• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋ លោក Nguyen Xuan Phuc អញ្ជើញជួបសំណេះសំណាលជាមួយម្ចាស់ឆ្នោតនៅស្រុក Cu Chi និង ស្រុក Hoc Mon

នៅក្នុងពិធីនេះ អ្នកបោះឆ្នោតបានផ្តោតការយកចិត្តទុកដាក់លើបញ្ហាសំខាន់ៗរបស់ប្រទេសជាតិ ដែលក្នុងនោះមានបញ្ហាដីធ្លី និងបន្តជំរុញការប្រឆាំងអំពើពុករលួយដោយគ្មានតំបន់ហាមឃាត់។
  ប្រធានរដ្ឋ លោក Nguyen Xuan Phuc ថ្លែងមតិក្នុងជំនួបជាមួយអ្នកបោះឆ្នោត (រូបថត៖ VGP/Anh Tho)  

នាថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ នៅទីក្រុងហូជីមិញ ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc និងក្រុមសមាជិកសភាទីក្រុងហូជីមិញ មណ្ឌលបោះឆ្នោតលេខ ១០ បានជួបប្រាស្រ័យជាមួយម្ចាស់ឆ្នោតស្រុក Cu Chi និងស្រុក Hoc Mon តាមទម្រង់អនឡាញនិងផ្ទាល់មុខ សម្រាប់ត្រៀមរៀបចំសម័យប្រជុំលើកទី ៣ រដ្ឋសភានីតិកាលទី ១៥។

នៅក្នុងពិធីនេះ អ្នកបោះឆ្នោតបានផ្តោតការយកចិត្តទុកដាក់លើបញ្ហាសំខាន់ៗរបស់ប្រទេសជាតិ ដែលក្នុងនោះមានបញ្ហាដីធ្លី និងបន្តជំរុញការប្រឆាំងអំពើពុករលួយដោយគ្មានតំបន់ហាមឃាត់។

អញ្ជើញថ្លែងមតិក្នុងជំនួបជាមួយម្ចាស់ឆ្នោត ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានប្រកាសលទ្ធផលមួយចំនួនរបស់ប្រទេសជាតិ ទាំងផ្នែកសេដ្ឋកិច្ច សង្គម និងកិច្ចការបរទេស  ក្នុងនោះ សេដ្ឋកិច្ចរបស់ទីក្រុងហូជីមិញ និងប្រទេសទាំងមូលកំពុងបានស្តារឡើងវិញយ៉ាងល្អប្រសើរផងដែរ។ ប្រធានរដ្ឋ លោក Nguyen Xuan Phuc ក៏បានលើកឡើងអំពីបញ្ហាសំខាន់ៗមួយចំនួនដែលបានពិភាក្សានៅក្នុងកិច្ចប្រជុំ រួមទាំងការជំរុញកិច្ចខិតខំប្រឹងប្រែងប្រឆាំងអំពើពុករលួយ ភាពអសកម្ម។

“គណៈកម្មាធិការមជ្ឈិមបានពិភាក្សា និងចេញសេចក្តីសម្រេចស្តីពីការបង្កើតគណៈកម្មាធិការដឹកនាំទទួលបន្ទុកការងារបង្ការប្រឆាំងអំពើពុករលួយ ភាពអសកម្មនៅថ្នាក់ខេត្ត ក្រុង។ បច្ចុប្បន្ននេះ គណៈ កម្មាធិការមជ្ឈិមបានបំពេញការងារប្រឆាំងអំពើពុករលួយយ៉ាងល្អ ប៉ុន្តែត្រូវប្រគល់ភារកិច្ចនេះសម្រាប់មូលដ្ឋានដោយមានសមាជិកដឹកនាំគឺលេខាធិការគណៈកម្មាធិការបក្សក្រុងជាប្រធានគណៈកម្មាធិការដែរ”។ នេះបើយោងតាមប្រសាសន៍របស់ប្រធានរដ្ឋ លោក Nguyen Xuan Phuc។

នារសៀលថ្ងៃដដែល ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានបន្តជួបសំណេះសំណាលជាមួយម្ចាស់ឆ្នោតនៅទីក្រុងហូជីមិញ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម​

សប្តាហ៍ទី២ នៃសម័យប្រជុំលើកទី៧ រដ្ឋសភាវៀតណាមនីតិកាលទី១៥ ពិភាក្សាអំពីបញ្ហាសំខាន់ៗជាច្រើន

សប្តាហ៍ទី២ នៃសម័យប្រជុំលើកទី៧ រដ្ឋសភាវៀតណាមនីតិកាលទី១៥ ពិភាក្សាអំពីបញ្ហាសំខាន់ៗជាច្រើន

មុននោះ នៅក្នុងសប្តាហ៍ធ្វើការដំបូង (ថ្ងៃទី ២០-២៥ ឧសភា) រដ្ឋសភាបានបោះឆ្នោតជ្រើសតាំងរដ្ឋមន្ត្រីក្រសួងនគរបាល លោកនាយឧត្តមសេនីយ To Lam កាន់តំណែងជាប្រធានរដ្ឋ; បោះឆ្នោតជ្រើសតាំងលោក Tran Thanh Man ជាប្រធានរដ្ឋសភា។

Top