• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានាធិបតីអាមេរិក លោក Joe Biden បានបង្ហោះសារដ៏មានអត្ថន័យបន្ទាប់ពីបញ្ចប់ដោយជោគជ័យនូវដំណើរទស្សនកិច្ចនៅវៀតណាម

ប្រធានាធិបតីអាមេរិកលោក Joe Biden បានបង្ហោះសារថ្លែងអំណរគុណ បន្ទាប់ពីបញ្ចប់ដោយជោគជ័យនូវដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាមចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១១ ខែកញ្ញា ហើយលោកក៏បានវាយតម្លៃខ្ពស់ចំពោះរាល់ជំនួបពិភាក្សាជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់វៀតណាម។
អគ្គលេខាបក្ស លោក Nguyen Phu Trong និងប្រធានាធិបតីអាមេរិកលោក  Joe Biden (រូបថត៖ VNA) 

នៅក្នុងអត្ថបទដែលបានបង្ហោះនៅលើបណ្តាញសង្គម X (Twitter) នៅថ្ងៃទី ១១ ខែកញ្ញា បន្ទាប់ពីឡើងយន្តហោះដើម្បីត្រឡប់មកប្រទេសវិញ លោកប្រធានាធិបតី Joe Biden បានថ្លែងអំណរគុណចំពោះលោកប្រធានរដ្ឋវៀតណាម Vo Van Thuong សម្រាប់ជំនួបដែលបាននាំមកនូវលទ្ធផលល្អប្រសើរជាច្រើន។ ភាពជាដៃគូបច្ចុប្បន្នមានគោលបំណងបំផុសសក្ដានុពលរបស់ប្រជាជននៃប្រទេសទាំងពីរ និងបើកឱកាសដ៏អស្ចារ្យជាបន្តបន្ទាប់។

នៅក្នុងបទដែលបានបង្ហោះមុននេះ លោកប្រធានាធិបតី Joe Biden បានសម្តែងថា “ពិតជាអស្ចារ្យណាស់ ពេលបានអង្គុយ និងសំណេះសំណាលជាមួយលោកនាយករដ្ឋមន្រ្តី Pham Minh Chinh នៅទីក្រុងហាណូយ”។ លោកបានបញ្ជាក់ថា៖ “ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងកិច្ចព្រមព្រៀងសហប្រតិបត្តិការថ្មីស្តីពី semiconductors នឹងជួយប្រទេសទាំងពីរកសាងអនាគតដ៏រឹងមាំជាមួយគ្នា”។

មុននេះ នៅក្នុងសារដំបូងរបស់លោកបន្ទាប់ពីបានមកដល់ប្រទេសវៀតណាមកាលពីថ្ងៃទី ១០ ខែកញ្ញា លោកប្រធានាធិបតី Biden បានថ្លែងអំណរគុណដល់ប្រទេសម្ចាស់ផ្ទះសម្រាប់ការ "ស្វាគមន៍យ៉ាងកក់ក្តៅ" ហើយបានសង្កត់ធ្ងន់ថា នេះគឺជា "ដំណើរទស្សនកិច្ចជាប្រវត្តិសាស្ត្រ" ។ លោកក៏បានបង្ហោះរូបថតចាប់ដៃជាមួយអគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong ជាមួយនឹងអត្ថបទថា៖ អស្ចា្យណាស់ដែលបានសំណេះសំណាលជាមួយលោកអគ្គលេខាបក្ស។ ដូចដែលខ្ញុំធ្លាប់មានប្រសាសន៍ វៀតណាម និងសហរដ្ឋអាមេរិកមានឱកាសដ៏ល្អដើម្បីក្លាយជាដៃគូសំខាន់។ ខ្ញុំជឿជាក់ថា យើងអាចសម្រេចបាននូវសេចក្តីប្រាថ្នារួមរបស់ប្រទេសទាំងពីរអំពីអនាគតមួយប្រកបដោយសន្តិភាព សុវត្ថិភាព និងវិបុលភាពជាងនេះទៅទៀត”៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

នាយករដ្ឋមន្ត្រី លោក Pham Minh Chinh ជួបជាមួយអតីតថ្នាក់ដឹកនាំជាន់ខ្ពស់របស់ឡាវ

នាយករដ្ឋមន្ត្រី លោក Pham Minh Chinh ជួបជាមួយអតីតថ្នាក់ដឹកនាំជាន់ខ្ពស់របស់ឡាវ

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនៅប្រទេសឡាវ និងធ្វើជាសហប្រធាននៃកិច្ចប្រជុំលើកទី៤៧ នៃគណៈកម្មាធិការអន្តររដ្ឋាភិបាលវៀតណាម-ឡាវ នារសៀលថ្ងៃទី១០ ខែមករា នៅរដ្ឋធានីវៀងច័ន្ទ នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញជួបសំណេះសំណាលជាមួយលោក Bounnhang Vorachit អតីតអគ្គលេខាបក្ស អតីតប្រធានរដ្ឋឡាវ និងលោក Thongsing Thammavong អតីតនាយករដ្ឋមន្ត្រីឡាវ។

Top