• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋសភា លោក Vuong Dinh Hue ទៅដល់រាជធានីភ្នំពេញ ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវការនៅកម្ពុជា

នាថ្ងៃទី ១៩ ខែវិច្ឆិកា ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានទៅដល់រដ្ឋធានី ភ្នំពេញ ចាប់ផ្តើមដំណើរបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា និងអញ្ជើញចូលរួមមហាសន្និបាតអន្តរសភានៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍លើកទី ៤៣ (AIPA - 43)។
 

 

  ពិធីទទួលបដិសណ្ឋារកិច្ចប្រធានរដ្ឋសភា លោក Vuong Dinh Hue នៅអាកាសយានដ្ឋានអន្តរជាតិពោធិ៍ចិនតុង រាជធានីភ្នំពេញ។ រូបថត៖ VNA  

ក្នុងដំណើរបំពេញទស្សនកិច្ចនៅកម្ពុជា ប្រធានរដ្ឋសភា លោក Vuong Dinh Hue នឹងជួបពិភាក្សាការងារជាមួយប្រធានរដ្ឋសភាកម្ពុជា សម្តេច ហេង សំរិន ជួបពិភាក្សាកាងារជាមួយប្រធានព្រឹទ្ធសភា សម្តេចសាយ ឈុំ ចូល​គ្រាបថ្វាយបង្គំព្រះនរោត្តម សីហមុនី និងជួបសន្ទនាជាមួយ នាយករដ្ឋមន្ត្រី សម្តេចហ៊ុន សែន។

ប្រធានរដ្ឋសភានៃប្រទេសទាំងពីរនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការថ្មីរវាងរដ្ឋសភានៃប្រទេសទាំងពីរ; អញ្ជើញធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងការិយាល័យរដ្ឋសភាវៀតណាម និងអគ្គលេខាធិការដ្ឋានរដ្ឋសភាកម្ពុជា។ ប្រធានរដ្ឋសភា លោក Vuong Dinh Hue ក៏នឹង​ជួប​សំណេះសំណាល​ជាមួយ​​មន្ត្រី​ បុគ្គលិក នៅស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា ជួបតំណាងសហគមន៍ជនវៀតណាមនៅរាជធានីភ្នំពេញផងដែរ៕

កាសែតរូបភាពវៀតណាម

ដំណើរទៅចូលរួមកិច្ច​ប្រជុំកំពូល BRICS និង​បំពេញ​ទស្សនកិច្ចនៅឥណ្ឌា របស់លោក​នាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង សម្រេចបានលទ្ធផលលេចធ្លោជាច្រើន

ដំណើរទៅចូលរួមកិច្ច​ប្រជុំកំពូល BRICS និង​បំពេញ​ទស្សនកិច្ចនៅឥណ្ឌា របស់លោក​នាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង សម្រេចបានលទ្ធផលលេចធ្លោជាច្រើន

ដំណើរទស្សនកិច្ច​ទៅចូលរួមកិច្ចប្រជុំកំពូល BRICS និងធ្វើការទ្វេភាគីនៅឥណ្ឌា របស់លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង បាន​បញ្ចប់ប្រកប​ដោយជោគជ័យ។ លោកនាយករដ្ឋមន្ត្រី និងគណៈប្រតិភូ ក្នុងរយៈពេលដ៏ខ្លី បានអនុវត្តសកម្មភាពកិច្ចការបរទេសជាច្រើន ប្រកប​ដោយប្រសិទ្ធភាពនិងជាក់​ស្តែង។នេះត្រូវបានបញ្ជាក់ដោយរដ្ឋមន្ត្រីក្រសួងការបរទេស លោក ឡេ ហយជុង នៅពេលលើកឡើងពីលទ្ធផលនៃដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹ​ង ចាប់ពីថ្ងៃទី១២-១៣ ខែកញ្ញា។

Top