• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋ លោក Vo Van Thuong អញ្ជើញអុជធូប គោរពវិញ្ញាណក្ខន្ធស្តេច An Duong Vuong

នាព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ ប្រធានរដ្ឋវៀតណាមលោក Vo Van Thuong បានអញ្ជើញអុជធូបគោរពវិញ្ញាណក្ខន្ធស្តេច An Duong Vuong នៅមណ្ឌលកេរដំណែលជាតិពិសេស Co Loa ស្រុក Dong Anh នៃទីក្រុងហាណូយ។
ប្រធានរដ្ឋលោក Vo Van Thuong និងគណៈប្រតិភូអញ្ជើញអុជធូបថ្វាយស្តេច An Duong Vuong នៅមណ្ឌលកេរដំណែលជាតិពិសេស Co Loa ស្រុក Dong Anh នៃទីក្រុងហាណូយ (រូបថត៖ Quynh Trang/VOV)

នៅលើទឹកដីនៃរាជធានីបុរាណ Co Loa ប្រធានរដ្ឋលោក Vo Van Thuong និងគណៈប្រតិភូបានអញ្ជើញអុជធូប និងថ្វាយផ្កា គោរពវិញ្ញាណក្ខន្ធ និងឧទ្ទិសដល់គុណូបការៈដ៏ធំធេងក្នុងការកសាង និងការពារមាតុភូមិរបស់ស្តេច An Duong Vuong ដែលជាព្រះបាទមានគុណូបការៈដ៏ខ្ពង់ខ្ពស់បំផុតក្នុងការបង្កើតរដ្ឋ Au Lac។ ក្នុងឱកាសនេះ លោកប្រធានរដ្ឋបានអញ្ជើញដាំដើមឈើអនុស្សាវរីយ៍ ក្នុងបរិវេណមណ្ឌល កេរដំណែលជាតិពិសេស Co Loa

បន្ទាប់មក លោកប្រធានរដ្ឋបានទៅសួរសុខទុក្ខ និងជូនអំណោយនៅទីតាំងលំនៅដ្ឋាន ២, , ៤ ទីរួមស្រុក Dong Anh ស្រុក Dong Anh។ នៅទីនេះ ប្រធានរដ្ឋលោក Vo Van Thuong មានបំណងចង់ឲ្យមនុស្សម្នាក់ៗ  តែងតែរួមចំណែកដើម្បីឲ្យស្រុក Dong Anh រួមជាមួយរដ្ឋធានីហាណូយអភិវឌ្ឍន៍កាន់តែខ្លាំងក្លានាពេលខាងមុខ។

នាព្រឹកថ្ងៃដដែល លោកប្រធានរដ្ឋបានអញ្ជើញទៅសួរសុខទុក្ខ និងជូនអំណោយនៅឯសាលាមត្តេយ្យ Phuc Loc ឃុំ Uy No ស្រុក Dong Anh និងទស្សនាគំរូប្រតិបត្តិការរបស់មជ្ឈមណ្ឌលវប្បធម៌ ព័ត៌មាន និងកីឡាស្រុក Dong Anh ផងដែរ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

កិច្ចសហប្រតិបត្តិការសភាគឺជាបណ្តាញសំខាន់ក្នុងទំនាក់ទំនងវៀតណាម-កម្ពុជា

កិច្ចសហប្រតិបត្តិការសភាគឺជាបណ្តាញសំខាន់ក្នុងទំនាក់ទំនងវៀតណាម-កម្ពុជា

នាព្រឹកថ្ងៃទី ២៨ ខែកក្កដា នៅអគាររដ្ឋសភា បន្ទាប់ពីពិធីទទួលបដិសណ្ឋារកិច្ចជាផ្លូវការ ប្រធានរដ្ឋសភាវៀតណាម លោកជិន ថាញ់ មិន បានអញ្ជើញជួបពិភាក្សាជាមួយប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា សម្តេច ឃួន សុដារី ក្នុងឱកាសដែលលោកស្រីដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃរដ្ឋសភាកម្ពុជា មកបំពេញទស្សនកិច្ចផ្លូវការនៅវៀតណាម ចាប់ពីថ្ងៃទី ២៧-២៩ ខែកក្កដា ឆ្នាំ ២០២៦។

Top