• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានាធិបតីអាមេរិកប្រកាស​គ្រោះមហន្តរាយដ៏​ធំនៅរដ្ឋ Texas

ប្រធានាធិបតីអាមេរិកលោក Donald Trump កាលពីថ្ងៃទី 6 ខែកក្កដាបានប្រកាសពីគ្រោះមហន្តរាយដ៏ធំមួយនៅ Kerr County រដ្ឋ Texas ដែលបានរងការខូចខាតយ៉ាងធ្ងន់ធ្ងរទាំងខាងអាយុជីវិតមនុស្ស និងទ្រព្យសម្បត្តិ នៅក្នុងទឹកជំនន់កាលពីថ្ងៃទី ៤ ខែកក្កដា។

លោកប្រធានាធិបតី Donald Trump បានឲ្យដឹងថា  រដ្ឋមន្ត្រីសន្តិសុខក្នុងស្រុក លោកស្រី Kristi Noem បានទៅដល់កន្លែងកើតហេតុកាលពីថ្ងៃទី ៥ ខែកក្កដា ជាមួយអភិបាលរដ្ឋ លោក Greg Abbott ដើម្បីគាំទ្រប្រជាជនរដ្ឋ Texas ។ កងឆ្មាំឆ្នេរសមុទ្រអាមេរិក និងកម្លាំងឆ្លើយតបរហ៍ស នៅក្នុងរដ្ឋ Texas បានជួយសង្គ្រោះមនុស្សជាង ៨៥០ នាក់។

រូបភាពពីយន្តហោះដ្រូន បង្ហាញទេសភាពទឹកជំនន់នៅទីក្រុង Comfort រដ្ឋ Texas សហរដ្ឋអាមេរិក ថ្ងៃទី ៥ ខែកក្កដា ឆ្នាំ ២០២៥។ រូបថត៖ REUTERS/Marco Bello

គ្រោះមហន្តរាយទឹកជំនន់បានវាយប្រហារនៅភាគកណ្តាលរដ្ឋ Texas   ក្នុងឱកាសខួបលើក ២៤៩ឆ្នាំទិវាបុណ្យឯករាជ្យជាតិអាមេរិក នៅពេលដែលនីវ៉ូទឹកទន្លេ Guadalupe បានកើនឡើងពី ៦ ទៅ ៨ ម៉ែត្រក្នុងរយៈពេលត្រឹមតែ ៩០ នាទីប៉ុណ្ណោះ ដែលបណ្តាលឱ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរ និងបង្ខំឱ្យមានការជម្លៀសប្រជាជនយ៉ាងច្រើននៅក្នុងតំបន់ Texas Hill ។ គិតត្រឹមរសៀលថ្ងៃទី៦ ខែកក្កដា ចំនួនអ្នកស្លាប់ដោយគ្រោះទឹកជំនន់បានកើនឡើងរហូតដល់ ៧០នាក់ នៅទីក្រុងចំនួន៦ របស់រដ្ឋ Texas។ មនុស្សជាង ៨៥០ នាក់ត្រូវបានជួយសង្គ្រោះក្នុងរយៈពេល ៣៦ ម៉ោងកន្លងទៅ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាមo

កម្ពុជា និង​ថៃ គ្រោងនឹង​​ជួប​ប្រជុំ​គណៈកម្មាធិការ​ព្រំដែន​ចម្រុះ​នៅ​ថ្ងៃ​ទី​៤ ខែ​សីហា

កម្ពុជា និង​ថៃ គ្រោងនឹង​​ជួប​ប្រជុំ​គណៈកម្មាធិការ​ព្រំដែន​ចម្រុះ​នៅ​ថ្ងៃ​ទី​៤ ខែ​សីហា

ទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) បានដកស្រង់សម្តីរបស់អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា លោកស្រី ម៉ាលី សុជាតា កាលពីថ្ងៃទី ៣០ កក្កដា បានឲ្យដឹងថា រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា លោក ទៀ សីហា ជាមួយសមភាគីថៃ នឹងធ្វើជាសហអធិបតីនៃកិច្ចប្រជុំគណៈកម្មាធិការព្រំដែនចម្រុះរវាងប្រទេសទាំងពីរ ដែលគ្រោងនឹងប្រព្រឹត្តិទៅនៅប្រទេសកម្ពុជា នៅថ្ងៃទី៤ ខែសីហា។

Top