• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋសភា Nguyen Thi Kim Ngan ទៅបំពេញទស្សនកិច្ចការងារនៅសាកលវិទ្យាល័យជាតិហូជីមិញ 5 កញ្ញា 2018 | 14:32:21

នារសៀលថ្ងៃទី ៤ ខែកញ្ញា ឆ្នាំ២០១៨ អញ្ជើញថ្លែងមតិជាមួយកម្មាភិបាល គ្រូបង្រៀននិងសិស្សានុសិស្សនៅសាកលវិទ្យាល័យជាតិហូជីមិញក្នុងឱកាសឆ្នាំសិក្សាថ្មី ២០១៨-២០១៩ ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan បានអះអាងថា បក្សនិងរដ្ឋាភិបាលតែងតែយកចិត្តទុកដាក់និងផ្តោតសំខាន់លើការវិនិយោគចូលទៅសាកលវិទ្យាល័យជាតិហូជីមិញ។

 ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan អញ្ជើញថ្លែងមតិក្នុងពិធី

ប្រធានរដ្ឋសភាបានសង្កត់ធ្ងន់ថា ក្រុមគ្រូបង្រៀនស្រាវជ្រាវវិទ្យាសាស្ត្របានប្រមូលផ្តុំជាង១.២០០ នាក់ជា បណ្ឌិត​សាស្រ្តាចារ្យ សាស្រ្តាចារ្យរងនិងជំនាន់និស្សិតដែលពោរពេញទៅដោយទេពកោសល្យរបស់សាកលវិទ្យាល័យជាតិហូជីមិញសុទ្ធតែជាទ្រព្យសម្បត្តិដ៏មានតម្លៃ។ នេះគឺជាប្រភពដើមទុនផង កម្លាំងផ្ទៃក្នុងផងនិងជាកម្លាំងចលករ​សម្រាប់ជម្រុញបុព្វហេតុស្រាវជ្រាវវិទ្យាសាស្ត្រនិងបណ្តុះបណ្តាលរបស់ប្រទេសជាតិ។

ប្រធានរដ្ឋសភា Nguyen Thi Kim Ngan បានចែករំលែកនូវបទពិសោធន៍ជាច្រើនអំពីតួនាទីរបស់សាកលវិទ្យាល័យ​ក្នុងការកសាងរដ្ឋនីតិបញ្ញត្តិ សង្គមនិយមក្នុងសភាពការណ៍ថ្មី៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

ច្បាប់បញ្ញាសិប្បនិម្មិត ពង្រីកនវានុវត្តន៍

ច្បាប់បញ្ញាសិប្បនិម្មិត ពង្រីកនវានុវត្តន៍

នាថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្នុងក្របខ័ណ្ឌនៃសម័យប្រជុំលើកទី១០ រដ្ឋសភាវៀតណាម នីតិកាលទី១៥ សេចក្តីព្រាងច្បាប់ស្តីពីបញ្ញាសិប្បនិម្មិតត្រូវបានរដ្ឋាភិបាលដាក់ជូន រដ្ឋសភាជាលើកដំបូង ដោយបើកផ្លូវសម្រាប់បរិយាកាសនវានុវត្តន៍ប្រកបដោយ សុវត្ថិភាព និងបើកចំហ ដែលនាំបញ្ញាសិប្បនិម្មិត (AI) ក្លាយជាបច្ចេកវិទ្យាយុទ្ធសាស្ត្រ ចម្បងរបស់ប្រទេសវៀតណាម។

Top