
ប្រធានាធិបតីកូរ៉េខាងត្បូងជួនដំណឹងអំពីលទ្ធផលនៃជំនួបជាមួយថ្នាក់ដឹកនាំ ស.ប.ប.ក.
នាថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៨ ប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon Jae-in បានឲ្យដឹងថា៖ ថ្នាក់ដឹកនាំកូរ៉េខាងជើង លោក Kim Jong-un បានអះអាងជាថ្មី ម្តងទៀតនូវការប្តេជ្ញាចិត្តលុបបំបាត់នុយក្លេអ៊ែរនិងដំណើរកាជំនួបកំពូលជាមួយ ប្រធានាធិបតីអាមេរិក លោក Donald Trump ។ លោក Moon Jae-in បានចេញ សេចក្តីប្រកាសពោលខាងលើនៅសន្និសីទកាសែតមួយនាថ្ងៃទី២៦ ខែឧសភា។
ប្រធានាធិបតីកូរ៉េខាងត្បូងក៏បានឲ្យដឹងថែមទៀតថា៖ ក្នុងជំនួបរជាមួយថ្នាក់ ដឹកនាំ ស.ប.ប.ក. លោក Kim Jong-un ភាគីទាំងពីរបានឯកភាពថា៖ ជំនួប កំពូលអាមេរិក-ស.ប.ប.ក. ត្រូវប្រព្រឹត្តទៅប្រកបដោយជោគជ័យនាថ្ងៃទី១២ ខែមិថុនា ខាងមុខ។ នាថ្ងៃទី២៧ ខែឧភសា ទីភ្នាក់ងារសារព័ត៌មានមជ្ឈឹម ស.ប.ប.ក. បានឲ្យដឹងថា៖ ថ្នាក់ដឹកនាំ Kim Jong-un បានសម្តែងនូវឆន្ទៈប្តូរផ្តាច់ក្នុងជំនួបជាមួយប្រធានាធិបតីអាមេរិកហើយសន្យាជំរុញយ៉ាងខ្លាំងដំណើរសន្តិភាពលើឧបទ្វីបកូរ៉េតាមរយៈការលុបបំបាត់នុយក្លេអ៊ែរនិងការកែលំអទំនាក់ទំនងអន្តរកូរ៉េ។ ខណៈពេលនោះ ប្រធានាធិបតីអាមេរិកលោក Donald Trump បានឲ្យដឹងថា៖ ការត្រៀមរៀបចំឲ្យជំនួបកំពូលជាមួយព្យុងយ៉ាងនាថ្ងៃទី ១២ មិថុនាខាងមុចកំពុង ប្រព្រឹត្តទៅល្អប្រសើរ៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម