• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានទៅសួរសុខទុក្ខ និងជូនអំណោយបុណ្យចូលឆ្នាំថ្មី នៅខេត្ត Bac Lieu

ក្នុងឱកាសដើមឆ្នាំថ្មី ២០២៤ និងត្រៀមរៀបចំពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំរោង ឆស័ក ២០២៤ នារសៀលថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ នៅខេត្ត Bac Lieu ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានអញ្ជើញទៅសួរសុខទុក្ខ និងប្រគល់អំណោយបុណ្យ តេត ដល់គ្រួសារគោលនយោបាយ ប្រជាជន ជនមានគុណ គ្រួសារក្រីក្រ ជនរងគ្រោះដោយសារជាតិគីមីពុល ពណ៌លឿងទុំ ពលករ និងកម្មករមានស្ថានភាពលំបាកក្នុងខេត្ត Bac Lieu; ទៅសួរសុខទុក្ខនិងជូនពរបុណ្យតេតដល់កងកម្លាំងប្រដាប់អាវុធខេត្ត Bac Lieu។
ប្រធានរដ្ឋសភា លោក Vuong Dinh Hue ជូនអំណោយដល់ជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ (រូបថត៖ Lam Hien/daibieunhandan.vn)

នៅកន្លែងដែលលោកបានទៅសួរសុខទុក្ខ និងសំណេះសំណាលជាមួយមុខសញ្ញា គោលនយោបាយនោះ ប្រធានរដ្ឋសភាបានសង្កត់ធ្ងន់ថា បក្ស រដ្ឋ ក៏ដូចជារដ្ឋសភា និងរដ្ឋាភិបាល ក្នុងរាល់សេចក្តីសម្រេចនៃគោលនយោបាយរបស់ខ្លួន តែងតែខិតខំអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ដោយគោលដៅគឺថែរក្សាជីវភាពរស់នៅរបស់ប្រជាជន។ ទាក់ទិននឹងការងារមូលដ្ឋាន ប្រធានរដ្ឋសភាបានស្នើថា៖ រៀបចំលក្ខខណ្ឌល្អបំផុតដើម្បីបម្រើប្រជាជនបានរីករាយនិទាឃរដូវ និងពិធីបុណ្យតេតប្រកបដោយភាពរីករាយ សុខភាពល្អ សុវត្ថិភាព និងសន្សំសំចៃ។ បន្តយកចិត្តទុកដាក់ចំពោះគ្រួសារគោលនយោបាយ ប្រជាពលរដ្ឋដែលមានគុណូបការៈ គ្រួសារក្រីក្រ ជនរងគ្រោះដោយសារជាតិគីមីពុលពណ៌លឿងទុំ កម្មករ កម្មការិនី ក្នុងស្ថានភាពលំបាក... ទន្ទឹមនឹងនោះ ផ្លាស់ប្តូរ និងស្តាប់មតិយោបល់របស់ប្រជាពលរដ្ឋ និងកម្មករឱ្យបានទៀងទាត់ ស្រាវជ្រាវ និងបង្កើតយន្តការ និង គោលនយោបាយដើម្បីដល់គ្រួសារ និងបុគ្គលនីមួយៗក្នុងការអភិវឌ្ឍន៍ជីវភាពរស់នៅ

អញ្ជើញទៅសួរសុខទុក្ខនិងជូនពរតេតដល់កងកម្លាំងប្រដាប់អាវុធខេត្ត Bac Lieu ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានស្នើឱ្យកងកម្លាំងមុខងារបន្តបំពេញតម្រូវការកសាង និងការពារមាតុភូមិក្នុងស្ថានភាពថ្មី៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

ដំណើរទៅចូលរួមកិច្ច​ប្រជុំកំពូល BRICS និង​បំពេញ​ទស្សនកិច្ចនៅឥណ្ឌា របស់លោក​នាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង សម្រេចបានលទ្ធផលលេចធ្លោជាច្រើន

ដំណើរទៅចូលរួមកិច្ច​ប្រជុំកំពូល BRICS និង​បំពេញ​ទស្សនកិច្ចនៅឥណ្ឌា របស់លោក​នាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង សម្រេចបានលទ្ធផលលេចធ្លោជាច្រើន

ដំណើរទស្សនកិច្ច​ទៅចូលរួមកិច្ចប្រជុំកំពូល BRICS និងធ្វើការទ្វេភាគីនៅឥណ្ឌា របស់លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង បាន​បញ្ចប់ប្រកប​ដោយជោគជ័យ។ លោកនាយករដ្ឋមន្ត្រី និងគណៈប្រតិភូ ក្នុងរយៈពេលដ៏ខ្លី បានអនុវត្តសកម្មភាពកិច្ចការបរទេសជាច្រើន ប្រកប​ដោយប្រសិទ្ធភាពនិងជាក់​ស្តែង។នេះត្រូវបានបញ្ជាក់ដោយរដ្ឋមន្ត្រីក្រសួងការបរទេស លោក ឡេ ហយជុង នៅពេលលើកឡើងពីលទ្ធផលនៃដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹ​ង ចាប់ពីថ្ងៃទី១២-១៣ ខែកញ្ញា។

Top