• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin វាយតម្លៃថា ដំណើរទស្សនកិច្ចនៅវៀតណាមមានប្រសិទ្ធភាពខ្ពស់

យោងតាមទីភ្នាក់ងារសារព័ត៌មាន TASS (រុស្ស៊ី) ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin នាថ្ងៃ២៤ ខែមិថុនា ឆ្នាំ២០២៤ បានផ្ញើសំបុត្រថ្លែងអំណរគុណចំពោះអគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong និងប្រធានរដ្ឋវៀតណាម លោក To Lam បន្ទាប់ពីដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាមក្នុងរយៈពេលពីរថ្ងៃ គឺថ្ងៃទី ១៩-២០ ខែមិថុនា។
អគ្គលេខាបក្ស លោក Nguyen Phu Trong និងប្រធានាធិបតីសហព័ន្ធរុស្ស៊ី លោក Vladimir Putin បានជួបពិភាក្សាគ្នាក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនេះ។ រូបថត៖ VOV

សំបុត្រដែលបានបង្ហោះនៅលើគេហទំព័ររបស់វិមានក្រឹមឡាំង បានបញ្ជាក់ថា រាល់កិច្ចពិភាក្សារវាងប្រធានាធិបតី Vladimir Putin និងមេដឹកនាំវៀតណាម "ពិតជាមានលក្ខណៈស្ថាបនា និងមានប្រសិទ្ធភាព"។ លោកប្រធានាធិបតី Putin ជឿជាក់ថា ការអនុវត្តកិច្ចព្រមព្រៀងទ្វេភាគីដែលសម្រេចបាននឹងជួយពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់វិស័យរវាងប្រទេសទាំងពីរ ហើយសង្ឃឹមថា ភាគីទាំងពីរនឹងបន្តកិច្ចសហប្រតិបត្តិការយ៉ាងសកម្មលើបញ្ហាសំខាន់ៗក្នុងរបៀបវារៈទ្វេភាគី និងអន្តរជាតិ។

ប្រធានាធិបតីរុស្ស៊ីបានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំវៀតណាមដែលបានទទួលស្វាគមន៍យ៉ាងកក់ក្តៅ។ លោកបានសង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ចនៅវៀតណាមបានបន្សល់ទុកនូវចំណាប់អារម្មណ៍ដ៏ល្អបំផុត៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ប្រធានរដ្ឋសភាវៀតណាមនិងភរិយា មកដល់ទីក្រុង អ៊ូឡង់បាតារ ដើម្បីចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅម៉ុងហ្គោលី

ប្រធានរដ្ឋសភាវៀតណាមនិងភរិយា មកដល់ទីក្រុង អ៊ូឡង់បាតារ ដើម្បីចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅម៉ុងហ្គោលី

ដំណើរទស្សនកិច្ចបញ្ជាក់ពីគោលនយោបាយដ៏ខ្ជាប់ខ្ជួនរបស់វៀតណាម ដែលឱ្យតម្លៃនិងមានបំណងចង់ជំរុញការអភិវឌ្ឍយ៉ាងជាក់ស្ដែង និងមានប្រសិទ្ធភាពនូវភាពជាដៃគូគ្រប់ជ្រុងជ្រោយជាមួយម៉ុងហ្គោលី ឈានដល់កំពស់ថ្មីមួយប្រកបដោយចីរភាព។

Top