• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋសភា លោក Vuong Dinh Hue ជួបជាមួយគំរូអាជីវកម្មតាមលក្ខណៈគ្រួសារ

នាថ្ងៃទី៣ ខែវិច្ឆិកា នៅវិមានរដ្ឋសភា ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានអញ្ជើញជួបសំណេះសំណាលជាមួយគណៈប្រតិភូតំណាងអាជីវកម្មតាមលក្ខណៈគ្រួសារនៅទូទាំងប្រទេស។
 ប្រធានរដ្ឋសភាអញ្ជើញថតរូបអនុស្សាវរីយ៍ជាមួយបណ្តាក្រុមគ្រួសារអាជីវកម្ម  (រូបថត៖ VNA) 

ថ្លែងមតិនៅទីនេះ ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានអះអាងថា រដ្ឋសភាតែងតែគាំទ្រសហគមន៍អាជីវកម្មវៀតណាម តាមលក្ខណៈគ្រួសារ និងសកម្មភាពរបស់ក្រុមប្រឹក្សាធុរកិច្ចគ្រួសារវៀតណាម។ ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានស្នើថា៖ “សហគ្រិន ជាពិសេសសហគ្រិនជាម្ចាស់អាជីវកម្ម និងកំពុងដឹកនាំអាជីវកម្មតាមលក្ខណៈគ្រួសារ ត្រូវយកចិត្តទុកដាក់លើកកំពស់សមត្ថភាពគ្រប់គ្រងអាជីវកម្ម  កសាង បណ្តុះ និងអនុវត្តន៍ក្រមសីលធម៌ និងវប្បធម៌ធុរកិច្ច ដើម្បីសក្តិសមជាអ្នកជំនួញតំណាងឱ្យប្រទេសវៀតណាមមួយប្រកបដោយអភិវឌ្ឍន៍ អរិយធម៌ និងសប្បាយរីករាយ។ ចាំបាច់ត្រូវយកក្រមសីលធម៌ជាស្នូលក្នុងការកសាងវប្បធម៌ធុរកិច្ចវៀតណាម។ ម្យ៉ាងវិញទៀត កសាងនិងអនុវត្តស្តង់ដារក្រមសីលធម៌ធុរកិច្ច និងវប្បធម៌ធុរកិច្ចដែលបង្កប់ដោយអត្តសញ្ញាណវៀតណាម ស្រូបយកនូវភាពសម្បូរបែបនៃវប្បធម៌ធុរកិច្ចអន្តរជាតិ ដោយចាត់ទុកថា នេះជាភារកិច្ចចាំបាច់ផង និងជាយុទ្ធសាស្ត្រយូរអង្វែងក្នុងការកសាង និងជំរុញក្រុមសហគ្រិន និងអាជីវកម្មវៀតណាមក្នុងបរិបទថ្មី”។

លោកប្រធានរដ្ឋសភាបានអះអាងថា៖ រដ្ឋសភានឹងបន្តលើកកម្ពស់ស្មារតីទទួលខុសត្រូវខ្ពស់ និងប្រសិទ្ធភាពប្រតិបត្តិការ ផ្សព្វផ្សាយសេចក្តីសម្រេចចិត្តត្រឹមត្រូវ និងទាន់ពេលវេលា ធានាស្ថិរភាព សមកាលកម្ម ឯកភាព ធានាបរិយាកាសធុរកិច្ចបើកចំហ តម្លាភាព ព្រមទាំងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ប្រតិបត្តិការរបស់សហគមន៍ធុរកិច្ចវៀតណាម៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

នាយករដ្ឋមន្ត្រីស្នើឲ្យ​កៀងគរធនធានទាំងអស់ ដើម្បីសាងសង់ផ្ទះសម្បែង​សម្រាប់ប្រជាជនដែលរងផលប៉ះពាល់ដោយគ្រោះមហន្តរាយធម្មជាតិ

នាយករដ្ឋមន្ត្រីស្នើឲ្យ​កៀងគរធនធានទាំងអស់ ដើម្បីសាងសង់ផ្ទះសម្បែង​សម្រាប់ប្រជាជនដែលរងផលប៉ះពាល់ដោយគ្រោះមហន្តរាយធម្មជាតិ

នៅព្រឹកថ្ងៃទី ៦ ខែធ្នូ នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ បានធ្វើជាអធិបតីក្នុងកិច្ចប្រជុំរដ្ឋាភិបាលប្រចាំខែវិច្ឆិកា ឆ្នាំ ២០២៥។

Top