• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានាធិបតីរុស្ស៊ីបានអំពាវនាវឱ្យមានការត្រៀមខ្លួន ឆ្លើយតបទៅនឹងការហ៊ុមព័ទ្ធប្រេងរ៉ែថ្មី របស់សហភាពអឺរ៉ុប

នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២២ ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានស្នើឱ្យបណ្តាក្រុមហ៊ុនប្រេងនិងឧស្ម័នរុស្ស៊ីត្រៀមខ្លួនជាស្រេច ដើម្បីឆ្លើយតបទៅនឹងការហ៊ុមព័ទ្ធប្រេងរ៉ែនៅក្នុងកញ្ចប់ទណ្ឌកម្មថ្មីរបស់សហភាពអឺរ៉ុប (EU)។
  ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin។ រូបថត៖ AFP/TTXVN  

ថ្លែងមតិនៅក្នុងកិច្ចប្រជុំរដ្ឋាភិបាលមួយ លោកប្រធានាធិបតី Putin បានបញ្ជាក់ថា នាប៉ុន្មានថ្ងៃមុននេះ សហភាពអឺរ៉ុបបានដាក់ចេញកញ្ចប់ទណ្ឌកម្មថ្មីប្រឆាំងនឹងរុស្ស៊ី ជាមួយនឹងការហ៊ុមព័ទ្ធប្រេងរ៉ែ។ បណ្តាក្រុមហ៊ុនក្នុងស្រុកចាំបាច់ត្រូវត្រៀមខ្លួនជាស្រេច ដើម្បីឆ្លើយតបនឹងសេចក្តីសម្រេចនេះ។

យោងតាមប្រមុខរដ្ឋរុស្ស៊ី បរិមាណផលិតកម្មប្រេង និងឧស្ម័នរបស់រុស្ស៊ីកំពុងតែកើនឡើង។ ចាប់តាំងពីដើមឆ្នាំ២០២២មក ការផលិតប្រេងបានកើនឡើងជាង ៣,៥% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ បរិមានផលឧស្ម័នក្នុងរយៈពេល ៥ ខែដើមឆ្នាំមានការថយចុះបន្តិច។ លោកប្រធានាធិបតី Putinបានឲ្យដឹងថា ការផលិតប្រេងមានឧស្ម័នសើមនៅក្នុងខែមិថុនាឆ្នាំនេះ សម្រេចបាន ១០,៧ លានបារ៉ែលក្នុងមួយថ្ងៃ ពោលគឺ ០,៥ លានបារ៉ែល ខ្ពស់ជាងខែមុន។ ប្រធានាធិបតីរុស្ស៊ីក៏បានព្រមានផងដែរថា ការដែលលោកខាងលិចបន្តដាក់វិធានការរឹតត្បិតលើរុស្ស៊ី អាចនាំមកនូវផលវិបាកដ៏មហន្តរាយសម្រាប់សេដ្ឋកិច្ចពិភពលោក៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញ ជីញ៖ យុទ្ធនាការក្វាងទ្រុង សម្រេចបាន ជ័យជម្នះដ៏ត្រចះត្រចង

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញ ជីញ៖ “យុទ្ធនាការក្វាងទ្រុង” សម្រេចបាន “ជ័យជម្នះដ៏ត្រចះត្រចង”

នាព្រឹកមិញថ្ងៃទី១៦ ខែមករា នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ បានអញ្ជើញជាអធិបតីក្នុងសន្និសីទបូកសរុប “យុទ្ធនាការក្វាងទ្រុង” ដែលជាកិច្ចខិតខំប្រឹងប្រែងក្នុងល្បឿនរហ័សបំផុត ដើម្បីសាងសង់ និងជួសជុលផ្ទះសម្រាប់គ្រួសារដែលរងការខូចខាតដោយព្យុះ និងទឹកជំនន់ថ្មីៗនេះ នៅភាគកណ្តាលវៀតណាម។

Top