• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋ លោក លឿង គឿង៖ កសាងអង្គទ័ព ១២ ប្រកបដោយភាព “ចំណាន បង្រួម រឹងមាំ”

ក្នុងឱកាសរំលឹកខួបលើកទី ៨០ នៃទិវាបង្កើតកងទ័ពប្រជាជនវៀតណាម និងខួបលើកទី ៣៥ នៃទិវាបុណ្យការពារជាតិរបស់ប្រជាជនទាំងមូល នាព្រឹកថ្ងៃទី ១៨ ខែធ្នូនេះ ប្រធានរដ្ឋ វៀតណាម លោក លឿង គឿង បានអញ្ជើញទៅទស្សនានិងជួបធ្វើការជាមួយអង្គទ័ព ១២ ដែលឈរជើងនៅខេត្ត និញ ប៊ិញ។
ប្រធានរដ្ឋ លោក លឿង គឿង អញ្ជើញត្រួតកងកិត្តិយសនៃអង្គទ័ព ១២ ។ រូបថត៖ VOV

ថ្លែងមតិក្នុងជំនួបនោះ លោកប្រធានរដ្ឋបានកត់សម្គាល់នូវខ្លឹមសារសំខាន់ៗមួយចំនួនរបស់អង្គទ័ព ១២ ដើម្បីអាចបំពេញការងារប្រកបដោយជោគជ័យ ក្នុងបរិបទដែល តម្រូវការនៃបុព្វហេតុកសាង និងការពារមាតុភូមិក្នុងសម័យកាលថ្មីកំពុងបង្កើនឡើងច្រើនជាងពីមួយថ្ងៃទៅមួយថ្ងៃ។ ជាពិសេស ត្រូវខិតខំប្រឹងប្រែងឥតឈប់ឈរ ជំនះពុះពាររាល់ការលំបាក និងបំពេញភារកិច្ចប្រកបដោយជោគជ័យ សក្តិសមជាអង្គភាព ចំណាន បង្រួម រឹងមាំ ដែលជាកម្លាំងសំខាន់ និងកម្លាំងចល័តយុទ្ធសាស្ត្ររបស់កងទ័ពប្រជាជនវៀតណាម។ បន្តស្រាវជ្រាវ ស្វែងរកដំណោះស្រាយមានលក្ខណៈទម្លុះទម្លាយ បន្តកែលម្អគុណភាពនៃការបង្វឹក ការហ្វឹកហាត់ ការប្រកួត និងព្រឹត្តិការណ៍កីឡា ដើម្បីបង្កើនគុណភាព កម្លាំង និងកម្រិតនៃការត្រៀមខ្លួន និងប្រយុទ្ធប្រកបដោយជោគជ័យ បំពេញបានយ៉ាងល្អតាមតម្រូវការបេសកកម្មក្នុងស្ថានភាពថ្មី

លោកប្រធានរដ្ឋបានស្នើដល់អង្គទ័ព ផ្តោតការយកចិត្តទុកដាក់ក្នុងការធានាឲ្យបានល្អនូជីវភាពទាំងខាងសម្ភារៈនិងខាងស្មារតីសម្រាប់យុទ្ធជន។ ទន្ទឹមនឹងនោះ ត្រូវពង្រឹងការកសាងចំណងសាមគ្គីភាពរវាងកងទ័ពនិងប្រជាជន បន្តដឹកនាំក្នុងការជួយប្រជាពលរដ្ឋ ការពារនិងជំនះនូវផលវិបាកនៃគ្រោះធម្មជាតិ ជំងឺរាតត្បាត ការស្វែងរក និងជួយសង្គ្រោះ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបើកសម័យប្រជុំលើកទី៥៣

គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបើកសម័យប្រជុំលើកទី៥៣

សម័យប្រជុំលើកទី ៥៣ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី១២ ខែមករា នៅទីក្រុងហាណូយ។ ប្រធានរដ្ឋសភា លោក ត្រឹន ថាញ់ មិន អញ្ជើញថ្លែងមតិបើកសម័យប្រជុំ និងរួមជាមួយអនុប្រធានរដ្ឋសភាបានប្តូរវេនគ្នា ធ្វើជាអធិបតីក្នុងរបៀបវារៈនៃសម័យប្រជុំ។

Top