• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានាធិបតីរុស្ស៊ី និងបារាំង ជួប​សន្ទនាតាម​ទូរស័ព្ទជាលើកដំបូង ចាប់តាំងពីខែកញ្ញា ឆ្នាំ ២០២២

នាថ្ងៃទី ១ ខែកក្កដា ប្រធានាធិបតីសហព័ន្ធរុស្ស៊ី លោក Vladimir Putin និងប្រធានាធិបតីនៃសាធារណរដ្ឋបារាំង លោក Emmanuel Macron បានជួបសន្ទនាតាមទូរស័ព្ទជាលើកដំបូងចាប់តាំងពីខែកញ្ញា ឆ្នាំ ២០២២មក ដោយគូសសញ្ញានៃការបន្តកិច្ចសន្ទនាជាន់ខ្ពស់រវាងប្រទេសទាំងពីរជាមួយនឹងតួនាទីសំខាន់ៗនៅក្នុងសហគមន៍អន្តរជាតិ។
រូបថត៖ TASS

 

មេដឹកនាំទាំងពីរបានផ្តោតការពិភាក្សាលើបញ្ហាអន្តរជាតិជាបន្ទាន់មួយចំនួន ជាពិសេសជម្លោះនៅអ៊ុយក្រែននិងភាពតានតឹងកើនឡើងនៅមជ្ឈិមបូព៌ា។

ស្តីពីបញ្ហាអ៊ុយក្រែន ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានអះអាងពីគោលជំហរជាប់លាប់របស់រុស្ស៊ី ចំពោះដំណោះស្រាយដ៏ទូលំទូលាយ និងនិរន្តរភាពសម្រាប់វិបត្តិនេះ។ ប្រធានាធិបតីរុស្ស៊ីបានសង្កត់ធ្ងន់ថា កិច្ចព្រមព្រៀងសក្តានុពលណាមួយត្រូវផ្អែកលើការពិតនៃទឹកដីថ្មី ហើយមានគោល បំណងលុបបំបាត់ឫសគល់នៃជម្លោះ។

ប្រធានាធិបតីបារាំង Emmanuel Macron បានអំពាវនាវឱ្យមានបទឈប់បាញ់ដំបូងក្នុងប្រទេសអ៊ុយក្រែននិងបន្តការចរចាសន្តិភាព។ ប្រធានាធិបតីបារាំងបានបញ្ជាក់ជាថ្មីពីទស្សនៈគាំទ្រអធិបតេយ្យភាពនិងបូរណភាពទឹកដីរបស់អ៊ុយក្រែន។

ទាក់ទងនឹងស្ថានការណ៍នៅមជ្ឈិមបូព៌ា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងប្រធានាធិបតីបារាំង លោក Emmanuel Macron បានឲ្យដឹងថា ក្នុងនាមជាសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ រុស្ស៊ី និងបារាំងមានទំនួលខុសត្រូវពិសេសក្នុងការរក្សាសន្តិភាព និងសន្តិសុខក្នុងតំបន់ និងការពារ របបមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ។ មេដឹកនាំទាំងពីរបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការគោរពសិទ្ធិរបស់អ៊ីរ៉ង់ក្នុងការអភិវឌ្ឍន៍ថាមពលនុយក្លេអ៊ែរ សម្រាប់គោលបំណងសន្តិភាពស្របតាមច្បាប់អន្តរជាតិ។ ភាគីទាំងពីរក៏បានឯកភាពបន្តរក្សាទំនាក់ទំនងនាពេលខាងមុខផងដែរ ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាមo

អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹមអញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ១២០ នៃថ្ងៃកំណើតរបស់អតីតអគ្គលេខាបក្ស ហា ហ៊ុយ តឹប

អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹមអញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ១២០ នៃថ្ងៃកំណើតរបស់អតីតអគ្គលេខាបក្ស ហា ហ៊ុយ តឹប

នាព្រឹកថ្ងៃទី ២១ ខែមេសា នៅខេត្តហាទីញ អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម អញ្ជើញចូលរួម និងថ្លែងសុន្ទរកថានៅក្នុងពិធីរំលឹកខួបលើកទី ១២០ នៃទិវាកំណើតរបស់អតីតអគ្គលេខាបក្ស ហា ហ៊ុយ តឹប (២៤ មេសា ១៩០៦ - ២៤ មេសា ២០២៦)។

Top