• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានាធិបតីហ្វីលីពីនមកដល់ទីក្រុងហាណូយ ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាម

នារសៀលថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Romualdez Marcos Jr. និងលោកជំទាវ Louise Araneta Marcos បានអញ្ជើញមកដល់ទីក្រុងហាណូយ ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាមចាប់ពីថ្ងៃទី២៩ - ៣០ ខែមករា តបតាមការអញ្ជើញរបស់ប្រធានរដ្ឋវៀតណាមលោក Vo Van Thuong និងលោកជំទាវ។
ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Romualdez Marcos Jr. និងលោកជំទាវ បានមកដល់អាកាសយានដ្ឋានអន្តរជាតិ Noi Bai ទីក្រុងហាណូយ។ រូបថត៖ Minh Duc/TTXVN

នេះជាដំណើរទស្សនកិច្ចលើកដំបូងនៅវៀតណាមរបស់ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr. ចាប់តាំងពីពេលចូលកាន់តំណែងកាលពីខែមិថុនា ឆ្នាំ ២០២២មក។

ដំណើរទស្សនកិច្ចលើកនេះរបស់ប្រធានាធិបតី Ferdinand Romualdez Marcos Jr. បានអះអាងនូវទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រដ៏រឹងមាំរវាងវៀតណាមនិងហ្វីលីពីន រួមចំណែកបង្កើនទំនុកទុកចិត្តនយោបាយ បង្កើតកម្លាំងចលករ ជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ បង្កើនសាមគ្គីភាពនិងមជ្ឈភាពរបស់អាស៊ាន។ ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចលើកនេះ ប្រធានាធិបតីហ្វីលីពីនលោក Ferdinand Marcos គ្រោងនឹងជួបពិភាក្សាការងារជាមួយប្រធានរដ្ឋវៀតណាមលោក Vo Van Thuong ជួបសវនាការជាមួយថ្នាក់ដឹកនាំសំខាន់ៗរបស់វៀតណាម និងសកម្មភាពមួយចំនួនទៀត៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

កាណាដាអះអាងពីការឱ្យ​តម្លៃចំពោះ​ទំនាក់ទំនងជាមួយវៀតណាម

កាណាដាអះអាងពីការឱ្យ​តម្លៃចំពោះ​ទំនាក់ទំនងជាមួយវៀតណាម

នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយពីការិយាល័យអគ្គទេសាភិបាលកាណាដា មុនពេលដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម ទៅកាន់កាណាដា លោកស្រី​អគ្គទេសាភិបាល លូអ៊ីស អាប៊ួរ បានឱ្យ​ដឹងថា ក្នុងអំឡុងពេលដំណើរទស្សនកិច្ចនេះ លោក​អគ្គលេខាបក្ស ប្រធានរដ្ឋ តូ​ ឡឹម នឹងចូលរួមក្នុងសកម្មភាពនានានៅទីក្រុងអូតាវ៉ា ដើម្បីបន្ត​ពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ។

Top