• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋ លោក លឿង គឿង អញ្ជើញជូនពរបុណ្យតេតនិងជួបធ្វើការជាមួយគណៈកម្មាធិការបក្សខេត្ត Lang Son

នាព្រឹកថ្ងៃទី៥ ខែកុម្ភៈ (ត្រូវនឹងថ្ងៃទី៨ នៃបុណ្យតេតឆ្នាំម្សាញ់សប្តស័ក) ប្រធានរដ្ឋ លោក លឿង គឿងបានអញ្ជើញទៅជូនពរបុណ្យ តេត និងជួបធ្វើការជាមួយគណៈកម្មាធិការបក្សខេត្ត Lang Son។
ប្រធានរដ្ឋ លោក លឿង គឿង អញ្ជើញជួបធ្វើការជាមួយគណៈកម្មាធិការបក្សខេត្ត Lang Son (រូបថត៖ VOV)

អញ្ជើញថ្លែងមតិនៅទីនេះ ប្រធានរដ្ឋ លោកលឿង គឿង បានសង្កត់ធ្ងន់ថា Lang Son មានសក្ដានុពលធំធេង ហេដ្ឋារចនាសម្ព័ន្ធត្រូវបាន និងកំពុងបានបណ្តាក់ទុន ដែលជាឱកាសដ៏ល្អក្នុងការជំរុញពាណិជ្ជកម្មនិងវិនិយោគ មិនត្រឹមតែសម្រាប់មូលដ្ឋានប៉ុណ្ណោះទេ ថែមទាំងសម្រាប់ប្រទេសជាតិទាំងមូលទៀតផង។

លោកប្រធានរដ្ឋបានមានប្រសាសន៍ថា ខេត្តត្រូវយកចិត្តទុកដាក់ពិសេសចំពោះការអភិវឌ្ឍសេដ្ឋកិច្ចដោយផ្អែកលើសក្តានុពល និងគុណសម្បត្តិរបស់ខ្លួនដូចជា សេដ្ឋកិច្ចច្រកទ្វារព្រំដែន ទេសចរណ៍ប្រកបដោយនិរន្តរភាព កសិកម្មឆ្លាតវៃដែលតភ្ជាប់នឹងឧស្សាហកម្មកែច្នៃនាំចេញ។ ជាពិសេសគឺត្រូវជំរុញគំរូកសិកម្មឆ្លាតវៃ អនុវត្តបច្ចេកវិទ្យាខ្ពស់ លើកកំពស់លក្ខណៈមូលដ្ឋាន ភាពវិសេសវិសាល កែលំអរគុណភាពនិងលើកកំពស់ម៉ាកយីហហោផលិតផលកសិកម្ម។

ម៉្យាងវិញទៀត លោកប្រធានរដ្ឋបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ផ្សាភ្ជាប់នឹងការលើកកម្ពស់សមត្ថភាពរបស់អាជ្ញាធរគ្រប់លំដាប់ថ្នាក់។ បំពេញល្អភារកិច្ចការពារជាតិ សន្តិសុខ និងកិច្ចការបរទេស; រក្សាបរិយាកាសសន្តិភាព និងស្ថិរភាពសម្រាប់ការអភិវឌ្ឍប្រទេសជាតិ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ពិធីទទួលស្វាគមន៍អគ្គលេខាបក្ស លោកតូ ឡឹម ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋសិង្ហបុរី

ពិធីទទួលស្វាគមន៍អគ្គលេខាបក្ស លោកតូ ឡឹម ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋសិង្ហបុរី

យោងតាមអ្នកយកព័ត៌មានពិសេសនៃទីភ្នាក់ងារសារព័ត៌មានវៀតណាម នាព្រឹកថ្ងៃទី១២ ខែមីនា (ម៉ោងក្នុងតំបន់) នៅវិមានរដ្ឋសភាសិង្ហបុរី នាយករដ្ឋមន្ត្រីនៃសាធារណៈរដ្ឋសិង្ហបុរី លោក Lawrence Wong អគ្គលេខាធិការបក្សសកម្មភាពប្រជាជនសិង្ហបុរី (PAP) បានអញ្ជើញជាអធិបតីក្នុងពិធីទទួលស្វាគមន៍អគ្គលេ ខាបក្សកុម្មុយនិស្តវៀតណាម លោក តូ ឡឹម ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋ សិង្ហបុរី។

Top