទូតសម្រេចភារកិច្ចរបស់ខ្លួននៅអាល់ហ្សេរី។

ក្នុងឱកាសនេះ ប្រធានាធិបតីអាល់ហ្សេរីលោក Abdelmadjid Tebboune បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធិរបស់វៀតណាម ក្នុងបុព្វហេតុអភិវឌ្ឍន៍ប្រទេសជាតិ ជាពិសេសគឺលើវិស័យសេដ្ឋកិច្ច។ លោក Abdelmadjid Tebboune បានសង្កត់ធ្ងន់ថាអាល់ហ្សេរី - វៀតណាមមានទំនាក់ទំនិងមិត្តភាពជាប្រពៃណី ហើយអាល់ហ្សេរីជានិច្ចកាលមានគោលបំណងចង់រៀនសូត្របទពិសោធន៍អភិវឌ្ឍន៍សេដ្ឋកិច្ចរបស់វៀតណាម។ នាពេលខាងមុខ ប្រទេសទាំង ២ ចាំបាច់ត្រូវខិតខំប្រឹងប្រែងជំរុញថែមទៀតនូវទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរ។

ជាការឆ្លើយតប ឯកអគ្គរដ្ឋទូតលោក Nguyen Thanh Vinh បានអះអាងថា ក្នុងអាណត្តិបេសកកម្មរបស់ខ្លួន លោកនឹងខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តដើម្បីរួមចំណែកទៅក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និតរវាងវៀតណាម - អាល់ហ្សេរីជាពិសេសលើវិស័យសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវប្បធម៌៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

កិច្ចពិភាក្សាការងារជាន់ខ្ពស់វៀតណាម-អាស៊ែបៃហ្សង់៖ ឯកភាពគ្នាបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ

កិច្ចពិភាក្សាការងារជាន់ខ្ពស់វៀតណាម-អាស៊ែបៃហ្សង់៖ ឯកភាពគ្នាបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ

តបតាមការអញ្ជើញរបស់ប្រធានាធិបតីអាស៊ែបៃហ្សង់លោក Ilham Aliyev អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក តូ ឡឹម និង លោកជំទាវ បានទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅអាស៊ែបៃហ្សង់ ចាប់ពីថ្ងៃទី ៧ ដល់ ថ្ងៃទី ៨ ឧសភា។

Top