• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋ លោក Vo Van Thuong អញ្ជើញដាក់កម្រងផ្កានៅវិមានមាតុភូមិនៃទីក្រុងរ៉ូម ប្រទេសអ៊ីតាលី

ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅអ៊ីតាលី នាព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣ តាមម៉ោងក្នុងតំបន់ ប្រធានរដ្ឋវៀតណាម លោក Vo Van Thuong បានអញ្ជើញដាក់កម្រងផ្កានៅវិមានមាតុភូមិ Altare della Patria មានទីតាំងនៅទីក្រុងរ៉ូម ប្រទេសអ៊ីតាលី។
ប្រធានរដ្ឋ លោក Vo Van Thuong ដាក់កម្រងផ្កានៅវិមានមាតុភូមិនៃទីក្រុងរ៉ូម ប្រទេសអ៊ីតាលី។ (រូបថត៖ VOV)

តំបន់ដ៏ល្បីឈ្មោះនេះត្រូវបានគេហៅថាជា វិមានអនុស្សាវីរយ៍ Victor Emanuel II ដែលជាស្តេចដំបូងគេដែលបានបង្រួបបង្រួមប្រទេសអ៊ីតាលី និងត្រូវបានគេស្គាល់ថា ជាអគារដ៏ស្រស់ស្អាតបំផុតមួយរបស់ទីក្រុងរ៉ូម។

មុននោះ នាល្ងាចថ្ងៃទី២៦ ខែកក្កដា តាមម៉ោងក្នុងតំបន់ នៅវិមានប្រធានាធិបតីនៅទីក្រុងរ៉ូម លោកប្រធានរដ្ឋ Vo Van Thuong និងលោកជំទាវភរិយាបានអញ្ជើញចូលរួមពិធីជប់លៀងថ្នាក់រដ្ឋ  ដោយប្រធានាធិបតីអ៊ីតាលី Sergio Mattarella និងកូនស្រីរបស់លោកអញ្ជើញជាអធីបតី។ ថ្លែងមតិក្នុងពិធី  ប្រធានាធិបតីអ៊ីតាលី Sergio Mattarella បានសង្កត់ធ្ងន់ថា ក្នុងដំណើររយៈពេលប្រាំទសវត្សរ៍នៃការអភិវឌ្ឍន៍ដ៏ល្អនៃទំនាក់ទំនងវៀតណាម - អ៊ីតាលី ភាគីទាំងពីរត្រូវខិតខំប្រឹងប្រែងដើម្បីនាំទំនាក់ទំនងទ្វេភាគីឆ្ពោះទៅការអភិវឌ្ឍន៍យ៉ាងស៊ីជម្រៅ និងកាន់តែសម្បូរបែបនាពេលខាងមុខ។ រីឯខ្លួនវិញ ប្រធានរដ្ឋ លោក Vo Van Thuong បានអះអាងថា បច្ចុប្បន្ននេះ ក្នុងពិភពចលនាឥតឈប់ឈរ ដោយមានកាលានុវត្តភាព និងបញ្ហាប្រឈមជាច្រើន  ប៉ុន្តែ ទំនាក់ទំនងសហប្រតិបត្តិការរវាងវៀតណាម និងអ៊ីតាលីកំពុងបានបើកទូលាយដោយឥតឈប់ឈរ ឆ្ពោះទៅរកតម្លៃរួម និងការយកចិត្តទុកដាក់រួមរបស់សហគមន៍អន្តរជាតិ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

លោកនាយករដ្ឋមន្ត្រី ឡេ មិញ ហ៊ឹងមកដល់ឥណ្ឌាអញ្ជើញចូលរួមកិច្ចប្រជុំកំពូល BRICS លើកទី១៨

លោកនាយករដ្ឋមន្ត្រី ឡេ មិញ ហ៊ឹងមកដល់ឥណ្ឌាអញ្ជើញចូលរួមកិច្ចប្រជុំកំពូល BRICS លើកទី១៨

តបតាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi នៅវេលាម៉ោង ៩ និង ៤០ នាទី ថ្ងៃទី ១២ ខែកញ្ញា លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានមកដល់អាកាសយានដ្ឋានអន្តរជាតិ Indira Gandhi, New Dlhi ដើម្បីចាប់ផ្តើមដំណើរទស្សនកិច្ច ចូលរួមកិច្ចប្រជុំកំពូល BRICS លើកទី១៨ និងធ្វើសកម្មភាពទ្វេភាគីនៅប្រទេសឥណ្ឌា ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៣ ខែកញ្ញា។

Top