• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានាធិបតីនៃសាធារណរដ្ឋកាហ្សាក់ស្ថានមកដល់ទីក្រុងហាណូយ ចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម

ដំណើរទស្សនកិច្ចបានប្រព្រឹត្តទៅតាមការអញ្ជើញរបស់ប្រធានរដ្ឋសង្គមនិយមវៀតណាម លោក Vo Van Thuong។
ប្រធានការិយាល័យប្រធានរដ្ឋ លោក Le Khanh Hai អញ្ជើញទទួលស្វាគមន៍ប្រធានាធិបតីនៃសាធារណរដ្ឋកាហ្សាក់ស្ថាន Kassym-Jomart Tokayev នៅអាកាសយានដ្ឋានអន្តរជាតិ Noi Bai (រូបថត៖ An Dang/TTXVN)

នារសៀលថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៣ យន្តហោះដឹកប្រធានាធិបតីនៃសាធារណរដ្ឋកាហ្សាក់ស្ថាន Kassym-Jomart Tokayev និងគណៈប្រតិភូកាហ្សាក់ស្ថានបានចុះចតនៅអាកាសយានដ្ឋាន Noi Bai (ហាណូយ) ដោយចាប់ផ្តើមបំពេញទស្សនកិច្ចផ្លូវការនៅវៀតណាមចាប់ពីថ្ងៃទី ២០ រហូតដល់ថ្ងៃទី ២២ ខែសីហា ឆ្នាំ ២០២៣។ ដំណើរទស្សនកិច្ចបានប្រព្រឹត្តទៅតាមការអញ្ជើញរបស់ប្រធានរដ្ឋសង្គមនិយមវៀតណាម លោក Vo Van Thuong

ទទួលបដិសណ្ឋារកិច្ចគណៈប្រតិភូនៅព្រលានយន្តហោះមាន៖ ប្រធានការិយាល័យប្រធានរដ្ឋលោក Le Khanh Hai; អនុរដ្ឋមន្ត្រីក្រសួងការបរទេសលោកស្រី Le Thi Thu Hang; ប្រធាននាយកដ្ឋានពិធីសាររដ្ឋនៃក្រសួងការបរទេស លោក Nguyen Viet Dung; ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកាហ្សាក់ស្ថាន Pham Thai Nhu Mai និងកម្មាភិបាលមកពីការិយាល័យប្រធានរដ្ឋក្រសួងការបរទេស។ ខាងភាគីកាហ្សាក់ស្ថាន មានឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋកាហ្សាក់ស្ថានប្រចាំនៅវៀតណាម Yerlan Baizhanov និងមន្ត្រីមួយចំនួននៃស្ថានទូតកាហ្សាក់ស្ថាននៅទីក្រុងហាណូយ។

នេះជាលើកទីមួយហើយដែលប្រធានាធិបតី Kassym-Jomart Tokayev មកកាន់ប្រទេសវៀតណាមក្នុងតួនាទីថ្មី ក៏ដូចជាដំណើរទស្សនកិច្ចមកកាន់ប្រទេសវៀតណាមរបស់ប្រធានាធិបតី Kazakh ក្នុងរយៈពេល ១២ ឆ្នាំកន្លងមកនេះ។ ដំណើរទស្សនកិច្ចនេះបានធ្វើឡើងក្នុងបរិបទនៃទំនាក់ទំនងដែលមានការអភិវឌ្ឍយ៉ាងល្អរបស់ប្រទេសទាំងពីរក្រោយពេល៣០ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូត។ ប្រទេសទាំងពីរកំពុងប្រឈមមុខនឹងកាលានុវត្តភាពជាច្រើនដើម្បីនាំទំនាក់ទំនងមិត្តភាពប្រពៃណី និងកិច្ចសហប្រតិបត្តិការទ្វេភាគីឡើងដល់កម្ពស់ថ្មីមួយ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ដំណើរទៅចូលរួមកិច្ច​ប្រជុំកំពូល BRICS និង​បំពេញ​ទស្សនកិច្ចនៅឥណ្ឌា របស់លោក​នាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង សម្រេចបានលទ្ធផលលេចធ្លោជាច្រើន

ដំណើរទៅចូលរួមកិច្ច​ប្រជុំកំពូល BRICS និង​បំពេញ​ទស្សនកិច្ចនៅឥណ្ឌា របស់លោក​នាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង សម្រេចបានលទ្ធផលលេចធ្លោជាច្រើន

ដំណើរទស្សនកិច្ច​ទៅចូលរួមកិច្ចប្រជុំកំពូល BRICS និងធ្វើការទ្វេភាគីនៅឥណ្ឌា របស់លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង បាន​បញ្ចប់ប្រកប​ដោយជោគជ័យ។ លោកនាយករដ្ឋមន្ត្រី និងគណៈប្រតិភូ ក្នុងរយៈពេលដ៏ខ្លី បានអនុវត្តសកម្មភាពកិច្ចការបរទេសជាច្រើន ប្រកប​ដោយប្រសិទ្ធភាពនិងជាក់​ស្តែង។នេះត្រូវបានបញ្ជាក់ដោយរដ្ឋមន្ត្រីក្រសួងការបរទេស លោក ឡេ ហយជុង នៅពេលលើកឡើងពីលទ្ធផលនៃដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹ​ង ចាប់ពីថ្ងៃទី១២-១៣ ខែកញ្ញា។

Top