• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានាធិបតីរុស្ស៊ី៖ទំនាក់ទំនងជាមួយទួរគីនឹងបានស្តារឡើងវិញនិងមានការវិវឌ្ឍន៍ដោយឥតឈប់ឈរ


ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និង សមភាគី ទួរគី លោក Tayyip Erdogan
(រូបថតៈSputnik )

 

នេះជាសេចក្តីប្រកាសរបស់ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin នាថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៧ ក្នុងជំនួបជាមួយសមភាគីទួរគី លោក Tayyip Erdogan ដែលប្រព្រឹត្តទៅនៅទីក្រុង Sochi ប្រទេសរុស្ស៊ី។ នៅក្នុងជំនួបនេះ លោក​ Putin ជឿជាក់ថា ស្ថានភាពនយោបាយផ្ទៃក្នុងនៅទួរគីដែលកំពុងងើបឡើងវិញនោះ នឹងបង្កើតកម្លាំងចលករសម្រាប់ជម្រុញទំនាក់ទំនងទ្វេភាគី ។ នៅក្នុងសន្និសីទកាសែតបន្ទាប់ពីកិច្ចចរចារមុននេះ លោក Putin បានឲ្យដឹងថា រុស្ស៊ីនិងទួរគីទទួលបានការចុះសម្រុងលើដំណោះស្រាយព្រមៗគ្នាមួយចំនួននិងឯភាពលុបបំបាត់ ឧបសគ្គទាំងអស់ក្នុងទំនាក់ទំនងសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្មនិងវិនិយោគរវាងប្រទេសទាំងពីរ។ ក្នុងការផ្លាស់ប្តូរមតិលើបញ្ហាអន្តរជាតិ ថ្នាក់ដឹកនាំរុស្ស៊ីនិងទួរគីទាំងពីររូបបានឯកភាពចាត់ទុកថា ដំណើរការនយោបាយការទូតជាដំណោះស្រាយតែមួយគត់សម្រាប់ជម្លោះនៅស៊ីរី៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

អ្នកបោះឆ្នោតជាង ៩៣% បានទៅបោះឆ្នោតជ្រើសរើសសមាជិករដ្ឋសភានិងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់

អ្នកបោះឆ្នោតជាង ៩៣% បានទៅបោះឆ្នោតជ្រើសរើសសមាជិករដ្ឋសភានិងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់

យោងតាមព័ត៌មានពីក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោត គិតត្រឹមម៉ោង ៤ រសៀល ថ្ងៃទី ១៥ ខែមីនា ចំនួនអ្នកបោះឆ្នោតសរុបដែលបានចូលរួមក្នុងការបោះឆ្នោតជ្រើសរើសសមាជិកសភានីតិកាលទី ១៦ និងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់សម្រាប់អាណត្តិឆ្នាំ ២០២៦-២០៣១ មានចំនួនជាង ៧១,៣ លាននាក់ (អត្រាជាង ៩៣%)។

Top