• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានស្នើឲ្យក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្ម អនុវត្តន៍យ៉ាងឆាប់ៗ នូវកម្មវិធីនិងផែនការតាមសេចក្តីសម្រេចចិត្តរបស់រដ្ឋសភា

នាថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២២ អញ្ជើញទៅសួរសុខទុក្ខនិងជូនពរឆ្នាំថ្មី ឆ្នាំខាល ចត្វាស័ក ២០២២ ដល់កម្មា ភិបាល បុគ្គលិក និយោជិតនៃក្រសួងឧស្សាហកម្ម និងពាណិជ្ជ កម្ម ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានស្នើថា វិស័យឧស្សាហកម្មនិងពាណិជ្ជកម្មគប្បីផ្តោតការយកចិត្តទុកដាក់ លើការអនុវត្តកម្មវិធី ផែនការនិងគម្រោងនានា ដើម្បីពង្រឹងការងារបង្ការ ទប់ស្កាត់ជំងឺរាតត្បាត ក្នុងទិសដៅនៃការបន្សាំប្រកបដោយសុវត្ថិភាព មានភាពបត់បែននិងការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាព យោងតាមសេចក្តីសម្រេចចិត្តរបស់រដ្ឋសភា។

 

ប្រធានរដ្ឋសភា លោក Vuong Dinh Hue អញ្ជើញថ្លែងមតិក្នុងជំនួបធ្វើការ (រូបថត៖ VOV)

“វិស័យឧស្សាហកម្មនិងពាណិជ្ជកម្មត្រូវពន្លឿនការពិនិត្យឡើងវិញនូវយុទ្ធសាស្ត្រ ផែនការនិងផែន ការមេ ដែលវិស័យធនាគារកំពុងទទួលបន្ទុក; យកចិត្តទុកដាក់ខ្ពស់ក្នុងការកសាងបក្ខភាគស្អាតស្អំនិងរឹងមាំ ជំរុញសាមគ្គីភាព ជំនះការលំបាក ដោះស្រាយចំណុចខ្វះខាតយ៉ាងច្បាស់លាស់ ដើម្បី ឈានចូលស្មារតីថ្មី; បន្តអនុវត្តន៍ការងារទាក់ទិននឹងការកសាងបក្សនិងកែតម្រូវបក្ស តាមសេចក្តីសម្រេចចិត្តរបស់គណៈកម្មាធិការមជ្ឈិមបក្ស លើកទី១២និងទី១៣។ ជាងនេះទៅទៀត ពង្រឹងការអនុវត្តសន្សំសំចៃនិងប្រយុទ្ធប្រឆាំងនឹងខ្ជះខ្ជាយ លើកកម្ពស់ការរៀនសូត្រនិងធ្វើតាមសតិអារម្មណ៍ សីលធម៌ និងរចនាបថរបស់លោកប្រធានហូជីមិញ”៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម​

សហរដ្ឋអាមេរិក-ចិន សង្កត់ធ្ងន់លើស្ថិរភាពយុទ្ធសាស្ត្រ និងការរក្សាការសន្ទនាបន្ទាប់ពីដំណើរទស្សនកិច្ច

សហរដ្ឋអាមេរិក-ចិន សង្កត់ធ្ងន់លើស្ថិរភាពយុទ្ធសាស្ត្រ និងការរក្សាការសន្ទនាបន្ទាប់ពីដំណើរទស្សនកិច្ច

នៅរសៀលថ្ងៃទី ២៥ ខែកញ្ញា (ម៉ោងក្នុងតំបន់) ប្រធានរដ្ឋចិនលោក ស៊ី ជីនពីង បានបញ្ចប់ដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅកាន់សហរដ្ឋអាមេរិក ដោយការប្រកាសថា លោកនឹងជួបជាមួយប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ពីរដងទៀតមុនដំណាច់ឆ្នាំនេះ តាមនោះបង្កើនចំនួនជំនួបដោយផ្ទាល់រវាងមេដឹកនាំនៃមហាអំណាចសេដ្ឋកិច្ចធំបំផុតទាំងពីររបស់ពិភពលោក ទ្វេដងក្នុងឆ្នាំ ២០២៦។

Top