• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានាធិបតីសិង្ហបុរីទៅបំពេញទស្សនកិច្ចនៅទីក្រុងហូជីមិញ

លោកស្រីប្រធានាធិបតី Halimah Yacob បានមានប្រសាសន៍ថា សហគ្រាសសឹង្ហបុរីជា ច្រើនមានបំណងចង់បណ្តាក់ទុននៅទីក្រុងហូជីមិញ ព្រោះទីនេះជាកន្លែងដែល មានធនធានមនុស្សវ័យក្មេង លក្ខខណ្ឌរស់នៅល្អ ហើយអាជ្ញាធរតែងតែយកចិត្តទុក ដាក់ដល់ការដោះស្រាយការលំបាក ការជំពាក់ជំពិនសម្រាប់សហគ្រាស។
  លោក Nguyen Van Nen លេខាគណៈកម្មាធិការបក្សទីក្រុងហូជីមិញ ទទួលជួបប្រធានាធិបតីសិង្ហបុរី លោកស្រី Halimah Yacob។  

នាយប់ថ្ងៃទី ១៩ តុលា នៅសាលប្រជុំ Thong Nhat លោក Nguyen Van Nen លេខាគណៈកម្មាធិការបក្សទីក្រុងហូជីមិញបានទទួលជួបប្រធានាធិបតីសិង្ហបុរី លោកស្រី Halimah Yacob ក្នុងឱកាសអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅវៀត ណាមចាប់ពីថ្ងៃទី ១៦ ដល់ថ្ងៃទី ២០ ខែតុលា។ ក្នុងជំនួបនេះ លេខាគណៈកម្មាធិការ បក្សទីក្រុង លោក Nguyen Van Nen បានសង្កត់ធ្ងន់ថា៖ នាពេលខាងមុខ ទីក្រុង ហូជីមិញមានបំណងចង់សហការជាមួយសិង្ហបុរី ហើយចែករំលែកបទពិសោធន៍ក្នុង វិស័យរដ្ឋបាលសាធារណៈ និងសេវាសាធារណៈ; ដោះស្រាយបញ្ហាអំពីថាមពលកកើត ឡើងវិញ ថាមពលបៃតង; ការកសាងហេដ្ឋារចនាសម្ព័ន្ធ ឆ្លើយតបនឹងបម្រែបម្រួល អាកាសធាតុ ហើយជំរុញការអភិវឌ្ឍសហគមន៍ធុរកិច្ចដែលចាប់ផ្តើមអាជីវកម្មប្រកប ដោយនវានុវត្តភាពនិងការអភិវឌ្ឍផលិតផលមុខព្រួញ។ 

លោកស្រីប្រធានាធិបតី Halimah Yacob បានមានប្រសាសន៍ថា សហគ្រាសសឹង្ហបុរីជា ច្រើនមានបំណងចង់បណ្តាក់ទុននៅទីក្រុងហូជីមិញ ព្រោះទីនេះជាកន្លែងដែល មានធនធានមនុស្សវ័យក្មេង លក្ខខណ្ឌរស់នៅល្អ ហើយអាជ្ញាធរតែងតែយកចិត្តទុក ដាក់ដល់ការដោះស្រាយការលំបាក ការជំពាក់ជំពិនសម្រាប់សហគ្រាស; សឹង្ហបុរី ជានិច្ចកាលរួមដំណើរជាមួយវៀតណាមនិយាយរួម និងទីក្រុងហូជីមិញ និយាយ ដោយឡែក ជួយគ្នាទៅវិញទៅមកដើម្បីការអភិវឌ្ឍរួម៕
  
 

 

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

វៀតណាមដើរតួនាទីយ៉ាងសំខាន់ក្នុងគោលនយោបាយការបរទេសរបស់បារាំង

វៀតណាមដើរតួនាទីយ៉ាងសំខាន់ក្នុងគោលនយោបាយការបរទេសរបស់បារាំង

នាព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២ នៅទីក្រុងហាណូយបានប្រព្រឹត្តទៅពិធីទទួលបដិសណ្ឋារកិច្ចជូនចំពោះប្រធានព្រឹទ្ធសភាបារាំង លោក Gérard Larcher ដែលបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម តបតាមការអញ្ជើញរបស់ប្រធានរដ្ឋសភា លោក Vuong Dinh Hue។

Top