• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋ លោក Vo Van Thuong៖ បន្តជំរុញទំនាក់ទំនងនយោបាយដ៏ល្អប្រសើរពិសេសរវាងវៀតណាម និងឡាវ

ប្រធានរដ្ឋលោក Vo Van Thuong បានអះអាងថា បក្សនិងរដ្ឋវៀតណាមតែងតែផ្តល់អាទិភាពខ្ពស់បំផុតចំពោះទំនាក់ទំនងមិត្តភាពដ៏មហិមា សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងវៀតណាម និងឡាវ។
 

 

ប្រធានរដ្ឋលោក Vo Van Thuong បានអញ្ជើញទទួលជួបនាយករដ្ឋមន្ត្រីឡាវលោក Sonexay Siphandone (រូបថត៖ vna)

នារសៀលថ្ងៃនេះ (៦ មករា) នៅវិមានប្រធានរដ្ឋ នៅទីក្រុងហាណូយ ប្រធានរដ្ឋលោក Vo Van Thuong បានអញ្ជើញទទួលជួបនាយករដ្ឋមន្ត្រីឡាវលោក Sonexay Siphandone ដែលកំពុងបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម។ នៅទីនេះ ប្រធានរដ្ឋលោក Vo Van Thuong បានអះអាងថា បក្សនិងរដ្ឋវៀតណាមតែងតែផ្តល់អាទិភាពខ្ពស់បំផុតចំពោះទំនាក់ទំនងមិត្តភាពដ៏មហិមា សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងវៀតណាម និងឡាវ។ ថ្នាក់ដឹកនាំទាំងពីររូបបានឯកភាពគ្នាបន្តរក្សាដំណើរទស្សនកិច្ចជាន់ខ្ពស់និងគ្រប់កម្រិត; អនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងសំខាន់ៗរវាងបក្សទាំងពីរ និងប្រទេសទាំងពីរ; ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខ ការពារជាតិ និងការទូត; បន្តផ្តោតសំខាន់លើការអប់រំ និងឃោសនា លើកកំពស់ការយល់ដឹងរបស់ប្រជាជននៃប្រទេសទាំងពីរ ជាពិសេសយុវជនអំពីប្រពៃណីប្រវត្តិសាស្ត្រដ៏ស្និទ្ធស្នាល ស្មោះត្រង់ និងសមិទ្ធិផលនៃទំនាក់ទំនងសាមគ្គីភាពពិសេសវៀតណាម និងឡាវ។ ទន្ទឹមនឹងនោះ បន្តជំរុញកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗទៀត ដូចជាការអប់រំ បណ្តុះបណ្តាល ទេសចរណ៍ សេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ។ ប្រធានរដ្ឋ លោក Vo Van Thuong បានសង្កត់ធ្ងន់ថា ភាគីទាំងពីរចាំបាច់ត្រូវបន្តជំរុញទំនាក់ទំនងនយោបាយដ៏ល្អពិសេស សម្របសម្រួលយ៉ាងជិតស្និទ្ធ ដើម្បីដាក់ពង្រាយផែនការ និងគម្រោងសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព ព្រមទាំងស្នើឡាវបន្តយកចិត្តទុកដាក់ និងបង្កលក្ខណៈងាយស្រួលសម្រាប់សហគមន៍ជនវៀតណាមនៅឡាវមានស្ថិរភាព និងអភិវឌ្ឍន៍។

ប្រធានរដ្ឋលោក Vo Van Thuong បានអះអាងថា វៀតណាមគាំទ្រឡាវជាអតិបរមា ដើម្បីឡាវអាចសម្រេចបាននូវទំនួលខុសត្រូវអន្តរជាតិក្នុងឆ្នាំ ២០២៤ ប្រកបដោយជោគជ័យ រួមចំណែកលើកកំពស់ឋាន់ៈរបស់ឡាវ និងរួមចំណែករក្សាសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍ក្នុងតំបន់ និងលើពិភពលោក៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

លោកអគ្គលេបក្ស តូ ឡឹម៖ ទីក្រុងហៃផុងត្រូវកែលម្អគំរូកំណើន ដោយផ្អែកលើវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍

លោកអគ្គលេបក្ស តូ ឡឹម៖ ទីក្រុងហៃផុងត្រូវកែលម្អគំរូកំណើន ដោយផ្អែកលើវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍

លោកអគ្គលេខាបក្ស តូ ឡឹម បានសង្កត់ធ្ងន់ថា ទីក្រុងហៃផុង ត្រូវការកែលម្អគំរូកំណើនរបស់ខ្លួនដោយផ្អែកលើវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។

Top