ព័ត៌មាន
ប្រធានរដ្ឋ លោក លឿង គឿង ប្រគល់សេចក្តីសម្រេចតែងតាំងឧបនាយករដ្ឋមន្ត្រីចំនួន ២រូប និងរដ្ឋមន្ត្រីចំនួន ៤រូប សម្រាប់អាណត្តិឆ្នាំ ២០២១-២០២៦
ត្រូវបានអនុញ្ញាតដោយប្រធានរដ្ឋ អនុប្រធានខុទ្ទកាល័យប្រធានរដ្ឋ លោក Pham Thanh Ha បានប្រកាសសេចក្តីសម្រេចរបស់ប្រធានរដ្ឋ តែងតាំងលោក Mai Van Chinh និងលោក Tran Hong Minh ធ្វើជាឧបនាយករដ្ឋមន្ត្រីថ្មី; តែងតាំងលោក Tran Hong Minh ជារដ្ឋមន្ត្រីក្រសួងសំណង់; លោក Nguyen Manh Hung ជារដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា; លោក Do Duc Duy ជារដ្ឋមន្ត្រីក្រសួងកសិកម្មនិងបរិស្ថាន; និងលោក Dao Ngoc Dung ជារដ្ឋមន្ត្រីក្រសួងជនជាតិនិងសាសនា។
ថ្លែងមតិនៅពិធីនេះ លោកប្រធានរដ្ឋ លឿង គឿង បានអះអាងថា បក្ស រដ្ឋ និងប្រជាជនកំពុងដាក់សេចក្តីជឿ ទុកចិត្ត និងការរំពឹងទុកយ៉ាងធំធេងចំពោះរដ្ឋាភិបាលក្នុងការអនុវត្តមុខងារ ភារកិច្ច និងអំណាចរបស់ខ្លួន ដើម្បីនាំប្រទេសជាតិឆ្ពោះទៅរកការអភិវឌ្ឍន៍យ៉ាងឆាប់រហ័សនិងនិរន្តរភាព។ លោកប្រធានរដ្ឋបានស្នើឱ្យថ្នាក់ដឹកនាំដែលទើបតែងតាំងថ្មី បន្តការរួមចំណែកប្រកបដោយប្រសិទ្ធភាពដល់វិស័យ និងផ្នែកដែលត្រូវបានប្រគល់ឱ្យពួកគេ; រួមជាមួយរដ្ឋាភិបាលទាំងមូល រួមចំណែកកសាងខឿនរដ្ឋបាលប្រកបដោយវិជ្ជាជីវៈ និងប្រសិទ្ធភាព ដើម្បីបម្រើប្រជាពលរដ្ឋ។
ថ្លែងមតិនៅពិធីនេះ ឧបនាយករដ្ឋមន្ត្រី Nguyen Chi Dung បានសង្កត់ធ្ងន់ថា នេះជាកិត្តិយសដ៏ខ្ពង់ខ្ពស់ ហើយក៏ជាការទទួលខុសត្រូវដ៏ធ្ងន់ធ្ងរដែលត្រូវបានបក្ស រដ្ឋ និងប្រជាជនប្រគល់ជូន៕