ក្នុងជំនួបទាំងនេះ ប្រធានរដ្ឋលោក Vo Van
Thuong បានសង្កត់ធ្ងន់ថា
វៀតណាមជានិច្ចកាលតែងតែផ្ទៀងស្តាប់ដោយស្មោះស្ម័គ្រ និងស្រូបយកមតិយោបល់របស់អង្គភាពអាជីវកម្ម
និងអ្នកវិនិយោគ ដើម្បីកែលម្អឥតឈប់ឈរនូវយន្តការ និងគោលនយោបាយ
កែលម្អបរិយាកាសវិនិយោគអាជីវកម្ម ដោយសង្ឃឹមថាសម្ព័ន្ធក្រុមហ៊ុន Apple និង Boeing នឹងជំរុញកិច្ចសហប្រតិបត្តិការវិនិយោគនៅវៀតណាម។
ចំណែកឯនាយកប្រតិបត្តិ
Apple
Group លោក Tim Cook បានវាយតម្លៃថា
វៀតណាមជាប្រទេសមួយនៅក្នុងយុទ្ធសាស្ត្រអាជីវកម្មពិសេសរបស់ Apple។ ជាមួយគ្នានេះ លោក Tim Cook បានផ្តល់អនុសាសន៍លើបញ្ហាអភិវឌ្ឍន៍មួយចំនួននៅវៀត
ណាម ដោយចាត់ទុកថា វៀតណាមគួរបន្តកែលម្អក្របខ័ណ្ឌច្បាប់
ដើម្បីបម្រើការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល ជាពិសេសធាតុធានាសន្តិសុខ។
រីឯអគ្គនាយកក្រុមហ៊ុន
Boeing
Global លោក Brendan Nelson បានសម្តែងនូវបំណងចង់កសាងប្រព័ន្ធអេកូឡូស៊ីអាកាសចរណ៍នៅវៀតណាម
ដោយផ្តោតលើការកសាងហេដ្ឋារចនាសម្ព័ន្ធអាកាសចរណ៍ ការបណ្តុះបណ្តាលធនធានមនុស្ស
ការកសាងអាកាសយានដ្ឋាន និងកន្លែងជួសជុលយន្តហោះ ក៏ដូចជា ជួយវៀតណាមផលិតឧបករណ៍សម្រាប់ Boeing
និងជួយវៀតណាមក្នុងការបណ្តុះបណ្តាលអ្នកបើកយន្តហោះ និងអ្នកបច្ចេកទេស៕







