• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋសភា លោក Vuong Dinh Hue អញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិ AIPA

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវការនៅឥណ្ឌូនេស៊ី និងចូលរួមមហាសន្និបាតអន្តរសភានៃប្រជាជាតិអាស៊ីអាគ្នេយ៍លើកទី ៤៤ (AIPA-៤៤) នារសៀលថ្ងៃទី ៦ សីហា នៅទីក្រុងហ្សាកាតា ប្រធានរដ្ឋសភា លោក Vuong Dinh Hue និងថ្នាក់ដឹកនាំនៃ រដ្ឋសភា/សភានៃប្រទេសសមាជិក AIPA បានចូលរួមកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិ AIPA។
ប្រធានរដ្ឋសភា Vuong Dinh Hue និងប្រធានាធិបតីឥណ្ឌូនេស៊ី Joko Widodo ប្រធានសភាជាន់ទាបឥណ្ឌូណេស៊ី ប្រធានសភា AIPA 2023 លោកស្រី Puan Maharani និងគណៈប្រតិភូថតរូបអនុស្សាវរីយ៍។ រូបថត៖ Doan Tan - VNA

 

ដោយមានប្រធានបទសំខាន់ “សភាឆ្លើយតបយ៉ាងសកម្ម ដើម្បីអាស៊ានមួយមានស្ថិរភាព និងវិបុលភាព” មហាសន្និបាត AIPA-៤៤ ដោយមានភាពស្អិតរមួត និងស្របតាមប្រធានបទរួមរបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ហើយនៅឆ្នាំនេះគឺ “ជំហរអាស៊ានតែមួយ៖ ចំណុចស្នូលនៃកំណើន” ដែលបង្ហាញពីការសម្របខ្លួនរបស់សភាអាស៊ានក្នុងបរិបទនៃការប្រែប្រួលក្នុងតំបន់ និងអន្តរជាតិ ដោយសង្កត់ធ្ងន់លើការសន្ទនា និងការពិគ្រោះយោបល់ ពង្រឹងការសម្របសម្រួលរវាងបណ្តាញនីតិប្បញ្ញត្តិ និងប្រតិបត្តិ រួមចំណែកពង្រឹងសាមគ្គីភាព និងមជ្ឈភាពរបស់អាស៊ាន។

នៅក្នុងកិច្ចប្រជុំនៃគណៈកម្មាធិការប្រតិបត្តិ AIPA ប្រធានរដ្ឋសភា លោក Vuong Dinh Hue និងថ្នាក់ដឹកនាំរដ្ឋសភា  សភានៃប្រទេសទាំងអស់បានវាយតម្លៃខ្ពស់ចំពោះការជ្រើសរើសប្រធានបទនៃមហាសន្និបាត AIPA-៤៤ ដែលតំណាងឱ្យសារតម្លាភាពរបស់ AIPA ក៏ដូចជា បំណងប្រាថ្នារបស់ប្រទេសម្ចាស់ផ្ទះ ឥណ្ឌូនេស៊ី ប្រធានអាស៊ាន និងប្រធាន AIPA ២០២៣ បានលើកកម្ពស់តួនាទីរបស់អាស៊ាន និង AIPA   ក្នុងការជំរុញសន្តិភាព សន្តិសុខ ភាពធន់ និងការអភិវឌ្ឍចីរភាពប្រកបដោយបរិយាប័នរបស់តំបន់ ដើម្បីធ្វើឱ្យអាស៊ានក្លាយជាមជ្ឈមណ្ឌលនៃកំណើន ដោយមិនបន្សល់ទុកនរណាម្នាក់នៅពីក្រោយឡើយ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

វៀតណាមធ្វើជាម្ចាស់ផ្ទះនៃពិធីចុះហត្ថលេខាលើអនុសញ្ញាអង្គការសហប្រជាជាតិ៖ សញ្ញាសម្គាល់ថ្មីក្នុងការធ្វើសមាហរណកម្មអន្តរជាតិផ្នែកគតិយុត្ត

វៀតណាមធ្វើជាម្ចាស់ផ្ទះនៃពិធីចុះហត្ថលេខាលើអនុសញ្ញាអង្គការសហប្រជាជាតិ៖ សញ្ញាសម្គាល់ថ្មីក្នុងការធ្វើសមាហរណកម្មអន្តរជាតិផ្នែកគតិយុត្ត

ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស លោក Bui Thanh Son បានឲ្យដឹងថា នេះជាលើកទីមួយ ដែលវៀតណាមធ្វើជាម្ចាស់ផ្ទះនៃពិធីចុះហត្ថលេខាលើអនុសញ្ញាអង្គការសហប្រជាជាតិ ដែលជាសញ្ញាសម្គាល់ថ្មីមួយក្នុងការធ្វើសមាហរណកម្មអន្តរជាតិផ្នែកគតិយុត្តនិយាយដោយឡែក និងកិច្ចការបរទេសពហុភាគីរបស់វៀតណាមនិយាយរួម។

Top