• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានាធិបតីរុស្ស៊ីបានប្រកាស ដាក់បញ្ចូលតំបន់ដែនដីចំនួន ៤របស់អ៊ុយក្រែន ទៅក្នុងទឹកដីរុស្ស៊ី ជាផ្លូវការ

នាថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើការដាក់បញ្ចូលតំបន់ដែនដីចំនួន ៤ របស់អ៊ុយក្រែន ទៅជាផ្នែកមួយរបស់រុស្ស៊ី។
  ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ថ្លែងមតិក្នុងពិធីនេះ ថ្ងៃទី៣០ ខែកញ្ញា។ (រូបថត៖ Reuters)  

តំបន់ដែនដីទាំង ៤ ដែលរុស្ស៊ីបានដាក់បញ្ចូល រួមមាន Kherson, Zaporizhzhia នៅភាគខាងត្បូង និង Donetsk, Lugansk នៅភាគខាងកើតប្រទេសអ៊ុយក្រែន។ លោក Putin បានសង្កត់ធ្ងន់ថា នេះគឺជាបំណងប្រាថ្នារបស់ប្រជាជនរាប់លាននាក់នៃតំបន់ទាំងនេះ ហើយពួកគេបានធ្វើការសម្រេចនៅក្នុងការធ្វើប្រជាមតិ ដែលបានបញ្ចប់នៅថ្ងៃទី២៧ ខែកញ្ញា កន្លងទៅ។ នៅក្នុងសុន្ទរកថារបស់ខ្លួន ប្រធានាធិបតីរុស្ស៊ីលោក V.Putin ក៏បានអំពាវនាវឲ្យអ៊ុយក្រែនបញ្ឈប់សកម្មភាពយោធា និងវិលត្រឡប់មកតុចរចាវិញ។ តំណាងរដ្ឋអំណាចនៃតំបន់ដែនដីទាំង៤នេះ បានមានវត្តមាននៅរុស្ស៊ី និងសម្រេចបែបបទដាក់បញ្ចូល ស្របតាមផែនការ។

មានប្រតិកម្មទៅនឹងសេចក្តីសម្រេចដាក់បញ្ចូលរបស់រុស្ស៊ី ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenski បានព្រមានថានឹងបន្តប្រយុទ្ធដើម្បីដណ្តើមយកដែនដីឡើងវិញ ហើយនឹងបង្ខំឱ្យរុស្ស៊ីទទួលរងផលវិបាកធ្ងន់ធ្ងរបំផុត។ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres នៅក្នុងសេចក្តីថ្លែងការណ៍មួយបានចាត់ទុកថា រុស្ស៊ីមិនគួរដាក់បញ្ចូលតំបន់ដែនដីទាំងបួននេះទេ ហើយលោកចាត់ទុកថានេះគឺជាជំហាន"ឡើងជណ្ដើរដ៏គ្រោះថ្នាក់"៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាព្រឹកថ្ងៃទី ១៣ កក្កដា នៅទីក្រុង Can Tho នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត ក្រុង នៅតំបន់ដីសណ្ដទន្លេ Cuu Long ស្តីពីស្ថានភាពនិងលទ្ធផល នៃការអនុវត្តសេចក្តីសម្រេចចិត្ត របស់គណៈកម្មាធិការមជ្ឈិម ការិយាល័យនយោបាយ និងលេខាធិការដ្ឋាន ស្តីពីការកសាង ការរៀបចំ និងប្រតិបត្តិការរបស់អាជ្ញាធរមូលដ្ឋានពីរកម្រិត; វឌ្ឍនភាពនៃគម្រោងផ្លូវល្បឿនលឿន គម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ក្នុងតំបន់និងលទ្ធផលនៃការអនុវត្តគម្រោងអភិវឌ្ឍន៍ប្រកបដោយចីរភាពលើផ្ទៃដី ១ លានហិកតា ស្រូវឯកទេសដែលមានគុណភាពខ្ពស់ បញ្ចេញឧស្ម័នទាបភ្ជាប់នឹងកំណើនបៃតង និងនិរន្តរភាពនៅតំបន់ដីសណ្តទន្លេ Cuu Long។

Top