• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានាធិបតីបារាំង លោក Emmanuel Macron ជាប់ឆ្នោតឡើងវិញ

នៅវេលាម៉ោង ៨ យប់ ថ្ងៃទី២៤ ខែមេសា(ម៉ោងក្នុងតំបន់) ប្រធានាធិបតីបារាំងថ្មី ត្រូវបានកំណត់ហើយ។ ដូចតាមការព្យារករណ៍ ប្រធានាធិបតីដែលកំពុងកាន់អំណាច លោក Emmanuel Macron ត្រូវបានជាប់ឆ្នោតជាថ្មីម្តងទៀត ដោយការរាប់សន្លឹកឆ្នោតបឋមចំនួន ៥៨%។
  លោក Emmanuel Macron បានជាប់ឆ្នោតជាប្រធានាធិបតីបារាំងឡើងវិញ។ (រូបថត៖ vov.vn)  

ទោះបីជាចំនួនសន្លឹកឆ្នោតមិនច្រើនដូចអាណត្តិមុន(៦៦%)ក៏ដោយ ក៏នៅតែគ្រប់គ្រាន់ដើម្បីយកឈ្នះលើបេក្ខជនស្តាំនិយម លោកស្រី Marine Le Pen ដើម្បីបន្តកាន់អំណាចនៅវិមាន Élysée ក្នុងរយៈពេល ៥ ឆ្នាំខាងមុខ។

លោក Emmanuel Macron អាយុ ៤៤ឆ្នាំ តំណាងឱ្យគណបក្សសាធារណរដ្ឋ ដើរតាមនិន្នាការអព្យាក្រឹត គឺជាប្រធានាធិបតីកំពុងកាន់អំណាចដំបូងគេដែលបានជាប់ឆ្នោតឡើងវិញ ចាប់តាំងពីអាណត្តិរបស់លោកប្រធានាធិបតី Jaques Chirac (២០០២ - ២០០៧) ។

ថ្លែងទៅកាន់អ្នកគាំទ្រនៅជើងប៉ម Eiffel ក្នុងទីក្រុងប៉ារីស បន្ទាប់ពីលទ្ធផលបឋមនៃការបោះឆ្នោតជុំទីពីរត្រូវបានប្រកាសនោះ លោកប្រធានាធិបតី Emmanuel Macron បានថ្លែងអំណរគុណចំពោះប្រជាជនដែលបានផ្តល់ទំនុកចិត្ត ដើម្បីធ្វើឱ្យប្រទេសបារាំងឯករាជ្យជាង និងទ្វីបអឺរ៉ុបកាន់តែរឹងមាំ តាមរយៈការវិនិយោគ និងការផ្លាស់ប្តូរយ៉ាងទូលំទូលាយ នាំប្រទេសបារាំងឲ្យក្លាយជាប្រទេសអេកូឡូស៊ីដ៏អស្ចារ្យ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញអញ្ជើញចូលរួមកិច្ចប្រជុំកំពូល BRICS ឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញអញ្ជើញចូលរួមកិច្ចប្រជុំកំពូល BRICS ឆ្នាំ ២០២៥

ក្រសួងការបរទេសវៀតណាមបានចេញសេចក្តីប្រកាសនាថ្ងៃទី ៣ ខែកក្កដា ដោយបញ្ជាក់ថា នាយករដ្ឋមន្ត្រី លោកហ្វាម មិញ ជិញ និងភរិយានឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទៅចូលរួមកិច្ចប្រជុំកំពូល BRICS ឆ្នាំ ២០២៥ និងសកម្មភាពទ្វេភាគីនៅសាធារណរដ្ឋសហព័ន្ធប្រេស៊ីល ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី ៨ខែកក្កដា។

Top