លោក Arkady Dvorkovich ប្រធានសហព័ន្ធអុកពិភពលោក (FIDE) (រូបថត៖ Zing)
លោក Arkady Dvorkovich ប្រធានសហព័ន្ធអុកពិភពលោក (FIDE) នឹងមក បំពេញទស្សនកិច្ចនៅវៀតណាមនាថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩ ក្នុងក្របខ័ណ្ឌដំណើរទស្សន កិច្ចនៅប្រទេសអាស៊ីមួយចំនួន សំដៅផ្សព្វផ្សាយវិញ្ញាសារអុកនិង ជួយឧបត្ថម្ភ ជំរុញនិងអភិវឌ្ឍន៍ល្បែងអុកនៅវៀតណាម។
លោកប្រធានក្នុងវ័យអាយុ៤៦ឆ្នាំរូប នេះ កំពុងមានគោលបំណងចង់ផ្លាស់ប្ដូរក្បាលម៉ាស៊ីនសកម្មភាពនៃ FIDE ហើយ សន្យាផ្ដល់ថវិកាចំនួន៣,៦លានដុល្លាអាមេរិកជារៀងរាល់ឆ្នាំរបស់ FIDE សម្រាប់ ប្រទេសនានាដែលមានវិញ្ញាសារអុកកំពុងរីកចម្រើន។ ក្នុងឋានៈជាប្រធាន FIDE លោកកំពុងអនុវត្តន៍ជាជំហានៗនូវគោលដៅនាំល្បែងអុកក្លាយទៅជាវិញ្ញាសារ កីឡាជាផ្លូវការនៅមហោស្រពអូឡាំពិក។
នាបច្ចុប្បន្ន វិញ្ញាសារអុកជាវិញ្ញាសារកីឡាមួយក្នុងចំណោមវិញ្ញាសារកីឡា តិចតួចរបស់វៀតណាមដែលជាប់លំដាប់ពិភពលោក។ វៀតណាមមានកីឡាករ លេងអុកល្បីល្បាញជាច្រើនដែលបានរៀបចំណាត់ថ្នាក់ខ្ពស់នៅលើផែនទីល្បែងអុកពិភពលោកដូចជា កីឡាករ Le Quang Liem ក្នុង top ២០ពិភពលោក ឬ កីឡាករ Nguyen Ngoc Truong Son។ នៅក្នុងការប្រកួតល្បែងអុកពិភពលោក Olympiad ឆ្នាំ២០១៨ ក្រុមវៀតណាមឈរលំដាប់ថ្នាក់ទី១០ ក្រុមបុរសឈរលំ ដាប់ថ្នាក់ទី៧ ហើយកីឡាករ Nguyen Ngoc Truong Son ដណ្ដើមបានមេដាយ មាសផ្នែកបុគ្គល ផងដែរ៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម