• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានាធិបតីរុស្ស៊ី​នឹង​ជួបពិភាក្សាជា​មួយ​ប្រធានាធិបតី​អ៊ី​រ៉ង់

ប៉ុស្តិ៍ទូរទស្សន៍រុស្ស៊ី Rossiya-1 នៅថ្ងៃទី ១៦ ខែមករា បានឲ្យដឹងថា ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin  នឹងមានជំនួបពិភាក្សាជាមួយសមភាគីអ៊ីរ៉ង់លោក Ebrahim Raisi ក្នុងពេលឆាប់ៗនេះ នៅរដ្ឋធានី ម៉ូស្គូ។

ជំនួបទ្វេរភាគីរវាងប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin និងប្រធានាធិបតីអ៊ីរ៉ង់លោក Ebrahim Raisi។ (រូបថត៖ifpnew)

បច្ចុប្បន្ន មិនទាន់ដឹងពីកាលបរិច្ឆេទពិតប្រាកដ ក៏ដូចជាខ្លឹមសារនៃកិច្ចពិភាក្សានេះនៅឡើយទេ។ នេះជាជំនួបជាផ្លូវការលើកដំបូង រវាងមេដឹកនាំនៃប្រទេសទាំងពីរចាប់តាំងពីលោក Raisi បានស្បថចូលកាន់តំណែងជាប្រធានាធិបតីអ៊ីរ៉ង់កាលពីខែសីហា ឆ្នាំ២០២១ មក។
រុស្ស៊ីកំពុងចូលរួមក្នុងការចរចាដើម្បីស្ដារឡើងវិញនូវកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ ឬបានហៅថា ជាផែនការសកម្មភាពរួមលើគ្រប់ជ្រុងជ្រោយ (JCPOA) ដែលបានចុះហត្ថលេខាកាលពីឆ្នាំ ២០១៥ រវាងអ៊ីរ៉ង់ និងក្រុម P5+1 (អង់គ្លេស បារាំង អាមេរិក រុស្ស៊ី ចិន និងអាល្លឺម៉ង់)។ យោងតាមកិច្ចព្រមព្រៀងនេះ វិធានការដាក់ទណ្ឌកម្មប្រឆាំងនឹងអ៊ីរ៉ង់ ត្រូវបានដកចេញជាថ្នូរនឹងការដែលទីក្រុងតេហេរ៉ង់បន្ធូរបន្ថយកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន។ ប៉ុន្តែនៅឆ្នាំ២០១៨ អតីតប្រធានាធិបតីអាមេរិកលោក Donald Trump បានដកអាមេរិកចេញពីកិច្ចព្រមព្រៀងនេះ បន្ទាប់មក អ៊ីរ៉ង់បានចាប់ផ្តើមកាត់បន្ថយការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងកិច្ចព្រមព្រៀងនេះ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

តាម VOV5 - វិទ្យុសម្លេងវៀតណាម

កិច្ចប្រជុំកំពូលរុស្ស៊ី-អាស៊ានបង្កើតកម្លាំងចលករថ្មីសម្រាប់ទំនាក់ទំនងទ្វេភាគីនិងតំបន់

កិច្ចប្រជុំកំពូលរុស្ស៊ី-អាស៊ានបង្កើតកម្លាំងចលករថ្មីសម្រាប់ទំនាក់ទំនងទ្វេភាគីនិងតំបន់

ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៩ ខែមិថុនា នាយករដ្ឋមន្ត្រី វៀតណាម លោក ឡេ មិញហ៊ឹង បានអញ្ជើញដឹកនាំគណៈប្រតិភូវៀតណាមទៅចូលរួមកិច្ចប្រជុំកំពូលរុស្ស៊ី-អាស៊ាន ដែលបានប្រារព្ធឡើងនៅទីក្រុងកាហ្សាន ប្រទេសរុស្ស៊ី។

Top