• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋ លោក Vo Van Thuong អញ្ជើញចូលរួមពិធីប្រកាសផែនការខេត្ត Quang Ngai ដំណាក់កាល ២០២១ - ២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៥០

បន្តកម្មវិធីការងារនៅខេត្ត Quang Ngai នាព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៣ នេះ ប្រធានរដ្ឋលោក Vo Van Thuong បានអញ្ជើញចូលរួមពិធីប្រកាសផែនការខេត្ត Quang Ngai ដំណាក់កាល ២០២១ - ២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៥០។
ប្រធានរដ្ឋ លោក Vo Van Thuong ក្នុងពិធីបើកការដ្ឋានសាងសង់គម្រោងផ្លូវ Hoang Sa-Doc Soi (រូបថត៖ VOV)

អញ្ជើញចូលរួមផងដែរ មានប្រធានតុលាការប្រជាជនកំពូលលោក Nguyen Hoa Binh អនុប្រធានរដ្ឋសភាលោក Tran Quang Phuong ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha

អញ្ជើញថ្លែងមតិក្នុងពិធីប្រកាសផែនការ ឧបនាយករដ្ឋមន្ត្រីលោក Tran Hong Ha បានស្នើថា ខេត្តចាំបាច់ត្រូវអភិវឌ្ឍន៍តំបន់ទីក្រុងប្រកបដោយនិរន្តរភាពតាមទិសដៅនៃទីក្រុងបៃតងប្រកបដោយសុខដុមរមនា។ ជាមួយគ្នានោះ មួយជំហានម្តងៗ ជ្រើសរើសគំរូអភិវឌ្ឍន៍សេដ្ឋកិច្ចសមស្រប; បង្កើតប្រព័ន្ធអេកូឡូស៊ីសេដ្ឋកិច្ចទីក្រុង-ឧស្សាហកម្ម-សេវាកម្ម។ ខេត្តត្រូវយកចិត្តទុកដាក់លើការអភិវឌ្ឍជនបទទំនើប អភិវឌ្ឍន៍សេដ្ឋកិច្ចកសិកម្មតាមទិសដៅផលិតកម្មទំនិញ និងបច្ចេកវិទ្យាខ្ពស់; ផ្តោតលើការអភិវឌ្ឍសេវាកម្មទេសចរណ៍ដោយផ្អែកលើគុណសម្បត្តិនៃតម្លៃវប្បធម៌ និងបេតិកភណ្ឌវិសេសវិសាល អំពីសមុទ្រ និងកោះ និងប្រព័ន្ធអេកូធម្មជាតិចម្រុះ។

ផែនការរបស់ខេត្ត Quang Ngai ដំណាក់កាល ២០២១ - ២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៥០ បង្ហាញពីការគិតថ្មី និងចក្ខុវិស័យថ្មី ស្របតាមទិសដៅអភិវឌ្ឍន៍នៃយុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ និងតំបន់សម្រាប់ដំណាក់កាល ២០២១ - ២០៣០។  ផែនការនេះផ្អែកលើការអភិវឌ្ឍប្រកបដោយនិរន្តរភាព តុល្យភាពកត្តាបី៖ សេដ្ឋកិច្ច-សង្គម-បរិស្ថាន; ស្នើចក្ខុវិស័យយុទ្ធសាស្ត្រចំនួន ៣៖ ខេត្ត Quang Ngai អភិវឌ្ឍន៍ដោយផ្អែកលើគុណសម្បត្តិពិសេសរបស់ខ្លួន - ឆ្ពោះទៅរកគំរូអភិវឌ្ឍន៍ប្រកបដោយចីរភាព។

ក៏នៅក្នុងពិធីនេះដែរ ប្រធានរដ្ឋលោក Vo Van Thuong និងគណៈប្រតិភូបានអនុវត្តពិធីបើកការដ្ឋានសាងសង់គម្រោងផ្លូវ Hoang Sa-Doc Soi; ធ្វើជាសាក្សីដែល ថ្នាក់ដឹកនាំខេត្ត Quang Ngai ប្រគល់សេចក្តីសម្រេចអនុម័តគោលនយោបាយវិនិយោគសម្រាប់គម្រោងអភិវឌ្ឍន៍ទីក្រុង និងឧស្សាហកម្មមួយចំនួនក្នុងខេត្ត៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

ទំនិញវៀតណាមស្វែងរកឱកាសបន្ថែមទៀតនៅក្នុងទីផ្សារចិននិងអាស៊ាន

ទំនិញវៀតណាមស្វែងរកឱកាសបន្ថែមទៀតនៅក្នុងទីផ្សារចិននិងអាស៊ាន

ដោយមានអាជីវកម្មចូលរួមជាង ១២០ ស្តង់វៀតណាមនៅតែជាតំបន់តាំងពិព័រណ៍ដ៏ធំបំផុតមួយរបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) នៅក្នុងពិព័រណ៍ចិន-អាស៊ានលើកទី ២៣ (CAEXPO) ដែលបានប្រារព្ធឡើងចាប់ពីថ្ងៃទី ១៧-២១ ខែកញ្ញា នៅទីក្រុងណាននីង តំបន់ស្វយ័ត Zhuang ក្វាងស៊ី ប្រទេសចិន។

Top