• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden អបអរសាទរចំពោះអគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក To Lam

នៅក្នុងសារអបអរសាទរ លោកប្រធានាធិបតី Joe Biden បានសង្កត់ធ្ងន់ថា មួយឆ្នាំមុន វៀតណាម និងសហរដ្ឋអាមេរិកបានលើកកំពស់ទំនាក់ទំនងទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដែលគូសសញ្ញានូវយុគសម័យថ្មីនៃទំនាក់ទំនងសហ ប្រតិបត្តិការដ៏រឹងមាំរវាងប្រទេសទាំងពីរ។
អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក To Lam។ រូបថត៖ TTXVN  
ប្រធានាធិបតីអាមេរិក លោក Joe Biden កាលពីថ្ងៃទី ៧ សីហា បានផ្ញើសារ អបអរសាទរជូនប្រធានរដ្ឋវៀតណាមលោក To Lam ក្នុងឱកាសដែលលោកត្រូវបាន បោះឆ្នោតជ្រើសតាំងជាអគ្គលេខានៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម។ នៅក្នុងសារអបអរសាទរ លោកប្រធានាធិបតី Joe Biden បានសង្កត់ធ្ងន់ថា មួយឆ្នាំ មុន វៀតណាម និងសហរដ្ឋអាមេរិកបានលើកកំពស់ទំនាក់ទំនងទៅជាភាពជាដៃគូ យុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដែលគូសសញ្ញានូវយុគសម័យថ្មីនៃទំនាក់ទំនងសហ ប្រតិបត្តិការដ៏រឹងមាំរវាងប្រទេសទាំងពីរ។ លោកប្រធានាធិបតី Biden បាននិយាយថា ក្នុងនាមខ្លួនលោកផ្ទាល់និងលោកស្រីអនុប្រធានាធិបតី Kamala Harris សង្ឃឹមថា នឹងធ្វើការជា មួយអគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក To Lam ដើម្បីបន្តលើកកម្ពស់វឌ្ឍន ភាពជាប្រវត្តិសាស្ត្រនេះ តាមនោះគាំទ្រប្រទេសវៀតណាមដ៏ខ្លាំងក្លា ឯករាជ្យ វិបុល ភាព និងខ្លួនទីពឹងខ្លួន៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

លោក​អគ្គលេខាបក្ស ប្រធានរដ្ឋ​ ​ តូ ឡឹម អញ្ជើញ​ដាក់កម្រងផ្កានៅរូបសំណាកលោកប្រធានហូជីមិញ នៅទីក្រុងម៉ុងត្រេអ៊ីល (បារាំង)

លោក​អគ្គលេខាបក្ស ប្រធានរដ្ឋ​ ​ តូ ឡឹម អញ្ជើញ​ដាក់កម្រងផ្កានៅរូបសំណាកលោកប្រធានហូជីមិញ នៅទីក្រុងម៉ុងត្រេអ៊ីល (បារាំង)

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការទៅកាន់សាធារណរដ្ឋបារាំង និងចូលរួមក្នុងកិច្ចប្រជុំកំពូលអវកាសនៅទីក្រុងប៉ារីស នៅព្រឹកថ្ងៃទី១០ ខែកញ្ញា (ម៉ោងក្នុងស្រុក) អគ្គលេខាបក្ស ប្រធានរដ្ឋ​វៀតណាម លោក តូ ឡឹម និងភរិយា រួមជាមួយ​គណៈប្រតិភូជាន់ខ្ពស់វៀតណាម បានអញ្ជើញ​ដាក់កម្រងផ្កានៅរូបសំណាកលោកប្រធានហូជីមិញ នៅឧទ្យានម៉ុងត្រេអ៊ីល (ទីក្រុងម៉ុងត្រេអ៊ីល)។

Top